អាហារូបករណ៍​ទី ១


តាំង​ពី​កើត​មក​ដល់​ឥឡូវ វ័យ​ ២៥ ឆ្នាំ​ហើយ នេះ​ជា​លើក​ទី ១ ដែល​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​ពី​​ថ្នាក់​សិក្សា​កម្រិត​ឧត្ដម ។ អាហារូបករណ៍​នេះ​ ទទួល​បាន​​​លើ​ជំនាញ​ឯកទេស​​ថ្នាក់​បរិញ្ញាបត្រ​មួយ​ ដែល​អ្នក​ផង​ទាំង​ពួង មិន​ស្គាល់ មិន​ចាប់​​អារម្មណ៍ មិន​សូវ​ឲ្យ​តម្លៃ ។

រំលឹក​ទៅ​ក្រោយ​បន្តិច កាល​ពី​ ៧ ឆ្នាំ​មុន ខ្ញុំ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ កម្រិត​និទ្ទេស​ ដេ ដូច្នេះ​ប្រាកដ​ណាស់​ថា ខ្ញុំ​មិន​បាន​ទទួល​អាហារូបករណ៍​រដ្ឋ​នោះ​ទេ ។​ ខ្ញុំ​បាន​​សម្រេច​ចិត្ត​ទាំង​ស្រពិចស្រពិល​ចូល​រៀន​បរិញ្ញាបត្រ​មួយ​ភ្លាម​ៗ ។ ក្រោយ​នោះ​មក​ ២ ឆ្នាំ, ពោល​គឺ​ ក្នុង​ឆ្នាំ ២០០៩ ខ្ញុំ​បាន​ប្រឡង​​ជាប់​ចូល​រៀន​នៅ​ វិទ្យាស្ថាន​ភាសាបរទេស​ ផ្នែក​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ផ្នែក​បង់​​ថ្លៃ ។​ ខ្ញុំ​បាន​ទទួល​បរិញ្ញាបត្រ​អប់រំ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​ឆ្នាំ ២០១៣, និយាយ​ឲ្យ​ចំ​គឺ មាន​សមត្ថភាព​ធ្វើ​បាន​តែ​គ្រូ​​ភាសា​អង់គ្លេស​នឹង ។​ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រៅ​ពី​បង្រៀន​ ខ្ញុំ​អាច​បកប្រែ​អត្ថបទ បក​ប្រែ​ផ្ទាល់​មាត់ និង​ធ្វើ​ការ​ងារ​ផ្សេងៗ បាន​ទៀត សំខាន់​ឲ្យ​តែ​ការងារ​នោះ​ទាក់ទង​​ភាសា​អង់គ្លេស និង​មិន​មែន​ជា​ការងារ​បច្ចេកទេស​ និង​ជំនាញ ។

រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើ​ការ​ជា​គ្រូ​ភាសា​អង់គ្លេស​នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន ប៉ុន្តែ​លទ្ធផល​មិន​សម​ប្រកប​សោះ (ទោះ​ជា​យ៉ាង​ណា​មិន​អស់​សង្ឃឹម ស៊ូៗៗៗ) ។ ក្រៅពី​នេះ ខ្ញុំ​បាន​ធ្វើ​ការងារ​បក​ប្រែ​អត្ថបទ​មួយ​ចំនួន (មិន​តិច​មិន​ច្រើន តែ​មិន​សូវ​សម្បូរ) ។

កាល​ពី​ដើម​ខែ​​វិច្ឆិកា​នេះ ខ្ញុំ​ឃើញ​សកលវិទ្យាល័យ​រដ្ឋ​មួយ ប្រកាស​រើស​និស្សិត​ប្រឡង​យក​អាហារូបករណ៍​ដោយ​មិន​គិត​ឆ្នាំ​ជាប់​បាក់ឌុប ខ្ញុំ​ក៏​បាន​ចុះ​ឈ្មោះ​ប្រឡង ដោយ​សារ​ក្នុង​ចិត្ត​ក៏​ស្រលាញ់​មុខ​វិជ្ជា​នេះ​ដែរ ជា​ចៃដន្យ​ល្អ​ ខ្ញុំ​ប្រឡង​ជាប់​បាន​ទទួល​អាហារូបករណ៍ ១០០ ភាគរយ ដោយ​ក្នុង​នោះ បេក្ខភាព​ប្រឡង​មាន ១៩ នាក់ និង​ចំនួន​អាហារូបករណ៍ ១០០ ភាគ​រយ ផ្ដល់​ឲ្យ​បេក្ខជន​ចំនួន ១០ នាក់ (ប្រូបាប​លើស​ពី ៥០ ភាគ​រយ​ ទៅ​ទៀត ហេហេហេ រឿង​អី​ថា​មិន​ជាប់) ។

បច្ចុប្បន្ន​នេះ ខ្ញុំ​ក្លាយ​ជា​និស្សិត​ឆ្នាំ​ទី ១ ជា​លើក​ទី ៣ តែ​ម្ដង​នេះ​​វ័យ​រាង​ជ្រេ​បន្តិច​ហើយ ឯ​សិស្ស​រួម​ជំនាន់​ហៅ​ខ្ញុំ​ថា បងៗ ព្រោះ​ខ្ញុំ​ចាស់​ជាង​គេ (យ៉ាប់​មែន​តែ​ម្ដង​ហើយ) ។ ការ​សិក្សា​នៅ​ទីនេះ ព្រឹក​ឡើង​រៀន​មុខ​វិជ្ជា​ឯកទេស​ ថ្ងៃ​រៀន​ភាសា​បារាំង (វិល​មុខ​តែ​ម្ដង បារាំង​ចោល​ ៧ ឆ្នាំ​ហើយ ត្រូវ​ទៅ​រើ​​កញ្ជើ​យក​មក​រៀន​វិញ ដោយ​ចាប់​ផ្ដើម​ពី អា, បេ, សេ…) ។ ក្នុង​ចិត្ត​ឥឡូវ​នេះ ទោះ​ជា​បាន​ទទួល​អាហារូបករណ៍​ក្ដី តែ​នៅ​តែ​មិន​ទាន់​ដាច់​ស្រឡះ ភាគ​រយ​ដែល​ខ្ញុំ​ត្រូវ​បោះ​បង់​មុខ​វិជ្ជា​នេះ គឺ ៥០ ភាគរយ ទៅ​ហើយ ព្រោះ​ចិត្ត​មួយ​ចំហៀង​ទៀត ចង់​រក​ការងារ​ធ្វើ​ពេញ​ម៉ោង ដើម្បី​គ្រាន់​បាន​ប្រាក់​ខ្លះ​សន្សំទុក ព្រោះ​ដូច​និយាយ​អ៊ីចឹង វ័យ​កាន់​តែ​ជ្រេ​ហើយ ។

ឈប់​រអ៊ូ​ត្រឹម​នេះ​ហើយ រអ៊ូ​ទៅ​ក៏​មិន​បាន​អី​ច្រើន​ដែរ ហេហេហេ តែ​ណ្ហើយ​ ធូរ​ទ្រូង​បន្តិច !

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

22 Responses to អាហារូបករណ៍​ទី ១

  1. VIRIYA LIM ថា:

    ខ្ញុំក៏មានបំណងទៅរៀនភាសាបារាំងឡើងវិញដែរ ខណៈដែលធ្លាប់អោបសៀវភៅបារាំងឡើងជាង១០ឆ្នាំ មិនគួរបោះបង់វាសោះ។ តែឥលូវរវល់នឹងរឿងឋានកណ្ដាលច្រើនពេក ដកឃ្លាមិនរួចសោះតាម៉ាប់អ៊ើយ!!!

    • ហ៊ឹម ខ្ញុំក៏មិនទាន់ច្បាស់ដែរបង ចិត្តមួយចង់រកការងារ​ធ្វើតែម្ដង តែស្រលាញ់ជំនាញនេះ តែធុញនឹងភាសាបារាំង ហាហាហា ។ នរណាថាកើតជាមនុស្សសុទ្ធតែធ្វើបុណ្យបានច្រើន ?

  2. -NaDiaNote- ថា:

    ប្រាកដជា​ផ្នែក​សារពត៌មាន នៅសាលា​ភូមិន្ទហើយមើលទៅ

  3. -NaDiaNote- ថា:

    សូមអបអរសាទរ ដឹងចឹងទៅនឹងគេដែរបាត់ ក្រែងមានវាសនា​បាន​រៀន​មួយមុខទៀត

  4. វិសាល ថា:

    ខន់ហ្រ្កេជូឡេសិន! 😀

  5. Chanty Piseth ថា:

    ល្អណាស់លោកបង ខ្ញុំសូមសរសើរ! មនុស្សមានទេពកោសល្យខាងបុរាណវិទ្យាដូចលោកបង ពិតជាកំរមានណាស់ ខ្ញុំសង្ឃឹម និងជឿជាក់ថាលោកបងនឹងក្លាយជាមនុស្សជោគជយម្នាក

  6. somanith ថា:

    រៀននៅបុរាណវិទ្យាហ្នឹង មែន?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s