កង្កែបស្ងោរ


មានតំណាលថា​ កង្កែប​មួយក្បាលធ្លាក់ចូលទៅ ក្នុង​ឆ្នាំង​ដែលគេកំពុងដាំទឹក… នៅពេល​កម្ដៅ​កាន់​​តែកើនឡើង​ កង្កែប​នោះ​ក៏ព្យាយាម​សម្រប​ខ្លួនទៅកម្ដៅនោះជាបន្តបន្ទាប់ ។

នៅពេល​ដែល​ទឹកជិត​នឹងពុះ កង្កែបដឹងខ្លួនថា​មិន​អាចសម្របខ្លួន​បាន​ទៀត​នោះ វា​ក៏ចាប់​ផ្ដើម​សាក​ល្បង​លោតចេញពីឆ្នាំង ។ សំណាងមិនល្អ វាមិនមានកម្លាំងនឹងលោតចេញទេ វា​ប្រើ​កម្លាំង​របស់​​វា​ស្ទើរ​តែទាំងស្រុង​ ក្នុង​កា​រសម្រប​ខ្លួន​ជា​មួយ​កម្ដៅទៅហើយ ។

នៅទីបំផុត វាក៏ក្លាយជាកង្កែបស្ងោរ​ ។​ តើអ្វីដែល​សម្លាប់កង្កែបនេះ?​ ខ្ញុំ​ជឿថា​ ពួកយើង​ភាគ​ច្រើន​នឹង​និយាយ​ថា ទឹកពុះជាឃាតករ ។​ ប៉ុន្តែ​ការ​ពិត គឺអសមត្ថភាពរបស់​កង្កែប​មួយក្បាល​នោះ ក្នុង​ការ​សម្រេចចិត្ត​ថា​ គួរលោត​ចេញនៅពេលណា ។

***

ពួកយើង​រាល់​គ្នា​រស់​នៅលើ​ផែនដីតែ១ ត្រូវតែ​រៀន​សម្រប​ខ្លួនទៅនឹង​មនុស្ស​ដទៃ ក៏ដូចជា​ស្ថានភាព​នានា ប៉ុន្តែ​យើង​ក៏ត្រូវ​ប្រាកដ​ខ្លូនដែរថា នៅពេលណា​ដែល​យើង​ត្រូវ​សម្រប ពេល​ណា​ដែល​យើង​ត្រូវ​ដើរ​បន្ត​ ។ យើង​ត្រូវហ៊ាន​ប្រឈមមុខនឹងស្ថានការណ៍ ហើយ​ដោះស្រាយ​វា​តាម​សភាពជាក់​ស្ដែង ។

ប្រសិន​បើយើង​បណ្ដែបណ្ដោយ អ្នកដទៃអាចឈ្លៀត​ឱកាស​កេង​ចំពេញពី​យើង​បាន​គ្រប់​ពេល មិន​ថា​ កម្លាំង​កាយ,​ កម្លាំងចិត្ត, លុយកាក់​ និង​សតិអារម្មណ៍ ហើយ​ពួក​គេ​នឹង​បន្តធ្វើ​បែប​នេះទៀត ។ គួរតែ​លោត​ចេញ នៅពេល​ដែល​យើង​នៅមាន​កម្លាំងគ្រប់​គ្រាន់ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s