ប្រាសាទលលៃ


ប្រាសាទ​លលៃ ជា​ក្រុម​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​ ដែល​មាន​ប៉ម​ ៤ បែរ​មុខ​ទៅ​កើត និង​មាន​ទ្វារ​បញ្ឆោត​ពី​​បី​ទិស​ផ្សេង​ទៀត រត់​​ជួរ​ជើង-ត្បូង នៅ​លើ​កោះ​សិប្បនិម្មិត​​មួយ​ (ទំហំ ៩០ ម៉. x ៨០ ម៉.) ដែល​មាន ២ ថ្នាក់ ។ តាម​ការ​ពិនិត្យ​លើ​ប្លង់ ​ដោយ​ប៉ម​ខាង​ជើង​មាន​ទំហំ​ធំ​ជាង​ប៉ម​ខាង​ត្បូង​ គេ​ជឿ​ថា​ មាន​គម្រោង​សាង​សង់​ប៉ម​ ២ បន្ថែម​ទៀត​នៅ​ខាង​ជើង ប៉ម​ខាង​ជើង​បច្ចុប្បន្ន​ ប៉ុន្តែ​​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ បញ្ជាក់​ថា​ហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​សាង​សង់​​វិញ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា សិលាចារឹក​ដែល​គេ​ឃើញ​​​នៅ​នឹង​កន្លែង​បាន​បញ្ជាក់​ថា គេ​កសាង​​បដិមា​ ៤ ​ប៉ុណ្ណោះ​តម្កល់​ទុក​ក្នុង​ប៉ម​ទាំង ៤​ នេះ ដូច្នេះ​មិន​អាច​មាន​ប៉ម​ ២ ទៀត​នោះ​ទេ ។

គេ​ប្រទះ​ឃើញ​សិលាចារឹក​​ K. ៣២៣ នៅ​លាន​តូច​មួយ​ខាង​មុខ​ប៉ម​ ​ដែល​ចារ​​តាម​បញ្ជា​​​ ព្រះ​បាទ​យសោវម្ម៌ ទី ១ ។ ក្រៅ​ពី​ពី​នេះ​មាន​សិលាចារឹក​ជា​ច្រើន​ទៀត​ នៅ​តាម​ស៊ុម​ទ្វារ​ ដែល​មាន​ពី​លេខ ៣២៣ ដល់ ៣៣៨ (១៥ សិលាចារឹក) និង​លេខ ៩៤៧ ។ គួរ​បញ្ជាក់​ថា តាម​សិលាចារឹក ប៉ម​ទាំង​អស់​នេះ​សាង​រួច​រាល់ និង​សម្ពោធ​នៅ​ថ្ងៃ ០៨ កក្កដា គ.ស. ៨៩៣ ក្នុង​រាជ្យ​នៃ​ ព្រះ​បាទ​យសោវម្ម៌ ទី ១ ​។

***

អាន​បន្ថែម ៖

  1. បារាយណ៍​លលៃ
  2. អាជ្ញាធរ​អប្សរា ៖ ក្រុម​ប្រាសាទ​លលៃ
  3. CEN : ក្រុម​ប្រាសាទ​លលៃ
  4. វិគីភីឌា ៖ ប្រាសាទលលៃ
  5. Wikipedia : Lolei
  6. Angkorguide: Temples at Rolous
  7. Canbypublications: Lolei

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

2 Responses to ប្រាសាទលលៃ

  1. -NaDiaNote- និយាយថា៖

    មកដាក់ spam comment មួយលេង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s