ឈ្មោះខែសូរិយគតិ


កាលពីមុនខ្មែរប្រើប្រតិតិន​ចន្ទគតិសម្រាប់កាលបរិច្ឆេទ​នានា សព្វថ្ងៃអ្នកស្រុក​ក៏​នៅ​តែ​រាប់​ខ្នើតរនោច​ដដែល ឯ​ប្រតិទិន​សូរិយគតិ​​​ដែល​អ្នក​ក្រុង និងរាជការ​កំណត់​ប្រើនេះ គេហៅតែ «ខែបារាំងៗ»​ ព្រោះបារាំងនាំ​ចូល​មក​។ ពេលបារាំង​ចូល​មក ក៏​នាំ​ឱ្យ​​ប្រើខែតាមប្រតិទិន Gregorian ដែល​ជា​ប្រតិទិន​សូរិយគតិ​មួយ​បែប​។ កាល​ដំបូង គឺហៅ​ឈ្មោះ​ខែ​តាមបារាំងតែម្ដង តែ​សរសេរ​មិន​ដូច​សំនៀង​បារាំង​ទេ ពីព្រោះ​សំឡេង​ខ្លះ​ខ្មែរ​មិន​មាន​នោះ​ឡើយ​។ ឧទាហរណ៍៖ ខែ​ទី​១ ហៅ​ថា​យ៉ាំងវិយេរ (Janvier)​។ ក្រោយមក​​ ប្រហែល​នៅ​ទសវត្ស​ឆ្នាំ​១៩៤០ ក៏យកឈ្មោះ​រាសីចក្រមកប្រើជាឈ្មោះខែ​វិញ​ ខែ​ទី​១ យកពាក្យ មករ មកសរសេរថែមស្រៈវែងទៅជា មករា (មកររាសី រាប់​ពីថ្ងៃ២១ធ្នូដល់២០មករា)។ កាលនោះសម្ដេចសង្ឃមិនកំណត់តាមរាសីទេ គឺ​លោក​គ្រាន់តែយកឈ្មោះរាសី​មកប្រើសម្រាប់រាប់ខែនិមួយៗវិញ។ បើមើល​តាម​កំណត់​រាសី​ រាសី​ទី​១ គឺ​មេសរាសី (​តែ​ជា​ខែទី៤ បើ​តាម​ប្រតិទិន Gregorian) ប្រហែលជា​ដូច្នេះ​ហើយ ទើប​គេ​ធ្វើ​ពិធី​ចូល​ឆ្នាំនៅ​ខែ​មេសា ពីព្រោះជារាសីទី១?

ឈ្មោះតាមភាសាបារាំង ឈ្មោះតាម​រាសីចក្រ រាសីចក្រ (សត្វ​តំណាង)
យ៉ាំងវិយេរ (Janvier) មករា មាន៣១ថ្ងៃ មករៈ (សត្វម្ករ ~ ក្រពើ?)
ហ្វេវ្រិយេរ​ (Février) កុម្ភៈ មាន២៨ ឬ២៩ថ្ងៃ កុម្ភៈ (ក្អម)
ម៉ារ្ស (Mars) មិនា មាន៣១ថ្ងៃ មិនៈ (ត្រី)
អាវរិល (Avril) មេសា មាន៣០ថ្ងៃ មេសៈ (ពពែភ្នំ)
ម៉េ (Mai) ឧសភា មាន៣១ថ្ងៃ ឧសភៈ (គោបា)
យូវាំង (Juin) មិថុនា មាន៣០ថ្ងៃ មិថុនៈ (បងប្អូនភ្លោះ)
ស៊ូយេត (Juillet) កក្កដា មាន៣១ថ្ងៃ កក្កដៈ (ក្ដាម)
អាអ៊ូត (Août) សីហា មាន​៣១ថ្ងៃ សីហៈ (សិង្ហ, តោ)
សេបតមប្រិ៍ (Septembre) កញ្ញា មាន៣០ថ្ងៃ កញ្ញា (ស្ត្រីក្រមុំ, ស្ត្រីក្មេង)
ឲកតូប្រិ៍ (Octobre) តុលា មាន៣១ថ្ងៃ តុលា (ជញ្ជឹង)
ណូវ៉មប្រិ៍ (Novembre) វិច្ឆិកា មាន៣០ថ្ងៃ វិច្ឆិកៈ (ខ្ទួយ, ខ្យាដំរី?)
ដេសមប្រិ៍ (Décembre) ធ្នូ មាន៣១ថ្ងៃ ធនុ (ធ្នូ)

រាសីចក្រ

គួរ​ចំណាំថា ខែ និង​រាសី មិន​ដូច​គ្នា​ទេ។ ពាក្យ «ខែ» ដែល​យើង​យក​ប្រើ​នេះ គឺ​មក​ពី​ព្រះ​ចន្ទ (យើងហៅថា លោកខែ) ពីព្រោះគេកំណត់មួយ​ខែ​ៗ​ដោយ​ផ្អែកលើ​ដំណើរព្រះចន្ទ មានខ្នើតចំនួន១៥​ថ្ងៃ ឯ​រនោច​អាច​មាន​១៤ ឬ​១៥​ថ្ងៃ។ សូម្បី​តែ​ពាក្យ month ក្នុងភាសា​អង់គ្លេស​ក៏​មក​ពី​ពាក្យ moon ដែរ។ ឯ​រាសី​វិញ​គេ​កំណត់​លើ​ទីតាំង​ផ្កាយ​​នៅ​លើ​មេឃ ដែល​គេ​ចែក​ជា​១២ល្វែង ក្នុង​១​ល្វែង​មាន ៣០​អង្សារ​។ គេ​ធៀប​ទី​តាំង​ផែន​ដី​ទៅ​នឹង​ព្រះអាទិត្យ​ដោយ​​ធ្វើ​ចំណោល​ត្រង់​ទៅ​ដល់​បណ្ដុំ​ផ្កាយ​មួយ​ណា ក៏​ចាត់​ទុក​ថា​ជា​រាសីនោះ។ វចនានុក្រម​ពន្យល់​បន្ថែម​ថា៖ រាសី​ជា​មាត្រា​រង្វាស់​ចម្ងាយ​ល្វែង​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​ចរ​នៃ​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ។

ទីតាំង​​រាសី (បណ្ដុំ​ផ្កាយ?) ​និមួយ​ៗ​ដែល​ជា​គន្លង​នៃ​ផែន​ដី​ធៀប​នឹង​ព្រះ​អាទិត្យ​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s