សៀវភៅអំពីប្រវត្តិសិល្បៈខ្មែរ


សៀវភៅដំបូងគេ (?) អំពី​ការ​វិវត្ត​នៃ​រចនាបថក្នុង​សិល្បៈខ្មែរ ដោយ​អ្នក​ស្រី​ Gilberte de Coral-Rémusat (1903-1943) សរសេរ​ចប់​នៅ​ឆ្នាំ 1940 តែបោះ​ពុម្ព​ផ្សាយ​ជា​ទូទៅ​ជាស្នាដៃបច្ឆាមរណៈ (1951)។

ក្រោយ​មក​លោក Jean Boisselier (1912-1996) បានសិក្សា​អំពី​​ការ​វិវត្ត​នៃ​ប្រតិមាខ្មែរ (1955) និង​សរសេរ​ស្នាដៃនិក្ខេបបទថ្នាក់បណ្ឌិត​អំពីប្រទេសកម្ពុជា (1966) ក្រោម​ការ​ដឹក​នាំ​របស់​លោក George Cœdès (1886-1969) អ្នកប្រាជ្ញដ៏ធំអំពីអាស៊ីអាគ្នេយ៍បុរាណ គ្មានអ្នកសិក្សាអំពីអាស៊ីអាគ្នេយ៍មុន​សម័យ​អាណានិគមណាដែលអាចរម្លងមិននិយាយឈ្មោះគាត់បានឡើយ។

នៅ​ចន្លោះ​ពេល​នោះ​ដែរ លោក Philippe Stern (1895-1979) ដែល​ជា​គ្រូ​របស់​លោក Jean Boisselier បាន​សរសេរ​លម្អិត​អំពី​រចនាបថ​បាយ័ន និង​ព្រះ​បាទជ័យ​វម៌្ម​ទី៧។ មុននោះ​លោក​បាន​សរសេរ​អំពីរចនាបថ​គូលែន​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​សាលាបារាំង​ចុង​បូព៌ា​នៅ​ឆ្នាំ 1938។

នៅឆ្នាំ 1970 អ្នកស្រី Mireille Bénisti (1903-1993) ជាអ្នកប្រាជ្ញខាង​សិល្បៈឥណ្ឌាបាន​សិក្សា​អំពី​ទំនាក់ទំនង​រវាង​សិល្បៈខ្មែរ​មុនសម័យ​អង្គរ និងសិល្បៈ​ឥណ្ឌា។

និក្ខេបបទថ្នាក់បណ្ឌិតមួយ​ក្បាល​ទៀត នៅឆ្នាំ 1975 សរសេរ​ដោយ​អ្នកស្រី Madeleine Giteau (1918-2005) អំពីសិល្បៈខ្មែរសម័យ​ក្រោយ​អង្គរ។ អ្នកស្រីជា​អ្នក​អភិរក្ស​​ជន​ជាតិបារាំង​ចុង​ក្រោយ​គេនៅសារមន្ទីរជាតិ​ភ្នំពេញ ព្រម​ទាំង​បាន​រៀប​ចំសារមន្ទីរខេត្តបាត់ដំបង និង​សារមន្ទីរ​វត្តពោធិវាល (បាត់ដំបង) ដែរ។

ក្រៅពីនេះ​​ក៏​មាន​អត្ថបទ​ជា​ច្រើន​​​អំពី​បញ្ជីសារពើភណ្ឌប្រាសាទ អំពីប្លង់ប្រាសាទ អំពី​រចនាបថ​និមួយៗ…​ សៀវភៅទាំង​នោះ​មាន​ដូច​ជា​៖
លោក Étienne Edmond Lunet de la Jonquière (1861-1933) ជា​មន្ត្រី​អាណានិគម​បាន​ធ្វើ​បញ្ជី​​សារពើភណ្ឌ​ចំនួន​ 3​ក្បាល​​អំពី​ប្រាសាទ​ខ្មែរ​​កំឡុង​ឆ្នាំ 1905​ ដល់​ឆ្នាំ 1907។

លោក Henri Parmentier (1871-1949) បានសិក្សា​ពី​ប្រាសាទ​​មុន​សម័យ​អង្គរ (1927)​​ ដោយ​ពិពណ៌នា​យ៉ាង​លម្អិត​​អម​ជា​មួយ​រូប​និង​ប្លង់។ បន្ទាប់​មក​លោក​បាន​សិក្សា​​បន្ថែម​ពី​ប្រាសាទ​​​​​នៅ​ភាគ​ឦសាន​តំបន់​អង្គរ (1939)​​​ ដោយ​ពិពណ៌នា​យ៉ាង​លម្អិត​​អម​ជា​មួយ​រូប​ រូប​ថត​​និង​ប្លង់។

ក្រៅ​ពី​នេះ​មាន​អត្ថបទ​សិក្សា​រាប់​មិន​អស់​ក្នុង​ព្រឹត្តបត្រ​សិក្សា​នានា​ដែល​​បោះ​ពុម្ព​ផ្សាយ​អស់​កាល​១០០​ឆ្នាំ​មក​ហើយ។ ទោះ​ជា​មាន​ការ​សិក្សា​យ៉ាង​សន្ធឹក​សន្ធាប់​យ៉ាង​នេះ​ក្ដី​ ក៏​ការ​សិក្សា​ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​សម័យ​មុន​អង្គរ និង​ជា​ពិសេស​សម័យ​អង្គរ។ សព្វថ្ងៃនេះ យើងចង់ឃើញអ្នកសិក្សាខ្មែរ​សិក្សា​បន្ត​ពីរឿង​នេះ​ ជាពិសេសសិល្បៈខ្មែរ ព្រម​ទាំង​ប្រវត្តិសាស្ត្រ​​សម័យ​ក្រោយ​អង្គរដែល​អាច​ទទួល​ឥទ្ធិពលច្រើនពីអ្នកជិតខាង។

អ្នក​រៀប​រៀង​សូម​ទទួល​ខុស​ត្រូវ​ចំពោះ​ចន្លោះ​ខ្វះ​ខាត​លើ​អត្ថបទ​មួយ​នេះ និង​ទទួល​ស្វាគមន៍​រាល់​ការ​រិះ​គន់​កែ​លម្អ​។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅ, អត្ថបទ វប្បធម៌ និង អរិយធម៌, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s