ក្រុមភាសាអូស្ត្រូអាស៊ី


អត្ថបទមួយនេះមិនមែនជាអត្ថបទសិក្សាវិភាគស៊ីជម្រៅបែបភាសាវិទ្យានោះទេ គឺ​គ្រាន់​តែ​ជា​អត្ថបទ​បកប្រែ និង​​កែ​សម្រួល​បន្តិច​បន្តួច អាច​ចាត់​ទុក​ថា​ជា​សេចក្ដី​បង្ហាញ​ឲ្យ​ស្គាល់​ពី​ក្រុម​ភាសា​ធំ​មួយ ដែល​ភាសា​កំណើត​របស់​ពួកយើង​ក៏​ជា​ផ្នែក​មួយ​ដែរ ។ ខ្ញុំ​មិន​អាច​សរសេរ​លម្អិត​អំពី​ភាសា​និមួយៗ​នៅ​ក្នុង​ក្រុម​ដ៏​ធំ​នេះ​បាន​ទេ ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​ទាល់​តែ​សោះ​នូវ​មុខវិជ្ជា​ភាសា​វិទ្យា ។ ដោយ​​ពិត​ទៅ ខ្ញុំ​គ្រាន់​តែ​ចូលចិត្ត​អាន​អត្ថបទ​នានា​ដែល​​ងាយ​និង​រក​បាន​នៅ​លើ ឥន្ទ្រនេត្រ ដោយ​គ្រាន់​តែ​យើ​ង​ត្រូវ​ចេះ​វិភាគ​បន្តិចបន្តួច​បន្ថែម ​ពី​ព្រោះ​រាល់​អត្ថបទ​នៅ​លើ ឥន្ទ្រនេត្រ មិន​អាច​សុក្រិត្យ​បាន ១០០% នោះ​ទេ ។

ការបែងចែកក្រុមភាសាអូស្ត្រូអាស៊ី (ក្រុមភាសាមនខ្មែរ) (c) Wikipedia En.

បច្ចេកពាក្យ អូស្ត្រូអាស៊ី (Austroasiatic) មានន័យថា «អាស៊ីខាងត្បូង» ដោយសារពាក្យ អូស្ត្រូ (Austro-) ជាពាក្យឡាតាំង មានន័យថា «ខាងត្បូង» ។ ក្រុមភាសាអូស្ត្រូអាស៊ី មាន​នៅ​រាយប៉ាយ​ពេញ​អាស៊ី​អាគ្នេយ៍​ដី​គោក ហើយ​ក៏​ឃើញ​មាន​នៅ ប្រទេស​ឥណ្ឌា, បង់ក្លាដេស, ណេប៉ាល់ និង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។

នរវិទូ កំណត់ថា ក្រុមភាសាអូស្ត្រូអាស៊ីមានភាសាចំនួន ១៦៨ ដែលផ្ដុំគ្នាបានជា គ្រួសារ​ច្បាស់​លាស់​ចំនួន ១៣ ធំ [១៤ ប្រសិនបើគេរាប់ទាំងភាសា សោមផេន? (Shompen) ដែល​មិនទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់ ហើយ​មាន​ចំនួន​អ្នក​និយាយ​តិច] ។ ​គ្រួសារច្បាស់​លាស់​​ទាំង ១៣ (១៤?) នេះ​ស្ថិត​នៅ​ក្នុង​​អនុ​គ្រួសារ​ធំ​ៗ ៣ គឺ មុន្ទ (Munda), មន-ខ្មែរ (Mon-Khmer) និង ខាសិ-ខ្មុិច (Khasi–Khmuic) ។ ក្រុម​ភាសា​អូស្ត្រូអាស៊ី​នេះ ជា​ភាសា​ដើម​ដែល​គេ​និយាយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក មុន​ការ​ចូល​មក​ដល់​នៃ​​ក្រុម​ភាសា​មួយ​ចំនួន​ទៀត​ដូចជា ឥណ្ឌូ-អាយ៌ន (Indo-Aryan), តៃ-កាដៃ (Tai–Kadai), ទ្រាវិឌ (Dravidian), អូស្ត្រូនេស៊ី (Austronesian) និង ចិន-ទីបេ (Sino-Tibetan)

ក្នុងចំណោមភាសាទាំង ១៦៨ នេះ មានតែភាសាខ្មែរ, មន និងវៀតណាម ទេ​ដែល​មាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​រយៈពេល​វែង ហើយ​មាន​តែ​ភាសាខ្មែរ និង​វៀតណាម​តែ​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​ជា​ភាសា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ឯករាជ្យ ។ ភាសា​ខាសិ ជា​ភាសា​ផ្លូវការ​នៅរដ្ឋ មេឃាល័យ [មេឃ + អល័យ = ទីឋានពពក, (Meghalaya, lit. the abode of clouds)] ឯ​ភាសា​សន្តលិ (Santali) និង​ភាសា​មុន្ទរិ (Mundari) ជា​ភាសា​ផ្លូវការ​នៅ​រដ្ឋ​ឈារខណ្ឌ (Jharkhand, lit. bushland) ប្រទេស​ឥណ្ឌា ។ ភាសា​ផ្សេងៗ​ទៀត​​នៅ​ក្នុង​ក្រុម​​ ភាគ​ច្រើន​ជា​ភាសា​ដែល​ប្រើប្រាស់​ដោយ​ជនជាតិ​ដើម​ភាគតិច ដែល​​រក្សា​ក្នុង​ទម្រង់​ផ្ទាល់មាត់ គ្មាន​សំណេរ​នោះ​ទេ ។

ខ្ញុំ​សាកល្បង​គូសតារាង​មួយ​បញ្ជាក់​បន្ថែម ដោយ​បន្ថែមចំនួន​អ្នកនិយាយ​ក្រុមភាសាអូស្ត្រូ​អាស៊ី​តាម​ដែលអាច​ធ្វើ​បាន​ ដោយ​យោង​ទៅតាម​​ លោក Gérard Diffloth​ (កើត​ឆ្នាំ ១៩៣៩) អ្នក​ប្រាជ្ញ​ធំ​ផ្នែក​ភាសា​វិទ្យា​ ឯកទេស​ក្រុម​ភាសា​អូស្ត្រូ​អាស៊ី ។ លោក​ក៏​ធ្លាប់​មក​ស្រុក​ខ្មែរ​ជា​ច្រើន​ដង​​ដែរ ។

អនុគ្រួសារ​ធំៗ ៣ នៅ​ក្នុង​ក្រុម​ភាសា​អូស្ត្រូ​អាស៊ី (c) Gérard Diffloth

***

អានបន្ថែម៖

  1. ក្រុម​ជាតិពន្ធ​នៅ​ប្រទេស​កម្ពុជា
  2. Phnom Penh Post: Conference puts spotlight on Khmer language’s extended family
  3. University of Geneva: Anthropology Unit: Early human settlements in East Asia
  4. The Language Gulper: Austroasiatic Languages
  5. Molecular Biology & Evolution: Population Genetic Structure in Indian Austroasiatic Speakers

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ជាតិពន្ធ-ភាសាវិទ្យា and tagged , , , , , . Bookmark the permalink.

2 Responses to ក្រុមភាសាអូស្ត្រូអាស៊ី

  1. Horm Sanghy Nisetpdajsankha និយាយថា៖

    ផែនទីនេះស្រួលកែទេ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s