សម្គាល់​ផ្ដែរ​សម័យ​មុន​អង្គរ


មុន​នឹង​យើង​ចូល​ដល់​ លក្ខណៈ​សម្គាល់​ នៃ​ផ្ដែរ​សម័យ​មុន​អង្គរ​ យើង​គួរ​យល់​អត្ថន័យ​នៃ​ពាក្យ ផ្ដែរ​ នេះ​សិន ។ បើ​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត, ពាក្យ​ ផ្ដែរ (ន.) ក្ដារ​រនាំង​បាំង​រាំង​ចន្លោះ​ដំបូល ដែល​មាន​ពីរ​ជាន់ ៖ ផ្ដែរ​វិហារ, ផ្ដែរ​សាលា ។ ដើម្បី​យល់​បន្ថែម​ឲ្យ​ច្បាស់ ក្នុង​បរិបទ​អត្ថបទ​នេះ យើង​គួរ​យល់​ថា​ផ្ដែរ​ភាគច្រើន​ គឺ​ធ្វើ​ពី ថ្ម​ភក់ ដោយសារ​ថ្ម​នេះ​មាន​សាច់​រលោង​ស្អាត​ ងាយ​ស្រួល​នឹង​ឆ្លាក់ ហើយ​មាំ​ផង​ដែរ ។​ នៅ​ពេល​ខ្លះ​យើង​ក៏​ប្រទះ​ផ្ដែរ​ធ្វើ​ពី ថ្ម​ក្រានីត និង​ឥដ្ឋ​ ផង​ដែរ ។ ផ្ដែរ​ជា​បន្ទះ​ថ្ម​ភក់ ផ្ដេក​ទ្រវែង ធម្មតា​គឺ​នៅ​លើ​​ស៊ុម​ទ្វារ​ មាន​មុខងារ​ដើម្បី​ទ្រ​ទម្ងន់ ហោជាង ក៏​ដូច​ជា​មុខងារ​លម្អ​​ផង​ដែរ ។

ដូច​យើង​ដឹង​ស្រាប់​ហើយ សម័យ​មុន​អង្គរ គេ​ចែក​ចេញ​ជា ២ ទៀត គឺ​សម័យ​​ហ្វូណន/នគរភ្នំ និង​សម័យ​ចេនឡា ។​ ឈ្មោះ​ទាំងពីរ​នេះ​​ យើង​ហៅ​តាម​ឯកសារ​ចិន​ ។ សិល្បៈ​ក្នុង​សម័យ​នគរ​ភ្នំ គេ​ចែក​ចេញ​ជា ២ រចនាបថ គឺ ភ្នំដា A និង ភ្នំដា B ។​ ខ្ញុំ​​មិន​មាន​ឯកសារ​បញ្ជាក់​ពី​ផ្ដែរ​ក្នុង​សម័យ​ហ្វូណន/នគរភ្នំ នោះ​ទេ ។ ងាក​មក​សម័យ​ចេនឡា វិញ គេ​ចែក​រចនាបថ​ជា ៣ គឺ សម្បូណ៌​ព្រៃ​គុក, ព្រៃ​ក្មេង​ និង​កំពង់​ព្រះ ។ អ្នក​សិក្សា​ខ្លះ ស្នើ​ឲ្យ​មាន​ចែក​រចនាបថ​ជា ៤ ដោយ​បន្ថែម​ រចនាបថ​​ថាឡាបរិវ៉ាត់ (តាលបព៌ត) ។ រចនាបថ​ថាឡាបរិវ៉ាត់ (ស្ទឹងត្រែង) ស្ថិត​នៅ​ក្នុង​សម័យ​តែ​មួយ​ជា​មួយ​នឹង​រចនាបថ​​សម្បូណ៌​ព្រៃ​គុក ហើយ​ចម្លាក់​នៅ​លើ​ផ្ដែរ​ក៏​សឹង​តែ​ដូច​គ្នា​ផង​ដែរ ទើប​បណ្ដាល​ឲ្យ​ការ​បែង​ចែក​រចនាបថ​នេះ​នៅ​ពុំ​ទាន់​មាន​ឯកភាព​គ្នា​ទាំង​ស្រុង​ ។ ខាង​ក្រោម​នេះ​ ជា​ចម្លាក់​ផ្ដែរ​ក្នុង​រចនាបថ​ទាំង ៤ ៖

IMG_6512

ផ្ដែរ​ក្នុង​រចនាបថ​សម្បូណ៌​ព្រៃ​គុក (ប្រាសាទ​ភ្នំ​ជើង​ព្រៃ)

ផ្ដែរ​ធ្វើ​ពី​ឥដ្ឋ​ក្នុង​រចនាបថ​ព្រៃ​ក្មេង (ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍)

ផ្ដែរ​ធ្វើ​ពី​ឥដ្ឋ​ក្នុង​រចនាបថ​ព្រៃ​ក្មេង (ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍)

ផ្ដែរ​ក្នុង​រចនាបថ​កំពង់ព្រះ (ប្រាសាទ​ភូមិ​ប្រាសាទ)

ផ្ដែរ​ក្នុង​រចនាបថ​កំពង់​ព្រះ (ប្រាសាទ​ភូមិ​ប្រាសាទ)

បំណែក​ផ្ដែរ ក្នុង​រចនាបថ​ថាឡាបរិវ៉ាត់ (ការ​អះអាង​របស់​លោក មីសែល ត្រាណេ) (ប្រាសាទ​ភ្នំ​ឈ្ងោក)

បំណែក​ផ្ដែរធ្វើពីឥដ្ឋ ក្នុង​រចនាបថ​ថាឡាបរិវ៉ាត់ (ការ​អះអាង​របស់​លោក មីសែល ត្រាណេ) (ប្រាសាទ​ភ្នំ​ឈ្ងោក)

ខ្ញុំ​នឹង​បង្ហាញ​លក្ខណៈ​លម្អិត​នៃ​រចនាបថ​ទាំង​នេះ​នៅ​ប្រកាស​ក្រោយៗ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s