ប្រាសាទធំ កោះកេរ


Plan of Prasat Thom (from Japan-APSARA Safeguarding Angkor)

រូបផលិត 3D

ដូច​ដែល​បញ្ជាក់​នៅ ប្រកាស​មុន (ដំណើរទៅ​ កោះកេរ) ថាខ្ញុំនឹង​រៀប​រាប់​អំពី​ប្រាសាទ​នៅតំបន់​កោះកេរ​ដែល​ខ្ញុំ​បាន​ចូល​ទស្សនា។ ក្នុងប្រកាស​នេះ ខ្ញុំ​សរសេរ​​អំពី ប្រាសាទធំៗ​នេះ​មិន​មែន​មាន​ប្រាសាទ​តែ​មួយ​នោះទេ តែ​រួម​ផ្សំ​ដោយ​ប្រាសាទ​ជា​ច្រើន​។ បើ​យើង​មើល​តាម​ប្លង់​​ដែល​បង្ហាញ​នៅ​ខាងលើ​ ពី​ខាង​កើត​មក​លិច យើង​ឃើញ​មាន​៖

  • ប្រាសាទ២ ធ្វើពី​ថ្មភក់ សាង​សង់​ឡើង​​ដូច​ជា​រោង​ទង សង​ខាង​ផ្លូវ​ទៅ​កាន់​​ខ្លោង​ទ្វារ​ខាង​កើត ដែល​អ្នក​ស្រុក​ហៅ​ថា ប្រាសាទ​ស្រុត (ប្រហែល​ដោយ​សារ​ប្រាសាទ​នេះ​ខូច​ខាត​ច្រើន)។ នៅ​លើ​ប្លង់ គេ​សរសេរ​ជា Palace
  • ខ្លោង​ទ្វារ (គោបុរៈ) នៅ​ខាង​កើត​ដែល​ធ្វើ​ពី​ថ្មភក់។
  • ប្រាសាទ​ក្រហម​ (ចំណុច​ពណ៌លឿង​ក្នុង​ប្លង់) ជា​ប្រាសាទ​ឥដ្ឋ​ដ៏​ធំ​មួយ។ គេ​គិត​ថា​ប្រាសាទ​នេះ ជា​ប្រាសាទ​ចាស់​ជាង​គេ​ក្នុង​ក្រុម​ប្រាសាទ​ធំ។ កាល​ពី​មុន ប្រាសាទ​នេះ​មាន​តម្កល់​រូប​ព្រះ​ឥសូរ ព្រះ​សិរ្ស​៥ និង​មាន​ទេព​៤​អម​នៅ​តាម​អនុ​ទិស​ទាំង​៤។ ទេព​ទាំង​៤​ នោះ​មាន​ នន្ទិ (គោ.ស) ក្នុង​សភាព​ជា​​មនុស្ស​អង្គុយ​វាយ​ស្គរ, មហាកាល, នាង​ឧមារាំ (ទុក​នៅ​ហ្គីម៉េប្រទេសបារាំង) និង​នាង​ចាមុណ្ឌាកាលី។ សព្វ​ថ្ងៃយើង​នៅ​ឃើញ​ជើង​ទម្រ​​ព្រះឥសូរ​រាំនៅ​នឹង​កន្លែង​ដើម (មើល​រូប​នៅ​ខាង​ក្រោម) ឯ​បំណែក​ផ្សេងៗ មាន​រក្សា​ទុក​នៅ​តាម​សារមន្ទីរ​នានា។

រូបផលិត​ដោយ​បច្ចេកទេស​កុំព្យូទ័រ​​ពី​បំណែក​នានា​ដែល​នៅ​សល់។ ខាង​ស្ដាំ​រូប​ធំ នាងឧមារាំ ខាង​ឆ្វេង​រូប​ធំ នាងចាមុណ្ឌាកាលី។

  • នៅខាង​លិច​ប្រាសាទ​ក្រហម មាន​សសរ​​ថ្មភក់​ពីរ​​ជួរ​ដែល​សព្វ​ថ្ងៃរលំ​ដេក​ដួល​លើ​ដី។ សសរ​​ទាំង​នោះ​ប្រហែល​ជាគ្រប​ដោយ​ដំបូល​ឈើ​ប្រក់​ក្បឿង។
  • ផុត​ពី​សសរ​ពី​រជួរ​​នេះ យើង​មក​ដល់​គោបុរៈ​​មួយ​ធ្វើ​ពី​ថ្ម​ភក់​​ដែល​ធ្លាប់​តម្កល់​​បដិមា​ចំនួន​៨។ គេ​ស្គាល់​អត្ត​សញ្ញាណ​បដិមា​មួយ​ចំនួន​ដូច​ជា ព្រះ​ចន្ទ និង​ព្រះ​អាទិត្យ​ដែល​នៅ​ជាប់​នឹង​ទ្វារ​ចូល។ ព្រះ​យម​គង់​លើ​ក្របី ដែល​សព្វ​ថ្ងៃ​ ក្បាល​ក្របី​ ស្ថិត​នៅ​ទីតាំង​ដើម។ មាន​បដិមា​មួយ​ដែល​​សព្វ​ថ្ងៃ​រក្សា​ទុក​នៅ​សារមន្ទីរ​ហ្គីម៉េ​ ប្រទេស​បារាំង ដែល​អ្នក​ស្រាវជ្រាវ​បារាំង​នៅ​សាលា​បារាំង​ចុង​បូពា៌​ប្រទេស សន្និដ្ឋាន​ថា​ជា​ ព្រះ​បរម​រូប​ព្រះបាទ​ជយវម៌្ម​ទី៤ (មរណនាម៖​ បរម​សិវ​បទ)។

រូបផលិត​ដោយ​បច្ចេកទេស​កុំព្យូទ័រ​​

  • ​បន្ទាប់​ពី​ដើរ​ចូល​តាម​ចំហៀង​គោបុរៈ​នេះ យើង​ឃើញ​មាន​គំនរ​ឥដ្ឋ​ជា​ច្រើន ក៏ដូចជា​ប្រាសាទ​ឥដ្ឋ​ដែល​មាន​ទំហំ​តូចៗ។ ប្រាសាទឥដ្ឋ​ទាំង​អស់​មាន​ចំនួន ២១ ដោយ​ក្នុង​នោះ​ ៩​ សង់​លើ​ឃឿន​រួម​តែ​មួយ។ ប្រាង្គ​ដែល​ធំ​ជា​គេ​នៅ​ចំកណ្ដាល​មាន​មណ្ឌប​លយ​ចេញ​មក​ យើង​ឃើញ​មាន​​ស្នាម​គំនូរ​ពណ៌​ខ្មៅ​​ដែល​បន្សល់​មក​តាំង​ពី​ពេល​សាង​ប្រាសាទ។
  • ដើរ​ហួស​គំនរ និង​ប្រាសាទឥដ្ឋ​ទាំង​នេះ យើង​ទៅ​ដល់​គោបុរៈ​ខា​ង​លិច​ដែល​ធ្វើ​ពី​ថ្ម​ភក់។ តាម​ឯកសារ ទី​នេះ​មាន​តម្កល់​រូប ឧមាមហេស្វរ (​ព្រះ​ឥសូរ និង​នាង​ឧមា​អង្គុយ​លើ​ភ្លៅ) គង់​លើ​គោ​នន្ទិ។ រូប​នេះ​បច្ចុប្បន្ន​ បាត់​មិន​ដឹង​ទៅ​ដល់​ណា​នោះ​ទេ។
  • ចេញ​ពី​គោបុរៈ​ខាង​លិច​នេះ យើង​ទៅ​ដល់​ គោបុរៈ​មួយ​ទៀត ដែល​ជា​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​ប្រាង្គ។ ប្រាសាទ​ប្រាង្គ​ជា​ប្រាសាទ​​រាង​ជា​ថ្នាក់ៗ មាន​៧​ថ្នាក់ ផ្នែក​ខាង​ក្នុង​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម និង​ខ្សាច់ (?) ពាស​ដោយ​ថ្មភក់​ពីក្រៅ។ ប្រាសាទ​ប្រាង្គ​មាន​កម្ពស់​ ៣៦​ម៉ែត្រ​ អាច​មើល​ឃើញ​ទេស​ភាព​​ដ៏​ប្រណិត​ជុំវិញ​យ៉ាង​ច្បាស់។​ តាម​សិលាចារឹក ព្រះ​រាជា​បាន​តម្កល់​លិង្គ​មួយ​នៅ​ថ្នាក់​ខ្ពស់​បំផុត​នៅ​ប្រាសាទ​នេះ ដែល​គេ​ប៉ាន់​ស្មាន​ថា​ លិង្គ​នេះ​មាន​កម្ពស់​ដល់​ទៅ​ ៤ម៉ែត្រ។ ឯ​ស្នាណាទ្រោណិ​វិញ ធ្វើ​ពី​ថ្ម​ភក់​មាន​ចម្លាក់​រូប​សិង្ហ​តោ​ក្នុង​កាយ​វិការ​ទ្រ។
  • ​នៅ​ខាង​លិច​ប្រាសាទ​ប្រាង្គ ក្រៅ​កំពែង​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ មាន​ទួល​មួយ​ដែល​អ្នក​ស្រុក​ហៅ​ថា «ផ្នូរ​ស្ដេច​ដំរីស»។ អ្នក​ស្រុក​នៅ​តំបន់​នេះ​ក៏​ដូច​ជា​នៅ​ខាង​ជើង​ភ្នំ​ដង​រែក ចេះ​ចាំ​រឿង​ព្រេង​នេះ​​យ៉ាង​ស្ទាត់។ ខ្ញុំ​នឹង​សរសេរ​អំពី​រឿង​ព្រេង​នេះ​នៅ​ប្រកាស​ក្រោយ។

សូម​មើល​រូប​ត្រួស​ៗ នៅ​ខាង​ក្រោម និង​សូម​រង់​ចាំ​អាន​អត្ថបទ​បន្ត​បន្ទាប់​ទៀត។

រូប​ប្លង់​ប្រាសាទ​ធំ យកចេញពី​អត្ថបទ៖ Construction sequence of the Koh Ker monuments in Cambodia deduced from the chemical composition and magnetic susceptibility of its laterites

មើល​វីដេអូ​អំពី​ការ​សាក​ស្បង​សាងសង់​ដោយ​បច្ចេក​ទេស​កុំព្យូទ័រ​នូវ​បដិមា​នៅ​ក្នុង​ប្រាសាទ​ក្រហម​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​៖ Mission archéologique à Koh Ker

អាន​អត្ថបទ​ដែល​ទាក់ទង៖

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

2 Responses to ប្រាសាទធំ កោះកេរ

  1. Pingback: ប្រាសាទ​ចិន កោះកេរ | តាម៉ាប់ យាយម៉ាប់

  2. Pingback: ប្រាសាទនាង​ខ្មៅ និង​ប្រាសាទ​ប្រាំ កោះកេរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s