វិជ្ជា Transliteration


Transliteration នេះ​ជា​វិធី​បំប្លែង​តួ​អក្សរ​នៃ​ភាសា​មួយ ទៅ​ជា​តួ​អក្សរ​នៃ​ភាសា​មួយ​ទៀត ។​ វិជ្ជា​នេះ គេ​មិន​គិត​ពី​ការ​អាន​នោះ​ទេ (​មិន​គិត​ពី​សូរ​នៃ​​តួអក្សរ​នោះ​ទេ) គឺ​ គិត​តែ​ពី​តួ​អក្សរ​ប៉ុណ្ណោះ ដោយ​គេ​កំណត់​ថា​តួ​ណា​ជំនួស​ដោយ​តួ​ណា មិន​អាច​ចេះ​នឹក​ឃើញ​ចង់​ប្រែ​បាន​តាម​ចិត្ត​នោះ​ឡើយ ។ កាល​កំណត់​នេះ  ទុក​ជា​ក្បួន​សម្រាប់​មើល និង​អាច​ប្រើ​បាន​នៅ​ទូទាំង​សកល​លោក ។

វិជ្ជា​នេះ​ នៅ​ស្រុក​ខ្មែរ គេ​ប្រើ​​ក្នុង​មជ្ឈដ្ឋាន​អ្នក​សិក្សា​សិលាចារឹក​ ។ អ្នក​ប្រាជ្ញ​បារាំង​ដែល​បាន​សិក្សា​សិលាចារឹក​ខ្មែរ​មុន​ដំបូង​នោះ បាន​ប្រើ​​តួ​អក្សរ​ឡាតាំង ជំនួស​តួ​អក្សរ​ខ្មែរ (កម្វុជាក្ឞរ) ក្នុង​ភាសា​ខ្មែរ និង​តួ​អក្សរ​ទេវនាគរី​ក្នុង​ភាសា​សំស្ក្រឹត​ ។ សិលាចារឹក​​ខ្មែរ​មាន​នៅ​រាយ​ប៉ាយ​ពាស​ពេញ​ប្រទេស​កម្ពុជា ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម និង​​ប្រទេស​ថៃ ។ សិលា​ចារិក​មាន​​សរុប​​​ប្រហែល​ជា ១.៥០០ ផ្ទាំង ដោយ​គេ​ប្រើ​អក្សរ K (K = Khmer) ជា​ការ​សម្គាល់ ។ បច្ចុប្បន្ន​មាន​ការ​ចុះ​បញ្ជី​សិលាចារឹក​ថ្មី​ដោយ​ប្រើ​អក្សរ​ Ka ផង​ដែរ ។

អត្ថបទ​នេះ​ ខ្ញុំ​សង្ខេប​បង្រួម​មិន​រៀប​រាប់​ច្រើន​​វែង​អន្លាយ​អំពី​រឿង​វិជ្ជា​សិក្សា​សិលា​ចារិក​នោះ​ទេ ។ ខ្ញុំ​គ្រាន់​តែ​បង្ហាញ​ជា​តារាង​ព្យញ្ជនៈ និង​ស្រៈ ថា​ជំនួស​ដោយ​តួ​អក្សរ​ឡាតាំង​មួយ​ណាៗ ។ វិជ្ជា​សិលាចារឹក​នេះ​ត្រូវ​ចំណាយ​ពេល​យូរ និង​ទាម​ទារ​ចំណេះ​ដឹង​ខ្ពស់​ផ្នែក​ភាសា​វិទ្យា​ផង​ដែរ ។

១. ព្យញ្ជនៈ

(ខ.ប. = អក្សរ​ខ្មែរ​បច្ចុប្បន្ន) (ឡ.ត. = អក្សរ​ឡាតាំង)

សូម​បញ្ជាក់​ថា​តួ​អក្សរ «»​ទើប​តែ​កើត​មាន​នៅ​សម័យ​កណ្ដាល​តែ​ប៉ុណ្ណោះ ។

ចំណែក​តួ​អក្សរ​ «» នៅ​ពេល​ដែល​គេ​សរសេរ​ជួស​ជា « ដោយ​មិន​មាន « នៅ​មុខ​ព្យញ្ជនៈ​ដទៃ​ទៀត វា​ជា «» (របាទ) ។

ខ.ប. ឡ.ត. ខ.ប. ឡ.ត. ខ.ប. ឡ.ត. ខ.ប. ឡ.ត.
ka ṭa pa ya
kha ṭha pha ra
ga ḍa ba la
gha ḍha bha va
 ṅa ṇa ma śa
ca ta ṣa
cha tha sa
ja da ha
jha dha a, q
ña na

ចំពោះ​ព្យញ្ជនៈ ៖ (, , ) ខ្មែរ​អាន​ថា​ ស ទាំង​អស់ ។

២. ស្រៈ

ស្រៈ​ពេញ​តួ ស្រៈ​និស្ស័យ ស្រៈផ្សំ
ខ.ប. ឡ.ត. ខ.ប. ឡ.ត. ខ.ប. ឡ.ត.
a aṃ
ā aḥ
i i ុំ uṃ
ī ī ាំ āṃ
u u ុះ uḥ
ū ū ិះ iḥ
e e េះ aḥ
ai ai ោះ oḥ
o o
au au

៣. ពាក់​កណ្ដាល​ស្រៈ ពាក់​កណ្ដាល​ព្យញ្ជនៈ

ពាក់​កណ្ដាល​ស្រៈ ពាក់​កណ្ដាល​ព្យញ្ជនៈ​ មាន​ន័យ​ថា​អាច​ដើរ​តួ​ជា​ស្រៈ​ផង ជា​ព្យញ្ជនៈ​ផង ។

ខ.ប. ឡ.ត. ខ.ប. ឡ.ត.

នៅ​ប្រកាស​ក្រោយៗ ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​ពី​អត្ថបទ​សិលាចារឹក​ខ្លី​ៗ ដែល​​​ខ្ញុំ​ផ្ទាល់​កំពុង​ហាត់​រៀន ។

***

ឯកសារ​យោង ៖

  • វង់ សុធារ៉ា, សិលាចារឹក​នៃ​ប្រទេស​កម្ពុជា សម័យ​មុន​អង្គរ​ ១,​ ២០១០, រោងពុម្ពអង្គរ, ភ្នំពេញ
  • អាំង ជូលាន, មូលដ្ឋាន​រៀន​ខ្មែរ​បុរាណ, ២០១៣, យសោធរ, ភ្នំពេញ
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អំពី​សិលាចារឹក​ខ្មែរ and tagged , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s