ប្រាសាទនាង​ខ្មៅ និង​ប្រាសាទ​ប្រាំ កោះកេរ


បន្ទាប់​ពី​ចាក​ចេញ​ពី ប្រាសាទ​ចិន យើង​បន្ត​ដំណើរ​ទៅ​ប្រាសាទ​ពីរ​ផ្សេង​ទៀត​ គឺ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ប្រាំ។ ប្រាសាទ​ទាំង​២​នេះ​មិន​មាន​សារៈ​សំខាន់​ដូច ​ប្រាសាទធំ និង​ប្រាសាទ​ចិន​នោះទេ ក៏​ប៉ុន្តែ​នៅ​មាន​សភាព​​ល្អ​ស្អាត​ មាំ​ទាំ​ជាង​ប្រាសាទ​ទាំង​២​ មុន​នេះ។

ប្រាសាទ​នាង​ខ្មៅ​ជា​ប្រាសាទ​ទោល​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម សង់​លើ​ឃឿន​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ខាងលិច។ ស៊ុម​ទ្វារ ​សសរ​ពេជ្រ និង​ផ្ដែរ​ដែល​សង់​ពី​ថ្ម​ភក់​មាន​តែ​នៅ​ច្រក​ទ្វារ​ខាង​លិច​តែ​ប៉ុណ្ណោះ។ ផ្ដែរ​​​ក្នុង​រចនាបថ​កោះ​កេរ​ មាន​រូប​មនុស្ស​អង្គុយ​ពែន​ភ្នែន​លើ​ផ្កា​ឈូក ប្រហែល​ជា​ព្រះ​ព្រហ្ម តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ត្រង់​ចំណុច​នេះ សាច់​ថ្ម​សឹក​រលុប​បាត់។ នៅ​ខាង​ក្នុង​ មាន​តម្កល់​លិង្គ​ និង​ស្នាណាទ្រោណិ​ដែល​ធ្វើ​ពី​ថ្ម​តែ​មួយ​ដុំ ក៏​ប៉ុន្តែ​លិង្គ​នោះ​ខូច​ខាត​មួយ​កំណាត់​ខាង​លើទៅ​ហើយ។ គ្មាន​រឿង​ព្រេង​ណា​មួយបញ្ជាក់​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ហៅ​ប្រាសាទ​នេះ​ថា​ប្រាសាទនាង​ខ្មៅ​នោះទេ ប្រហែល​ដោយ​សារ​សាច់​ថ្ម​បាយ​ក្រៀម​នៅ​ប្រាសាទ​នេះ​​មាន​ពណ៌​ខ្មៅ ទើប​អ្នក​ស្រុក​ដាក់​ឈ្មោះ​បែបនេះ​ទៅ។

ចំពោះ​ប្រាសាទ​ប្រាំ​វិញ អ្នក​ស្រុក​ហៅ​ដោយ​សារ​​ទីតាំងនេះ មាន​​តួ​ប្រាសាទ​ចំនួន​៥ ក្នុង​នោះ​​មាន​ប៉ម​បី​​សង់​ពីឥដ្ឋ​លើ​ឃឿន​តែ​មួយ​សណ្ដូក​ជើងត្បូង​បែរ​មុខ​ទៅ​កើត និង​ «បណ្ណាល័យ​» ពីរ​បែរ​មុខ​ទៅ​រក​​ប៉ម​ទាំង​បី​។ បណ្ណាល័យ​ខាង​ជើង​សង់​ពី​ថ្ម​ភក់ ឯ​បណ្ដាល័យ​ខាង​ត្បូង​សង់​ពីឥដ្ឋ។ គេ​គិតថា​ ប្រាសាទ​អំពី​ឥដ្ឋ​ត្រូវ​បាន​សាង​សង់​មុន​ប្រាសាទ​អំពី​ថ្ម​ភក់។ សរសេរ​ពេជ្រ​នៃ​ប៉ម​ទាំង៣ និង​បណ្ណាល័យ​ទាំង២ ត្រូ​វបាន​ឆ្លាក់​រួច​រាល់ ក៏​ប៉ុន្តែ​គ្មាន​ផ្ដែរ​ណា​មួយ​ត្រូវ​បាន​សាងសង់​ឲ្យ​ចប់​ចុង​ចប់​ដើម​នោះទេ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s