ពិធីឆ្លងវ័យ


គ្រប់​មនុស្ស​ទាំង​អស់​ក្នុង​លោក​មាន​វ័យ​ពីរ មួយ​គឺ​វ័យ​ធម្មជាតិ​ដែល​មក​តាម​លំដាប់​ កើត​ ចាស់​ ឈឺ​ ស្លាប់ (អាច​ឈឺមុនចាស់​ក៏មាន​ឥឡូវ) ឯ​មួយ​ទៀត​គឺ​វ័យ​ដែល​មនុស្ស​កំណត់​តាម​ពិធី​​ ដែល​ជា​កិច្ច​ដែល​ត្រូវ​ធ្វើ​ដើម្បី​កំណត់​ថា បុគ្គល​នេះ​បាន​ឆ្លង​ពី​វ័យ​មួយ​ទៅ​វ័យ​មួយ​ទៀត​ហើយ ឧទាហរណ៍៖ កាល​ពីមុន​ មនុស្ស​ស្រី​ទាល់​តែ​ចូល​​ហើយ​ចេញពី​ម្លប់​វិញ​ ទើប​អាច​រៀប​ការ​បាន។ តែបច្ចុប្បន្ន​នេះ បរិបទ​នៃ​ការ​រស់​នៅ​ប្រួល​ប្រែ​ ពិធី​ខ្លះ​ក៏​ត្រូវ​កាត់​ចោល​ ឬ​បន្ថយ​ឲ្យ​នៅ​ខ្លី​ជាង​មុន​ដោយ​កត្តា​ផ្សេងៗ។

Les rites de passages (1909)

អ្នក​ដែល​បាន​ត្រួស​ត្រាយ​សិក្សា​​អំពី​ពិធី​​នេះ​តាម​បែប​វិទ្យាសាស្ត្រ​គឺ​លោក Arnold van Gennep (1873-1957) ជា​អ្នក​សិក្សា​ជនជាតិ​បារាំង។ លោក​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ឲ្យ​ចំណង​ជើង​ថា Les rites de passages (1909) ដែល​ជា​ស្នា​ដៃ​ដំបូង​បំផុត​អំពីពិធី​នេះ។ លោក​រក​ឃើញ​ថា​ ពិធី​ឆ្លង​វ័យ​គ្រប់​ជាតិ​សាសន៍​លើ​លោក​ចែក​ចេញ​ជា​ ៣​ដំណាក់​កាល៖

  • ដំណាក់កាល​ទី១៖ ដំណាក់​កាល​នេះ​មាន​រៀប​ពិធី​ធំ​ដុំ​ជាង​ដំណាក់​កាល​២​បន្ទាប់​ គឺ​គេ​ធ្វើ​ឲ្យសាមី​ខ្លួន​​ដែល​​ត្រៀម​ឆ្លង​វ័យ​នេះ​ទៅ​ជា​មនុស្ស​ពិសិដ្ឋ​មួយ​រយៈ​។ វា​ក៏​តំណាង​ដល់​ការ​ស្លាប់​ជា​និមិត្ត​រូប​ដែរ បាន​ន័យ​សាមី​ខ្លួន​​ក្នុង​វ័យ​នេះ​ស្លាប់​បាត់​ហើយ និង​កើត​ជា​សាមី​ខ្លួន​ក្នុង​វ័យ​មួយ​ថ្មី​ទៀត។​
  • ដំណាក់កាល​ទី២៖ ដំណាក់​កាល​នេះ​​មិន​មានពិធី​អ្វី​ទេ តែ​សាមី​ខ្លួន​ត្រូវ​បាន​គេ​ផាត់​ចោល ឬ​គេ​ទុក​ចោល​ឲ្យ​នៅ​តែ​ឯង​។ ក្នុងពេល​នេះ សាមីខ្លួន​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​គភ៌​អញ្ចឹង គឺ​រង់​ចាំ​កើត​ជា​ថ្មី។
  • ដំណាក់​កាល​ទី៣៖ ដំណាក់​កាល​ចុង​ក្រោយ​នេះ សាមី​ខ្លួន​​ក្លាយ​ជា​មនុស្ស​ធម្មតាវិញ ក៏​ប៉ុន្តែ​ជា​មនុស្ស​ថ្មី​ដោយ​​ចាប់​កំណើត​​​ជា​និមិត្ត​រូប​មកវិញ។

ដំណើរ​ជីវិត​មនុស្ស​ខ្មែរ​មើល​តាម​ពិធី​ឆ្លង​វ័យ

នៅ​ស្រុក​ខ្មែរ​ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ស្ថាប័ន​ស្រាវជ្រាវ យសោធរ បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​មួយ​អំពី​ពិធី​ឆ្លង​វ័យ​នៅ​ក្នុង​សង្គម​ខ្មែរ។ សៀវភៅ​នោះ​មាន​​​ដូច​បង្ហាញ​នៅ​ខាង​ស្ដាំ​ដៃ។ រូប​នេះ​ជា​កំណែទី​២ ដែល​មាន​ក្រប​ពណ៌​ប្រផេះ។ កំណែ​ទី១ មាន​ក្រប​ពណ៌​បៃតង និង​រូប​ផ្សេង​ពីនេះ។ ចំពោះ​លោកអ្នក​ដែល​ចង់​​ជ្រៀប​ច្បាប់​អំពី​ពិធី​ឆ្លង​វ័យ​ក្នុង​សង្គម​ខ្មែរ សូម​រក​អាន និង​ជាវ​សៀវភៅ​នេះ។ សៀវភៅ​​អាច​រក​ទិញ​​បាន​នៅ​តាម​បណ្ណាគារនានា អតីត​រៃ​យំ (សព្វ​ថ្ងៃ​ជា​ហាង​លក់​វត្ថុ​សិល្បៈ) ឬ​ក៏​អាច​រក​ជាវ​​បាន​ដោយ​ផ្ទាល់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅ, សៀវភៅជាភាសាខ្មែរ, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s