កាល​ប្រវត្តិ​​នៃ​រចនាបថ​ចាម្ប


ប្រទេស​ចាម្ប ជាប្រទេសមួយ​ដែល​ទទួល​អារ្យ​ធម៌​ឥណ្ឌា ដូច​ខ្មែរ ហើយ​ថែម​ទាំង​មាន​ប្រវត្តិ​សាស្ត្រ​ជូរចត់ និង​ផ្អែមល្អែម​​ជា​មួយ​​គ្នា​ទៀត​ផង​ ចាប់​តាំង​ពីហោច​ណាស់​ សតវត្ស​ទី ៧​ មក​ដល់​សព្វ​ថ្ងៃ ។ ត្បិត​តែ​សព្វ​ថ្ងៃនេះ នគរចាម្ប រលាយ​បាត់​រូប​ពី​ផែន​ទីពិភព​លោក​ហើយ​ក្ដី ក៏​ជនជាតិ​ចាម្ប​ធ្លាប់​កសាង​អាណាចក្រ​​ដែល​មាន​អារ្យ​ធម៌​ខ្ពស់​ ស្រប​តាម​បណ្ដោយ​ឆ្នេរ​ពី​ភាគកណ្ដាល​ប្រទេស​វៀតណាម​បច្ចុប្បន្ន​រហូត​ដល់​ប្រហែល​​ត្រឹម​ភាគ​ខាង​ជើង​​ ទីក្រុង​ហូជីមិញ បច្ចុប្បន្ន ។ ប្រាសាទ​ចាម្ប​ទាំង​អស់​សាង​សង់​អំពី​ឥដ្ឋ​ធ្វើ​ពី​​ដី​ដុត ឯ​បដិមា​វិញ​ធ្វើ​​អំពី​​ថ្មភក់ និង​លោហៈ ។

ប្រវត្តិ​សិល្ប​វិទូ​ទាំង​អស់​យល់​ស្រប​ថា គេអាច​បែង​ចែក​សិល្បៈ​ចាម្ប​ជា «រចនាបថ» ដាច់​ដោយ​ឡែក​ពី​​គ្នា​បាន​ ដោយ​ផ្អែក​ទៅ​លើ​សម័យ​កាល និង​ទីតាំង​នៃ​សំណង់​សិល្បៈ ។ ​ក្នុង​​សៀវភៅ​ Cham Art សរសេរ​ដោយ​លោក Emmanuel Guillon បោះពុម្ព​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ២០០១ ដែល​យោង​តាម​ការ​ត្រួស​ត្រាយ​សាក​ល្បង​របស់​ លោក​ Jean Boisselier (1912-1996) ចែក​រចនាបថ​​នៃ​សិល្បៈ​ចាម្ប​ជា ៩ (?)​ ដំណាក់​កាល​ ដោយ​ឲ្យ​ឈ្មោះទៅ​តាម​ទី​តាំង​សក្ការៈ​​​នានា​ដែល​មាន​វត្ថុ​សិល្បៈ​គួរ​យក​ជា​គម្រូ​បាន​ ។

  1. រចនាបថ​ My-so’n E1 (​ពាក់​កណ្ដាល​សតវត្ស​ទី ៧ ដល់​ចុង​សតវត្ស​ទី ៩)
  2. រចនាបថ​អន្តរកាល Hoa Lai(ដើម​សតវត្ស​ទី ៩​ ដល់​ចុង​សតវត្ស​ទី ៩)​
  3. រចនាបថ​ Dong Du’o’ng (ចុង​សតវត្ស​ទី ៩​ ដល់​សតវត្ស​ទី ១០) ជា​រចនាបថ​បែប​ពុទ្ធសាសនា
  4. រចនាបថ​ My-so’n A1 (​សតវត្ស​ទី ១០) ដែល​មាន​អនុរចនាបថ​​ ៣
  5. អនុ​រចនាបថ​ Khuong My (ពាក់​កណ្ដាល​ទី១ នៃ​សតវត្ស​ទី ១០)
  6. អនុ​រចនាបថ​ Tra Kieu (​ពាក់​កណ្ដាល​ទី២ នៃ​សតវត្ស​ទី ១០)
  7. អនុ​រចនាបថ Chanh Lo (​ចុង​សតវត្ស​ទី ១០ ពាក់​កណ្ដាល​សតវត្ស​ទី ១១)
  8. រចនាបថ​ Thap Mam (ចុង​សតវត្ស​ទី ១១​ ដល់​សតវត្ស​ទី ១៤)
  9. រចនាបថ​ចុងក្រោយ Yang Mun (ចុង​សតវត្ស​ទី ១៤​ ដល់​សតវត្ស​ទី ១៥)
ផ្ដែររឿង វិស្ណុអនន្តសាយន រចនាបថ My-So'n E1 ទទួល​ឥទ្ធិពល​ខ្មែរ​ (រចនាបថ​ព្រៃក្មេង)

ផ្ដែររឿង វិស្ណុអនន្តសាយន រចនាបថ My-So’n E1 ទទួល​ឥទ្ធិពល​ខ្មែរ​ (រចនាបថ​ព្រៃក្មេង)

ជើង​ទម្រ មានឆ្លាក់ជាសាច់រឿង យក​មកពី Tra-Kieu

ជើង​ទម្រ មានឆ្លាក់ជាសាច់រឿង យក​មកពី Tra-Kieu

គ្រុឌ​ចាប់​នាគ រចនាបថ Thap Mam យក​មក​ពី Binh-Dinh

គ្រុឌ​ចាប់​នាគ រចនាបថ Thap Mam យក​មក​ពី Binh-Dinh


Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s