គូ​ររូបលេង


ឥឡូវទំនេរ គ្មានការងារធ្វើ (មិនចង់ធ្វើ​ច្រើន​ជាង​មិន​ដឹង) ក៏​អង្គុយ​គូររូប​លេង។ តាម​ពិត​ទៅ ថា​គូរ​ក៏​មិន​សូវ​សម​ដែរ ព្រោះ​មិនមែន​គូរ​ចេញ​ពី​ខួរ​ក្បាល គឺ​គូរ​ចម្លង​ពី​រូប​ថត។ គំនូរ​នេះ​បង្ហាញ​ពី​ក្បាល​គ្រុឌ ​ចម្លង​ចេញ​ពី​រូប​គ្រុឌ​ដែល​ឈរ​នៅ​ច្រក​ចូល​សារមន្ទីរ​ជាតិ​ភ្នំពេញ។ បដិមា​គ្រុឌ​ដ៏​ធំ​សម្បើម​នោះ​ស្ថិត​នៅ​ក្នុង​រចនាបថ​កោះកេរ។

មុខគ្រុឌ

ខ្ញុំ​ចូល​ចិត្ត​គូរ​រូប​តាំង​ពី​តូច តែមិន​ដែល​មាន​គំនិត​ប៉ង​ថា​ចង់​ក្លាយ​ជា​ជាង​គំនូរ​សោះ ពីព្រោះ​មនុស្ស​ខ្ញុំ​ខ្វះ​សេចក្ដី​អំណត់ ខ្ញុំ​មិន​អាច​អង្គុយ​រាប់​ម៉ោង​ ផ្ចិត​ផ្ចង់​តែ​លើ​រឿង​តែ​មួយ​មុខ​ទេ។ ពេលខ្លះអផ្សុកពេក ក៏អង្គុយគូរលេងអញ្ចឹងទៅ តែបានតែប៉ុណ្ណឹង​ឯង គ្មានបានស្អីជាដុំកំភួនទេ ហេហេហេ។ ចាំ​តាំង​ចិត្ត​ រៀ​ន​គូរ​គំនូរ​មួយទៀត គូរ​ល្មមៗ​ ហោច​ណាស់​ឲ្យ​បាន​ប្រាកដ​ប្រជា​ជាងនេះ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

2 Responses to គូ​ររូបលេង

  1. អា​នេះ​លេង​ៗ ឬ​អួត​? 😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s