សិលាចារឹកសាបបាក់ K.1158


សិលាចារឹកនេះ​ចារ​លើ​ថ្មភក់​ជា​លក្ខណៈសីមា គេរក​ឃើញនៅប្រទេស​ថៃបច្ចុប្បន្ន ខេត្តនគររាជ (សៀមហៅ កូរ៉ាត់) ដែល​គេ​ដាក់​ឈ្មោះ​ថាសិលាចារឹក Sap Bak។​ ចំពោះអ្នកសិក្សា​ជាតិ​ និង​អន្តរជាតិ​កំណត់​លេខ​ឲ្យ​សិលាចារឹក​នេះ​ជា​លេខ 1158 (លោក George Cœdès សិក្សា​សិលាចារឹក​បាន​ចំនួន 1005 ផ្សាយក្នុង​សៀវភៅ​ Inscriptions du Cambodge របស់​គាត់​មាន​សរុប ៨ក្បាល)។ សិលាចារឹក​នេះ​មាន​ ៣៦​ជួរ ៣០​ជួរ​ដំបូង​ចារ​ជា​ភាសា​សំស្ក្រឹត និង​៦ជួរ​បន្ទាប់ចារ​ជា​ភាសា​ខ្មែរ។ គេ​ប្រទះ​ឃើញ​ទាំង​ពាក្យ កម្វុជ (កម្ពុជា) និង ស្រុក៑ខ្មេរ (ស្រុក​ខ្មែរ) នៅក្នុង​សិលាចារឹកនេះ។ ខាង​ក្រោម​នេះ​ជា​សម្រង់​ផ្នែក​នៃ​សិលាចារឹក​ដែល​ចារ​ជា​ភាសា​ខ្មែរ។

(៣១) រិ​ព្រះ​វុទ្ធ​លោកេឝ្វរ​ត​ប្រំប្វាន្ន​តិ​​កំស្ដេង៑ឝ្រិ​សត្យវម៌​ត​មាន្សិទ្ធិ​ស្ឋាបនា​វ្រេង
(៣២)​ លេ​អភយគិរី​តំេ​កំ​បិ​ជវា​អាក្រាន្ត​ស្រុក៑​ខ្មេរ​ វ្រះ​នោះ​ស្យង្ត​នុ​ត្វល្លទៅ
(៣៣) ហោង៑ កម្រតេង៑​អញ៑​ត​គុរុ​ធរណីន្ទ្រ​បុរ​ជី​ណ៌ោ​ទ្ធរណ​ថ្វេបិប្រវៃស្ឋាប
(៣៤) នា​ឥស្ស​វ្រះនោះ​វិង្តតេល៑នោះស្យង្ត​អ្យត​វិឃ្ន រិ​អាចាយ៌្យ​វ្រះ​ធនុ
(៣៥)​ ត​ឝិឞ្យ​គិ​ត​ស្ឋាប​នា​វ្រះនេះអាយ្ត​​អឞ្ដ​អឞ្ដ​​នវ​ត​គិ​រាជ្យ​វ្រះ​បាទ​កម្រ​តេ​
(៣៦) ង៑​កំត្វន​អញ៑​​ឝ្រិ​ឧទយាទិត្យ​វម៌្មទេវ​ ច្រេន​ឝ្រិ​ស្ថិរ​ឝក្តិ​ត​រាប៑​​ផ្ទៃករោំ

បកប្រែ៖
(៣១) រីឯ​ព្រះ​ពុទ្ធ​លោកេសូរ​ប្រាំបួន​អង្គ​​ដែល​កំស្ដេង​ស្រី​សត្យ​វម៌​ដែល​មាន​​​​​សិល្ប​​អំណាច​​ស្ថាប​នា​ពីព្រេង​ (យូរមកហើយ)
(៣២) លើ​ភ្នំ​អភ័យ​គិរិ​ដើម្បី​កុំ​ឲ្យ​ជ្វា​​ដណ្ដើម​យក​ស្រុក​ខ្មែរ ព្រះ​​នោះ​សឹង​​ដួល​ទៅ​
(៣៣) ហោង កម្រតេង​អញ​ជា​គ្រូ​ឈ្មោះ​​ធរណីន្ទ្រ​បុរ​ជីណ៌ោ​ទ្ធរណ​ ធ្វើ​ឲ្យ​ប្រពៃ​ស្ថាប​-
(៣៤) នា​អស់​ព្រះ​នោះ​​ដដែល​វិញ​ សឹង​គ្មាន​ឧបសគ្គ​ រី​ឯ​អាចារ្យ​​ព្រះ​ធនុ​​
(៣៥) ដែល​ជា​សិស្ស​ដែល​ស្ថាប​នា​ព្រះ​នេះ​​នៅ​ឆ្នាំ​៩៨៨ (គ.ស. ១០៦៦) ដែល​ក្នុង​រាជ្យ​ព្រះបាទ​កម្រតេង
(៣៦) កំត្វន​អញ​ស្រី​ឧទយាទិត្យវម៌្ម​ សូមមាន​ព្រះជន្ម​យ៉ឺនយូរ មាន​ឝ្រី (បាលី៖ សិរី) ស្ថិតស្ថេរ​​​​​អំណាច​ក្នុង​រាជ្យ​

***

ឯកសារយោង៖

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, អំពី​សិលាចារឹក​ខ្មែរ and tagged , , , , , , , , . Bookmark the permalink.

4 Responses to សិលាចារឹកសាបបាក់ K.1158

  1. http://www.sac.or.th/databases/inscriptions/en/inscribe_detail.php?id=1220
    នៅក្នុងវេបហ្នឹងមានសិលាចារឹកច្រើនណាស់តាម៉ាប់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s