សន្តិសុខ ២នាក់


អត្ថបទ​នេះ ខ្ញុំ​សរសេរ​អំពី​ហេតុការណ៍​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។ ដូច​ចំណង​ជើង​បាន​បញ្ជាក់ ខ្ញុំ​នឹង​រ៉ាយរ៉ាប់​ត្រួស​អំពី​ជីវិត​របស់ សន្តិសុខ​ ២ នាក់​ដែល​ខ្ញុំ​បាន​ជួប​​នៅ​ហាង​តែ​គជ​ ២ ផ្សេង​គ្នា ដែល​ខ្ញុំ​ឧស្សាហ៍​ចេញ​ចូល ។

ទី​ ១ គឺ​ពូ​សន្តិសុខ​នៅ​ហាង ឆាថេម ២៧១, គាត់​មាន​អាយុ​ប្រហែល​ជា ៤០ ឆ្នាំ តែ​ខ្ញុំ​មិន​បាន​សួរ​នាំ​ឈ្មោះ​របស់​គាត់​នោះ​ទេ ។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ធ្វើ​ការ​​មួយ​ថ្ងៃ ១៣ ម៉ោង (ចូល​ម៉ោង ៨ ព្រឹក ចេញ​ម៉ោង ៩ យប់) ដោយ​ធ្វើ​ការ​ពុំ​មាន​ថ្ងៃ​សម្រាក​នោះ​ទេ និង​ទទួល​បាន​ប្រាក់​ខែ ១៣០ ដុល្លារ ។ ខ្ញុំ​សួរ​នាំ​គាត់​ថា «ម្ដេច​ធ្វើ​ច្រើន​ម្ល៉េះ ?» គាត់​ក៏​ថា​ «ធ្វើ​តែ​ម្នាក់​ឯង​ចំណេញ បើ​ធ្វើ​ ២ នាក់​បាន​តែ ៨០ ដុល្លារ​ទេ ។ សុខ​ចិត្ត​ធ្វើ​ម្នាក់​ឯង បាន​លុយ​ទុក​ឲ្យ​កូន​រៀន​ផង ម៉្យាង​ការងារ​នេះ​ក៏​មិន​ធ្ងន់​អ្វី​ដែរ គ្រាន់​តែ​ជួយ​លើក​ម៉ូតូ ចាក់​សោ​ម៉ូតូ​ឲ្យ​ភ្ញៀវ បើ​ភ្ញៀវ​មក​ច្រើន​ក៏​រវល់ ពេល​ខ្លះ​ក៏​ទំនេរ ហើយ​នឹង​បាន​លុយ​បន្តិច​បន្តួច​​​ ពី​ភ្ញៀវ​ផង ។»

ទី ២ គឺ​ប្អូន​សន្តិសុខ​នៅ​ហាង ស៊ែរធី សន្ធរម៉ុក ។ ប្អូន​មាន​អាយុ ១៨ ឆ្នាំ​ មាន​ស្រុក​​កំណើត​នៅ​ខែត្រ​កំពង់​ឆ្នាំង ។ ខ្ញុំ​មិន​បាន​សួរ​នាំ​ឈ្មោះ​ប្អូន​​នោះ​ទេ ។ ប្អូន​បាន​ប្រាប់​ខ្ញុំ​ថា ប្រាក់​ខែ​ប្អូន​គឺ ៨០ ដុល្លារ ហើយ​សព្វ​ថ្ងៃ​គឺ​ ជិះ​កង់​មក​ធ្វើ​ការ ។ ខ្ញុំ​ក៏​សួរ​ថា «​សល់​ទេ? » ប្អូន​តប​ថា «​គ្រាន់ ព្រោះ​ហូប​បាយ​នៅ​ផ្សារ​គីឡូ​លេខ ៤ មួយ​ពេល​អស់​តែ ១០០០៛ ឬ ១៥០០៛ ទេ ។» ខ្ញុំ​ក៏​សួរ​​ត​ថា «​ចុះ​រៀន​បាន​ត្រឹម​ថ្នាក់​ណា ?» ប្អូន​ថា «បាន​ត្រឹម​ទី ៩ ។» ខ្ញុំ​ក៏​មិនបាន​សួរ​នាំ​មូល​ហេតុ​ដែល​ឈប់​រៀន​អ្វី​ដែរ គឺ​ភាគ​ច្រើន​គ្មាន​លុយ​រៀន សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ រៀន​ឈប់​ៗ ក៏​អស់​ទឹក​ចិត្ត​ចង់​រៀន​​អ៊ីចឹង​ឯង ។ ខ្ញុំ​បាន​តែ​ប្រាប់​ប្អូន​ថា «ខំប្រឹង !» ។

ហ៊ឹម ជីវិត​គឺ​ អ៊ីចឹង​ឯង, មិន​មាន​នរណា​ចង់​លំបាក​ ចង់​ក្រ ចង់​ខ្សត់​ទេ ម្នាក់ៗ សុទ្ធ​តែ​ចង់​រស់​នៅ​ដោយ​សុខ​ស្រួល មាន​ស៊ី​មាន​ចាយ មាន​សុភមង្គល​ក្នុង​គ្រួសារ តែ​មនុស្ស​គិត​មិន​ដូច​ទេវតា​គិត ដូច្នេះ​អ្វី​ដែល​អាច​ធ្វើ​បាន​ គឺ​ខិតខំ​ ប្រឹងប្រែង កុំ​ខ្ជិល​ច្រអូស ហើយ​ព្យាយាម​សម្រប​ខ្លួន ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

8 Responses to សន្តិសុខ ២នាក់

  1. -NaDiaNote- និយាយថា៖

    ស្គាល់បងប្រុសម្នាក់ ផ្ញើកង់ឲ្យគេ គាត់​ផ្ញើបណ្ដើរ ឆ្លៀត​កាន់​សៀវភៅអង់គ្លេសបណ្ដើរ ហើយឆ្លៀតល្ងាចមករៀនអង់គ្លេសនៅសាលាអង្គការមួយ រហូតគេឃើញនិយាយអង់គ្លេសគ្រាន់បើគេឲ្យគាត់ដើរបកប្រែផ្ទាល់មាត់តាមខេត្ត ពេលនេះគាត់​បានចូលធ្វើការនៅការិយាល័យ​ក្នុងអង្គការនោះតែម្ដង។

  2. Khun និយាយថា៖

    ខ្ញុំមិនបានស្គាល់ ឬសាកសួរអ្វីទេ ! តែខ្ញុំឃើញ និង ពិចារណាឃើញថា ពូសន្តិសុខម្នាក់ នៅ រ៉ូយ៉ាល់កាហ្វេ មុខសាលាសកលភូមិន្ទភ្នំពេញ ធ្វើការ ៨ម៉ោង ក្នុងមួយថ្ងៃ ពេញមួយសប្តាហ៍។ ប្រាក់ខែប្រហែលដូចអ្នកនិយាយ ថា៨០ដុល្លា ។ ប៉ុន្តែ មួយថ្ងៃគាត់មើលម៉ូតូ លើកម៉ូតូអោយភ្ញៀវ ម្តងៗ បានជាមធ្យម៥០០រៀល គិតស្ថិតិមធ្យមភ្ញៀវចូលហាង ប្រហែលជា ៦០ ទៅ ១០០ ម៉ូតូ គិតជាលុយរកបានជាមធ្យម ប្រហែល ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ដូចនេះមួយខែសរុបប្រាក់ខែ និង ប្រាក់កំលាំងរកក្រៅ បានប្រហែលជា ៣៨០ដុល្លាក្នុងមួយខែ បើធៀបនិងប្រាក់ខែ បុគ្គលិកមួយចំនួន ដែលធ្វើការដោយប្រើប្រាជ្ញា ប្រហែលរកមិនបានដូចគាត់ផងក៏ថាបាន !
    នេះហើយជីវិត !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s