ភាសាកួយ (២)


ត​មក​ពី ភាសា​កួយ

អត្ថបទ​នេះបក​ប្រែពី​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​​នៅ​ទំព័រ​ទី ៨ ដល់ ១៥​ ត្រង់ចំណុច សេចក្ដី​ផ្ដើម ​ក្នុង​សៀវភៅ​ KUAY in CAMBODIA: a vocabulary with historical comments សរសេរ​ដោយ ​លោក Gérard Diffloth ។

សាខា​កាទូ នៃអម្បូរភាសាអូស្ត្រូអាស៊ី

សាខា កាទុ ដោយ លោក G. Diffloth (2003)

សាខា កាទូ ដោយ លោក G. Diffloth (2003)

កួយ ជាភាសា​តែ​មួយ​គត់​ក្នុង​ សាខា​កាទូ ដែល​មាន​និយាយ​នៅ​ស្រុក​ខ្មែរ ។ ភាសា​នៅ​ក្នុង​សាខា​នេះ​មាន​ដូច​ជា Bru, Sô, Pacoh, Ta-oih, Yiir, Ngkriang, Katu, Kantu, Tariw, Pheuang ភាគច្រើន​មាន​​និយាយ​នៅ​ផ្នែក​កណ្ដាល​​នៃប្រទេស​ឡាវ និង​វៀតណាម ។​​ ភាសា Bru ស្ថិត​នៅជិតនិង​ ភាសា​កួយ​ បំផុត​ ដែល​គេរួម​បញ្ចូល​គ្នា​ទៅ​ជា​អនុសាខា​ កាទូ ខាងលិច ។ ភាសា​វិទូ​​ប្រើ​បច្ចេកពាក្យ Bru​ ដើម្បី​ហៅ​គ្រប់​ដណ្ដប់​​ភាសា​នានា​ដែល​ប្រហាក់​ប្រហែល​គ្នា​យ៉ាង​ខ្លាំង​ ដែល​ខ្លះ​នោះ​ក៏​មាន​ឈ្មោះ​រៀង​ៗខ្លួន​ដែរ ដូច​ជា Sô, Truk, Saluy, Mangkong, Katang, និង Vân-Kiê’n ជាដើម ។

ទោះ​ជា​យ៉ាង​ណា​សុំ​កុំ​ច្រឡំ​ រវាង​ Bru​ និង​ Brao​ ដែល​ជាភាសា​ពីរ​ខុស​គ្នា​យ៉ាង​ឆ្ងាយ ។ ត្បិត​តែ​ថា​ ភាសា​ទាំង​ពី​នេះ​ស្ថិត​នៅ​ក្នុង​អម្បូរ​អូស្ត្រូ​អាស៊ី​ (ដែល​មាន​ដល់​​ទៅ ១៦៤​ ភាសា) ក៏ពិត​មែន តែ​ភាសា​ទី ១​ ស្ថិត​នៅ​ក្នុង​ សាខា​កាទូ ​ឯ​ភាសា​ទី​ ២ ​ស្ថិត​នៅ​ក្នុង​ សាខា​​បាហ៍ណា ។ មនុស្ស​និយាយ​ភាសា​ Bru​ រស់​នៅ​ផ្នែក​កណ្ដាល​នៃ​ប្រទេស​ឡាវ​ និង​វៀត​ណាម​ ដូច​បាន​បញ្ជាក់​នៅ​ខាង​លើ​ម្ដង​រួច​ហើយ​ ឯ​មនុស្ស​និយាយ​ភាសា​ Brao​ រស់​នៅ​ ខេត្ត​រតនគិរី និង​ផ្នែ​ក​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ។

នៅ​មាន​ត​​

***

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ជាតិពន្ធ-ភាសាវិទ្យា and tagged , , , , , , . Bookmark the permalink.

One Response to ភាសាកួយ (២)

  1. Pingback: ភាសាកួយ (៣) | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s