ការងារថ្មីខ្ញុំ


៣ឆ្នាំមកហើយដែលខ្ញុំ​ផ្លាស់​ប្ដូរ​ផ្លូវ​សម្រាប់អាជីព​អនាគត​។ កាលពីមុនខ្ញុំ​រៀន​មុខ​វិជ្ជា​មួយ​ដែល​អាច​​ឲ្យ​​ខ្ញុំ​​ក្លាយ​ជា​ «បណ្ឌិត» បើ​ខ្ញុំ​រៀន​ចប់ តែ​ធ្វើ​យ៉ាង​ម៉េច​បើ​ខ្ញុំ​គ្មាន​វាសនា​បាន​ «បណ្ឌិត​» ផ្នែក​ខាង​នោះ តែមិនមែន​ទាល់​តែ​រៀន​មុខ​វិជ្ជា​នោះ​បាន​​ៗ «​បណ្ឌិត​» ឯណា រៀន​អីផ្សេង​ក៏​អាច​ទទួល​បាន​ដែរ ហេហេហេ ដូច​គេ​ថា​ «ស្រុក​ខ្មែរ​ មាន​អតិផរណា​បណ្ឌិត» និយាយ​នេះ​មិនមែន​ខ្ញុំ​មើល​ងាយ​សមត្ថភាព​មនុស្ស​ទេ សុំ​បញ្ជាក់​ទុក​ជា​មុន។

ខ្ញុំ​ខាន​សរសេរ​​យូរ​មក​ហើយ គ្មាន​ពេល​នឹង​សរសេរ ការងារ​រវល់​ច្រើន​ ហើយ​បើ​សរសេរ​អត្ថបទ​ខ្លះ​មិន​អាច​សរសេរ​លុមៗ​បាន​ទេ ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ត្រូវ​ពិចារណា​ត្រិះរិះ​មុន​នឹង​ផ្សព្វផ្សាយ​ដើម្បី​កុំ​ឲ្យ​មាន​ភ័ន្ត​ច្រឡំ​ជា​សារ​ធារណៈ ​ព្រោះ​​ខ្ញុំ​ត្រូវ​ហាត់​រៀន​សរសេរ​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បែបនេះ​​សម្រាប់​ជា​ទុន​ឲ្យ​ខ្ញុំ​យក​ «បណ្ឌិត​» នៅ​ពេល​ខាង​មុខ។

សព្វ​ថ្ងៃ​ខ្ញុំ​រៀន​មុខ​ វិជ្ជា​ថ្មី​ នេះ​បាន​៣​ឆ្នាំហើយ ឆ្នាំ​២០១៧-២០១៨ ជា​ឆ្នាំ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​ទី​៣​នេះ ដោយ​ការ​រៀន​នៅ​ឆមាស​ទី១ និង​សរសេរ​និក្ខេបបទ​នៅ​ឆមាស​ទី២។ ខ្ញុំ​មាន​ប្រធាន​បទ​និក្ខេបបទ​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​សម្រេច​ដាច់​ស្រេច​នៅ​ឡើយ​ ត្រូវ​ចាំ​មើល​បន្ត​បន្ថែម​ទៀត។ នៅពេលវិស្សមកាល​ ខ្ញុំ​រៀន​បន្ថែម​ពេញ​បី​ខែ​​នៅ​សាកល​វិទ្យាល័យ​​ខ្ញុំ​ក្នុង​រយៈ​ពេល​ ៣វិស្សមកាល ហើយ​អាច​ទទួល​បាន​សញ្ញាបត្រ​មក​​ពីបារាំង​ដែល​ទទួល​ស្គាល់​នៅ​អឺរ៉ុប​​។

និយាយ​ចឹង ខ្ញុំ​ចង់​និយាយ​ពី​ការងារ​ថ្មី​របស់​ខ្ញុំ​ទេ តែណែនាំ​ខ្លួន​រាង​វែង​ឆ្ងាយ​បន្តិច។ និយាយ​ទៅ​ការងារ​ខ្ញុំ​​ឲ្យ​ចំ​ គឺ​នៅ​ជា​មួយ​ប្រាសាទ ជា​មួយ​ប្រជាជន​តាម​ភូមិ​ស្រុក​​ ច្រើន​​ជាង​នៅ​ទី​ក្រុង​ តែបើ​ខ្ញុំ​អាច​ក្លាយ​ជា​គ្រូ​បង្រៀន​ផ្នែក​ខាង​នេះ​ក៏​ល្អ​ម៉្យាង​ដោយ​មិន​ចាំ​បាច់​ត្រូវ​​ហាល​ថ្ងៃ​រាល់​ថ្ងៃ ហេហេហេ នាំ​បាក់​សម្រស់។ តែ​បើ​ជា​អ្នក​ស្រាវ​ជ្រាវ​មិន​អាច​អង្គុយ​តែ​ក្នុង​បន្ទប់​​​អាន​សៀវភៅ​ដូច​កាល​ពី​ ១០០​ឆ្នាំ​មុន​ទេ គឺត្រូវ​ទៅ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ដល់​ទីតាំង​សិក្សា។ ខ្ញុំត្រូវ​ហាត់​រៀន​ច្រើន​ទៀត ត្បិត​តែ​ចំណេះ​ដឹង​ជា​មូលដ្ឋាន​របស់​ខ្ញុំ​មាន​មិន​ច្រើន​​ក្ដី​ តែ​បើ​ស្រលាញ់​អ្វី​ដែល​ធ្វើ​ហើយ ខ្ញុំជឿ​ថា​ប្រាកដ​ជា​ធ្វើ​បាន។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , . Bookmark the permalink.

4 Responses to ការងារថ្មីខ្ញុំ

  1. សុផាត ថា:

    និយាយឲ្យចំការងារអីទៅនៅជាមួយអ្នកភូមិនិងប្រាសាទនោះ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s