សូរវិទ្យាខ្មែរ


សូរ​វិទ្យា ជា​សាខា​មួយ​នៃ​ ភាសា​វិទ្យា ។ មុខ​វិទ្យា​នេះសិក្សា​ផ្ដោត​ទៅ​លើ​សំឡេង​នៃ​សម្ដី​របស់​មនុស្ស ។ ខ្ញុំ​មិនអាច​ពន្យល់​វែង​ឆ្ងាយ​ពី​ សូរ​វិទ្យា​ បាន​ទេ ពីព្រោះ​ខ្ញុំ​ពុំ​ចេះ​ទាល់​តែសោះ​នូវ​មុខ​វិទ្យា​នេះ ។ ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដោយ​ព្យាយាម​និយាយ​ច្បោល​ៗ ឲ្យ​អ្នក​អាន​​មាន​គំនិត​ខ្លះ​ថា អ្វីជា​សូរវិទ្យា​ខ្មែរ ។ ខាង​ក្រោម​នេះជា​ តារាង​នៃ​តួរ​អក្សរ​តំណាង​ប្រព័ន្ធ​សូរ​វិទ្យា​​អន្តរ​ជាតិ​ ដែល​បង្ហាញ​ពី​ សូរ​សំឡេង​ នៃភាសា​ទាំង​អស់​​ដែល​គេ​ស្គាល់​នៅ​លើ​ពិភព​លោក៖ ​​​

តួអក្សរ​តំណាង​ប្រព័ន្ធ​សូរវិទ្យា​អន្តរជាតិ

តួអក្សរ​តំណាង​ប្រព័ន្ធ​សូរវិទ្យា​អន្តរជាតិ

បន្ទាប់​ពី​បង្ហាញ​តារាង​នេះ​រួច ខ្ញុំ​សូម​បង្ហាញ​តារាង​​តំណាង​ប្រព័ន្ធ​ព្យញ្ចនៈ​នៃ​ភាសា​ខ្មែរ យោង​តាម​សៀវភៅ ឯកសារ​​ណែ​នាំ​អំពី​សូរវិទ្យា ៖

បបូរមាត់ ធ្មេញ គន្លាក់ក្រអូម ក្រអូម រនាំងក្រអូម ចន្លោះខ្សែសំឡេង
ព្យញ្ជនៈ​ខ្យល់​ស្ទះ p b t d c k ʔ
ព្យញ្ជនៈ​ច្រមុះ m n ɲ ŋ
ព្យញ្ជនៈ​ញ័រ r
ព្យញ្ជនៈ​ខ្យល់​ត្រដុស s h
ព្យញ្ជនៈ​ខ្យល់​ត្រដុស​បើក β j
ព្យញ្ជនៈ​ខ្យល់​ត្រដុស​បើក​ខាង l

បន្ទាប់​មក​​គឺ​ជា តារាង​តំណាង​ប្រព័ន្ធ​សូរ​ស្រៈ​ នៃ​ភាសា​ខ្មែរ យោង​តាម​សៀវភៅ ឯកសារ​​ណែ​នាំ​អំពី​សូរវិទ្យា ៖

សៀវភៅ ឯកសារ​ណែនាំ អំពីសូរវិទ្យា

សៀវភៅ ឯកសារ​ណែនាំ អំពីសូរវិទ្យា

តារាង​ទាំង​ពីរ​មាន​ចំណុច​ល្អៀង​ឃ្លាងឃ្លាត​បន្តិច​បន្តួច ត្បិត​តែថា​ខ្ញុំ​ខំ​ធ្វើ​ក្ដី ដោយសារ​រករូប​មិនបាន ហើយការចង​ជាតារាង និងសញ្ញា​តំណាង​សំឡេង​និមួយៗ ក៏មិនសូវចំទីតាំងពិត​ប្រាកដ ។

​រូប​នៅ​ខាង​ឆ្វេង​ដៃ​​ជា​សៀវភៅ​ដ៏កម្រ​មួយ​ក្បាល​ដែល​ខ្ញុំ​ស្រង់​រូប​ និងអត្ថបទ​ខ្លះ​យក​មក​ប្រើប្រាស់​នៅទីនេះ ។ សៀវភៅ​មួយ​ក្បាល​នេះ​ ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០៩ សរ​សេរ​ដោយ​ លោក​បណ្ឌិត ហ្សង់​ មីស៊ែល​ ហ្វ៊ីលីពី និង​លោក ហៀប​ ច័ន្ទវិចិត្រ ។ គួរ​ឲ្យ​សោក​ស្ដាយ​ យើង​មិន​អាច​​រក​ជាវ​សៀវភៅ​នេះ​បាន​នៅ​លើ​ទី​ផ្សារ​នោះទេ (មិនដឹងមូលហេតុ អស់ស្ដុក?) ។

ខ្ញុំ​បាន​រៀន​បន្តិច​បន្តួច​ដែល​ពី​មុខ​វិជ្ជា​នេះ​ តែមិនធន់​នឹង​យក​មក​ប្រើ​ការ​បាន​នោះទេ សូម្បី​តែ​ទី​បន្លឺ និង​របៀប​បន្លឺ​សំឡេង​ក៏​ខ្ញុំ​ចាំ​មិន​ច្បាស់​ផង​ លើស​ពី​នេះទៅ​ទៀត សំឡេង​ខ្លះ​ក៏​បញ្ចេញ​មិន​ត្រូវ​ដែរ ។

ខាង​ក្រោម​នេះ​ជា​រូប​ខ្ញុំកាត់​យក​​ពី Wikipedia: Khmer Language

***

អានបន្ថែម ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ជាតិពន្ធ-ភាសាវិទ្យា and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s