ប្រាសាទ​​បុរាណ​ខ្មែរ​នៅ​​ប្រទេសថៃ


ប្រាសាទ​​បុរាណ​ខ្មែរ​​មិន​ត្រឹម​តែ​មាន​នៅ​រាយ​ពាស​ពេញ​ប្រទេស​កម្ពុជា​នោះ​ទេ គេ​ក៏​ប្រទះ​ឃើញ​ប្រាសាទ​បុរាណ​ខ្មែរ​ជា​ច្រើន​នៅ​ប្រទេស​ថៃ​ ប្រទេស​ឡាវ (ប្រាសាទ​វត្ត​ភូ​) និង​​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន ។ ខាង​ក្រោម​នេះ​ជា​តារាង​បង្ហាញ​ពី​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ៨ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​​​លើ​ទឹក​ដី​ប្រទេស​ថៃ ។

ប្រាសាទ​ភ្នំ​រុង កសាង​ពី ​ស.វ.ទី ១០ ដល់ ស.វ.ទី ១៣ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​បុរីរម្យ ។ phanom-rung-historical-park
ប្រាសាទ​ភិម៉ៃ/ភិម៉ាយ (ជា​អតីត​ក្រុង​​បុរាណ​មួយ​ឈ្មោះ​ថា​ វិមាយបុរៈ) កសាង​​ពី​ ស.វ.ទី ១១ ដល់ ស.វ.ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​នគរ​រាជ​សីមា ។ prasat-hin-phimai
ប្រាសាទ​ស្តុកកក់ធំ (ស្តុកកុកធំ?)​កសាង​នៅ​ពាក់​​កណ្ដាល​ ស.វ.​ទី ១១ ។ ​បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​ស្រះ​កែវ ។ prasat-sdok-kok-thom-sa-kaeo
ប្រាសាទ​មឿងតាំ កសាង​ពី​ស.វ.ទី ១០ ដល់ ស.វ.ទី ១១ ។​បច្ចុប្បន្ន​ស្ថិត​នៅ ​ខេត្តបុរីរម្យ ។ muang-tum-khmer-temple-buriram
ប្រាសាទ​សាម​យ៉ត កសាង​នៅ​ចុង​ ស.វ.​ទី ១២ ដល់ ដើម​ ស.វ.​ទី ១៣ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​លពបូរី (ជា​អតីត​ទី​ក្រុង​បុរាណ​​មួយ​​ឈ្មោះ​​ថា ល្វោ/លវោទយ) phra-prang-sam-yot-lopburi
ប្រាសាទ​មឿង​សិង្ហ កសាង​នៅ ស.វ.​ទី ១២ ដល់ ស.វ.ទី ១៤ ។ បច្ចុប្បន្ន​ស្ថិត​នៅ ខេត្ត​កាញ្ចនៈបូរី ។ prasat-muang-singh
ប្រាសាទ​វត្ត​កំពែង​លែង កសាង​​នៅ​ចុង​ ស.វ.​ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ ខេត្ត​ពេជ្រ​បុរី ។ wat-kamphaeng-laeng-phetchaburi
ប្រាសាទ​ស្រី​ខរៈ​ភូមិ កសាង​​ពី​ ស.វ.​ទី ១១ ដល់ ស.វ.​ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​ស្រិន្ទ (សុរិន្ទ) ។ prasat-sikhoraphum

សូម​បញ្ជាក់​ថា ប្រាសាទ​បុរាណ​ខ្មែរ​នៅ​​​ប្រទេស​ថៃ មិន​មែន​មាន​ចំនួន​​តែ ៨ នេះ​ទេ អាច​មាន​យ៉ាង​តិច​ណាស់​​ក៏​ ២៥ ​ប្រាសាទ​ និង​ទីតាំង​បុរាណ​ដែរ ។ ខ្ញុំ​នឹង​ព្យាយាម​ស្វែង​រក​បន្ត​ទៀត ក៏​ដូច​ជា​បក​ប្រែ​ជា​ពិស្ដារ​អំពី​ប្រាសាទ​ទាំង ៨ ខាង​លើ ។

***

អត្ថបទ​ដើម ៖ Renown Travel: Khmer temples in Thailand

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s