រឿងមួយ​របស់សត្វ​ឆ្កែ


កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ (05) ខ្ញុំ​បាន​ទៅ​ទស្សនា​ល្ខោន​​តុក្កតា សម្ដែង​ដោយ​ សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ។ រឿង​ដែល​សមាគម​សិល្បៈ​នោះ​ យក​មក​សម្ដែង​មាន​ចំណង​ជើង​ថា «រឿង​​មួយ​​របស់​សត្វ​ឆ្កែ» ដែល​ជា​​ដក​ស្រង់​ចេញ​ពី​ប្រលោមលោក រឿង​តុងឈិន សរសេរ​ដោយ​ ឧកញ៉ា​វិបុល​រាជ​សេនា នូ កន(1) (1874 – 1947) និង​បាន​បោះពុម្ព​នៅ​ឆ្នាំ 1947 ។

សាច់​រឿង​តុង​ឈិន នេះ​​មាន​ដំណើរ​វែង​ឆ្ងាយ​ណាស់(2) ដូច្នេះ​លោក​គ្រូ កុសល ដែល​ជា​អ្នក​ដឹក​​នាំ​សមាគម​សិល្បៈ​សុវណ្ណភូមិ បាន​ច្នៃ​ប្រឌិត ក៏​ដូច​ជា​ច្បិច​យក​ផ្នែក​ខ្លះ​នៃ រឿង​​តុង​ឈិន ទាំង​មូល​មក​បង្កើត​ជា​ រឿង​​មួយ​របស់​សត្វ​ឆ្កែ​ នេះ​ឡើង ។ លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​នាំ​យក​រឿង​នេះ​ទៅ​សម្ដែង​នៅ Yunlin International Festival Puppetry 2014 នៅ​ Taiwan ផង​ដែរ ។

ខាង​ក្រោម​នេះ​ ជា​រូប​ភាព​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ថត​យក​កាល​ពី​ទៅ​ទស្សនា​ ។ ល្ខោន​តុក្កតា នេះ​ទាំង​មូល​មាន​លាយ​ចម្រុះ​ធាតុ​ជា​ច្រើន​នៃ​សិល្បៈ​ខ្មែរ​បុរាណ​ដូច​ជា ស្បែក​តូច, ស្បែក​ធំ, ល្ខោនខោល និង​របាំ​បុរាណ ។

អូ៎ សមាគម​​សិល្បៈ​​សុវណ្ណភូមិ មាន​សម្ដែង​រៀងរាល់ ​ថ្ងៃ​សុក្រ-សៅរ៍-អាទិត្យ ចាប់​ពី ម៉ោង 7: 30 ល្ងាច ដោយ​តម្លៃ​សម្រាប់​មនុស្ស​ធំ​គឺ $10 និង​កូនក្មេង $5 ។

***

អាន​ក៏​ដូច​ជា​ស្ដាប់​បន្ថែម ៖

  1. វិគីភីឌា ៖ ឧកញ៉ា នូ កន
  2. RFI : រឿង​តុងឈិន អធិប្បាយសង្ខេប​ដោយ លោក វ៉ាន់ឌី កាអុន
  3. Phnom Penh Post : Legend of a man and his dog casts a long shadow
  4. CEN ៖ កវី នូ កន អ្នកប្រើ​ពាក្យ ប្រលោមលោក មុនគេ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង, អ្នក​សិល្បៈ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s