ភាសាកួយ (៣)


ត​មក​ពី ភាសាកួយ (២)

អត្ថបទ​នេះបក​ប្រែពី​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​​នៅ​ទំព័រ​ទី ៨ ដល់ ១៥​ ត្រង់ចំណុច សេចក្ដី​ផ្ដើម ​ក្នុង​សៀវភៅ​ KUAY in CAMBODIA: a vocabulary with historical comments សរសេរ​ដោយ ​លោក Gérard Diffloth ។

ប្រវត្តិ​នៃ​ពាក្យ​ក្នុង​ភាសា​កួយ

បើ​ផ្អែក​លើ​ការ​មើល​តាម​បែប​ប្រវត្តិសាស្ត្រ​ ពាក្យ​ក្នុង​ភាសា​កួយ​អាច​ចាត់​ចូល​បាន​​ក្នុង​ផ្នែក​ជា​ច្រើន ។ ដូច​ដែល​បាន​និយាយ​ពី​មុន កម្ចី​​ពាក្យ​​​ពី ភាសា​ខ្មែរ​ នៅ​ក្នុង​ ភាសា​កួយ​ កើត​មាន​នៅ​ពេល​វេលា​ខុស​ៗ គ្នា ។ ពាក្យ​ខ្លះដូច​ជា​មាន​តែ​នៅ​ក្នុង​​ ភាសា​កួយ​ តែ​ពាក្យ​ខ្លះ​ទៀត​មាន​ឬ​ស​រួម​ជា​មួយ​ពាក្យ​​ផ្សេង​ៗ ទៀត​នៅ​ក្នុង​អម្បូរ​ភាសា​អូស្ត្រូ​អាស៊ី ។

ក្នុង​ចំណោម​ពាក្យ​កម្ចី​ពី​ ភាសា​ខ្មែរ មាន​ពាក្យ​ដែល​​ទើ​ប​តែ​ខ្ចី​ក្នុង​ពេល​បច្ចុប្បន្ន​ តែមាន​ពាក្យ​ផ្សេង​ទៀត​ដែល​​ខ្ចី​តាំង​ពី​​ សម័យ​មុន​អង្គរ, សម័យ​​អង្គរ​ និង​សម័យ​កណ្ដាល​ផង​ដែរ ។ យើង​អាច​ដឹង​រឿង​ទាំង​នេះ​បាន​ដោយ​ការ​សិក្សា​លើ​ការ​បញ្ចេញ​សំឡេង ។ តាម​ភស្តុតាង​នានា ភាសា​កួយ​ជា​ភាសា​មួយ​ដាច់​ដោយ​​​ឡែក​តាំងពី​យូរ​យារ​រាប់​​ពាន់​ឆ្នាំ​មក​ហើយ ឯ​សហគមន៍​ជនជាតិ​កួយ​នៅ​សម័យ​បុរាណ ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ដិត​ជា​មួយ​សហគមន៍​ជនជាតិ​ខ្មែរ​នៅ​សម័យ​បុរាណ​យ៉ាង​ពិត​ប្រាកដ ដោយ​សិក្សា​តាម​បែប​ ភាសា​វិទ្យា​ប្រវត្តិ​សាស្ត្រ ។ ពាក្យ​ទាំង​នេះ​មិន​ត្រឹម​​តែ​អាច​ជួយ​ឲ្យ​យើង​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​​​កួយ​នោះទេ វាក៏​អាច​ជួយ​ឲ្យ​យើង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែរ ។ យើង​អាច​យល់​ពាក្យ​នៅ​លើ​សិលាចារឹក​ខ្មែរ សម័យ​មុន​អង្គរ និងអង្គរ ដោយ​សិក្សា​ពាក្យ​កម្ចី​ទាំង​នេះ ហើយ​ក៏​អាច​សិក្សា​លើ​ប្រធាន​បទ​នានា​​នៅ​កាល​សម័យ​នោះ ដែល​មិន​មាន​ចារ​នៅ​លើ​សិលាចារឹក​ ។

​ពាក្យ​ក្នុង​ ភាសា​កួយ​ ដែល​មិនខ្ចី​មក​ពី ភាសា​ខ្មែរ អាច​មាន​ប្រភពច្រើន​ទៀត​ ។ ពាក្យ​ខ្លះ​ជា​ ពាក្យ​កួយ​សុទ្ធ​សាត ដែល​ប្រវត្តិ​នៃ​ការ​បង្កើត​ពាក្យ​ទាំង​នេះ​ឡើង​នៅ​តែ​ជា​ចំណោត​មិន​ទាន់​ស្រាយ​បាន​ចំពោះ​យើង ។ ពាក្យ​ខ្លះ​ទៀត​មាន​ឬស​រួម​ជា​មួយ​និង​ ភាសា​ Bru ដែល​ជា​ភាសា​បងប្អូន ។​ ពាក្យ​ខ្លះ​ទៀត​មាន​នៅ​ក្នុង​ភាសា​នានា​នៃ​ សាខា​កាទូ ។ ការ​បង្កើត​ពាក្យ​ក្នុង​ ភាសា​កួយ​ មាន​ច្រើន​របៀប​យ៉ាង​សន្ធឹក​សន្ធាប់ ​ដែល​ទាក់ទង​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា​៖ ផ្នែក​នៃ​រាង​កាយ, បាតុភូត​ធម្មជាតិ, សត្វ និងរុក្ខ​ជាតិ, អារម្មណ៍, ចលនា, សកម្មភាព​ប្រចាំ​ថ្ងៃ និង​គំនិត ។ ការ​បង្កើត​នេះពិត​ជា​មាន​តម្លៃ​ ពីព្រោះ​ថា​ វា​អាច​ជួយ​​ឲ្យ​យើង​យល់​ថា​អ្វី​​ដែល​ចាំបាច់​សម្រាប់​ ពាក្យ​ស័ព្ទ​ កាទូ​បុរាណ និង​ការ​រស់​នៅ ។

លើល​ពី​នេះទៅ​ទៀត មាន​ពាក្យ​កួយ​ ដែល​​ឃើញ​មាន​នៅ​ក្នុង​ភាសា​នានា​នៃ​សាខា​ផ្សេង​ទៀត​នៃ អម្បូរ​អូស្ត្រូ​អាស៊ី ។ យើង​អាច​ដេញ​រក​​និរុត្តិ​សាស្ត្រ​នៃ​ពាក្យ​ខ្លះ​រហូួត​ដល់​សម័យ​កាល​ដំបូង​ៗ នៃ អម្បូរ​ភាសា​អូស្ត្រូ​អាស៊ី​ ដែលមាន​អាយុ​ប្រហែល​ជា​ ៥.០០០ ឆ្នាំ​ ។ ពាក្យ​ទាំង​នោះ អាចពន្យល់​យើង​អំពី​បរិស្ថាន​នៅ​កាល​សម័យ​បុរេ​ប្រវត្តិ​ ​ក៏​ដូច​ជា​អំពី​គំនិត និង​ជំនឿ​​ដែល​មាន​សារសំខាន់​ចំពោះ​សង្គម​នៅ​កាល​សម័យ​នោះ ហើយ​បាន​បន្ត​រស់​រាន​មក​ដល់​បច្ចុប្បន្ន​ ។

យើង​អាច​រក​ឃើញ និង​ពន្យល់​​បកស្រាយ​ពាក្យ​បុរាណ​ទាំង​នោះ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សំណេរ ។ តាម​បែប​ភាសាវិទ្យា​ប្រវត្តិ​សាស្ត្រ មាន​បណ្ដុំ​ក្បួន និង​គោល​ការណ៍​ជាក់​លាក់​មួយ​​ ដែល​​ហៅ​ថា វិធីសាស្ត្រ​ប្រៀបធៀប​តាម​បែប​ប្រវត្តិ​សាស្ត្រ (Historical Comparative Method) ដែល​អាច​ឲ្យ​យើង​បង្កើត​អំណះអំណាង​ប្រវត្តិ​សាស្ត្រ​​​ដោយ​ស៊ី​ជម្រៅ ដោយ​មិន​​ពឹង​ផ្អែក​លើ​សំណេរ ។ ​យើង​ប្រើ​ប្រាស់​​វិធីសាស្ត្រ​នេះដើម្បី​សិក្សា​ ពាក្យ​ស័ព្ទ​​ នៅ​ក្នុង​សៀវភៅ​នេះ​ ដោយ​ពឹង​ផ្អែក​លើ​ពាក្យ​រាប់​រយ​ ឬ​រាប់​ពាន់​ រួម​ទាំង​ការ​វិភាគ​យ៉ាង​ល្អិត​ល្អន់ ។ ទោះ​ជា​យ៉ាង​ណា យើង​មិន​អាច​បញ្ចូល​​ឧទាហរណ៍​ និង​ការ​ងារ​វិភាគ​​ នៅក្នុង​សៀវភៅ​​នេះ​បាន​ទេ ដោយ​សារ​​តែ​វា​គ្រាន់​តែ​ជា សៀវភៅ​ពាក្យ​ស័ព្ទ មិន​មែន​ជា​សៀវភៅ​ពិភាក្សា​បច្ចេកទេស ។ យើង​ធានា​ថា​រាល់​អំណះអំណាង​ទាំង​នេះ ត្រូវ​បាន​ស្នើរ​​ និង​​សិក្សា​យ៉ាង​ល្អិត​ល្អន់ ដោយ​មាន​​ប្រភព​ច្បាស់​លាស់​ មិន​មែន​​ជា​ការ​នឹក​ស្រមៃ​យល់​សប្តិ​នោះទេ ។

នៅ​មាន​ត​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ជាតិពន្ធ-ភាសាវិទ្យា and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s