ទៅមើល​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត


​ល្ងាច​ម្សិល​មិញ​នេះ​ ខ្ញុំ​មាន​ភ័ព្វ​បានជួប​ម្ចាស់​ទំព័រ Living with heritage project និង​ ម្ចាស់​ទំព័រ ចំណេះដឹងខ្លីៗអំពីសិលាចារឹកខ្មែរ ។ យើង​បាន​ហូប​អាហារ​ពេល​ល្ងាច​រួម​គ្នា ដោយ​មាន​វត្ត​មាន​ភរិយា​ខ្ញុំ និង​ភរិយា​ម្ចាស់​ទំព័រ​ទី២​ ចូល​រួម​ដែរ។ ក្រោយ​ពី​ហូប​អាហារ​ពេល​ល្ងាច​រួច យើង​ក៏​សន្មត់​គ្នា​ដោយ​ភ្លាម​ថា ទៅ​មើល​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ តែ​ម្ដង ត្បិត​ថា​ខ្ញុំ​ និង​ម្ចាស់​ទំព័រ​ទី១ មិន​ដែល​បាន​ទៅ​សោះ ឯ​ម្ចាស់​ទំព័រ​ទី ២ និង​ភរិយា​ទៅ​បាន​ច្រើន​ដង​ហើយ ទើប​ស្រេច​ឱ្យ​គាត់​ទាំង​២ ជា​អ្នក​នាំ​ផ្លូវ។ យើង​ចេញ​ដំណើរ​រាង​យឺត​បន្តិចនៅ​ម៉ោង​៨ ហើយ​ទៅ​ដល់​នៅ​ម៉ោង ៨ និង​៤០​នាទី។ ឯ​ល្ខោន​គេ​ចាប់​ផ្ដើម​លេង​តាំង​ពី​ម៉ោង ៨​មក។

វត្ត​ស្វាយ​អណ្ដែត​ ស្ថិត​នៅ​ក្នុង​​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។ និយាយ​ឱ្យ​ខ្លី​ គឺ​ស្ថិត​នៅ​ត្រើយ​ខា​ង​កើត​រាជធានី​ភ្នំពេញ​ ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​ ១៥គីឡូម៉ែត្រ ដោយ​ត្រូវ​ឆ្លង​ដរនៅ​អរិយក្សត្រ ឬ​ស្វាយ​ជ្រុំ​តាម​ចំណង់។ ចំពោះ​រឿង​រ៉ាវ​លម្អិត​អំពី​ក្រុម​ល្ខោន​នេះ សុំ​រក​ទីញ​សៀវភៅ​​ដូច​មាន​នៅ ក្នុង​រូប​ខាង​ឆ្វេង​ស្រាប់​ នៅ​ អតីត​រៃយំ ឬ​បណ្ណា​គារ​នានា (ប្រញ៉ាប់​ឡើង ពីព្រោះមិនមាន​បោះ​ពុម្ព​ទៀត​នោះទេ)។

ខ្ញុំ​សុំ​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ និង​បាន​ដឹង​មក​ត្រួស​ៗ​ តាម​រយៈ​សៀវភៅ​នេះ និង​ការ​សិក្សា​កន្លង​មក៖

«ល្ខោន​​​នេះគេ​លេង​មួយ​ឆ្នាំ​ម្ដង​ ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ដោយ​រើស​យក​ថ្ងៃសៅរ៍​ជា​ថ្ងៃ​ហោម​រោង ហើយ​លេង​បន្ត​យ៉ាង​ហោច​ណាស់៣​យប់​បន្ទាប់ តែ​ឆ្នាំ​នេះ​គេ​លេង​ដល់​ទៅ៤​យប់ ដូច្នេះ​ចំពោះ​អ្នក​ចង់​ទៅ​មើល​អាច​ទៅ​បាន​យប់​នេះ ឬ​យប់​ស្អែក​មួយ​ទៀត។ ខ្ញុំមិន​​ដែល​បាន​មើល​ល្ខោន​នេះ​ពី​មុន​មក​ទេ ឯ​យប់​ម្សិល​ក៏​មិន​បាន​ចប់​ចុង​ចប់​ដើម​ដែរ ហើយ​មិន​ដឹង​ជា​ឈុត​អ្វី​ទៀត ឃើញ​ត្រឹម​ព្រះ​លក្ម្សណ៍​ចេញ​ច្បាំង​នឹង​យក្ស។ សម្ដែង​បាន​ពាក់​កណ្ដាល ជា​ចៃ​ដន្យ​ស្រាប់​ទៅ​ដល់​ពេល​ត្រូវ​រៀប​ដង្វាយ​ថ្វាយ​បារមី​បង់​បត់​​ដែល​ថែរ​រក្សា​ភូមិ​ស្រុក​នេះ ការ​សម្ដែង​ក៏​ផ្អាក​សិន។ អ្នក​ស្នង​រូប​​បារមី​បង់​បត់​​ទាំង​អស់​សុទ្ធ​តែ​ជា​ស្ត្រី​។ ក្រោយ​ពេល​លេង​ភ្លេង​ និង​រៀប​ដង្វាយ​ថ្វាយ​រួច រូប​ស្នង​​ និង​ភីលៀង​ក៏​ដើរ​ប្រោះ​ព្រោះ​ឱ្យ​អ្នក​ស្រុក។ ចប់​ការ​នេះ ទើប​គេ​បន្ត​លេង​ល្ខោន​ទៀត។» ខ្ញុំ​មិន​បាន​នៅ​បន្ត​ទៀត​ទេ ក៏​ចេញ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ កាល​នោះ​ម៉ោង​ប្រហែល​ជា ៩ និង៤០​នាទី សរុប​ទៅ នៅ​ទី​នោះ​បាន​មួយ​ម៉ោង​ដែរ។

រូបស្នងលោកតាទសមុខនិយាយជាមួយនៅព្រះគ្រូចៅអធិការវត្ត

«ល្ខោន​ខោល​នេះ មិន​មែន​ជា​ក្រុម​អាជីព​ទេ គឺ​ជា​អ្នក​ស្រុក​តំបន់​នោះ​ដែល​រួម​គ្នា​មួយ​ឆ្នាំ​ម្ដង​ដើម្បី​លេង​ល្ខោន​ថ្វាយ​បារមី​បង់បត់​ទាំង​ឡាយ​នៅ​តំបន់​ដើម្បី​សុំ​សេចក្ដី​សុខ ជា​ពិសេស ​គឺ​សុំ​ទឹក​ភ្លៀង​សម្រាប់​បង្ករ​បង្កើន​ផល។ ដូច្នេះ ការ​សម្ដែង​នេះ​ពេល​ខ្លះ​ក៏​ភ្លាំង​ភ្លាត់​ទៅ ព្រោះ​តួមិន​បាន​ហាត់​ជា​ប្រចាំ​ទេ តួ​ខ្លះ​ក៏​ថ្មី​មិន​ទាន់​ចាំ​ក្បាច់​អស់។ យ៉ាង​ណា​ក្ដី វា​មិន​មែន​ជា​ទស្សនីយភាព​សម្រាប់​កម្សាន្ត​ភ្នែក​នោះទេ តែ​ជា​ កិច្ច សម្រាប់​ប្រយោជន៍​រួម​នៃ​សហគមន៍​ទាំង​មូល ដែល​ធ្វើ​ឱ្យ​គេ​ខក​ខាន​មិន​បាន។​»

សូមអាន៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, Exploring Cambodia and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s