បច្ចេកពាក្យប្រព័ន្ធសាច់សារលោហិត


Lewis Henry Morgan ចែក​ប្រព័ន្ធសាច់សារលោហិត​ជា​ ៦ ប្រព័ន្ធ។ គេ​យក Ego (ខ្លួនឯង) ជា​គោល ដោយ​ពិនិត្យ​លើ​បច្ចេកពាក្យ​ (មិនមែនពាក្យ​ហៅ) ដែល​ គិតថា​ខ្លួនឯង​ត្រូវ​ជា​អ្វី​នឹង​សាច់ញាតិ​នៅ​ក្នុងជំនាន់​តែ​មួយ​ ជំនានមុន និង​ជំនាន់​ក្រោយ។ ប្រព័ន្ធទាំង ៦ នេះ​មាន​ដូច​ខាង​ក្រោម៖

1. Eskimos ជាប្រព័ន្ធ​ដែល​ប្រើ​បច្ចេក​ពាក្យ​ផ្សេង​គ្នា​​ហៅ​ ហៅ​ម្ដាយ និង​បងប្អូន​ស្រី​នៃម្ដាយ និង​ឪពុក, ហៅឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក និង​ម្ដាយ, ហៅ បងប្អូនបង្កើត និង​បង​ប្អូន​ជីដូន​មួយ​។

2. Hawaiian៖ ជា​ប្រព័ន្ធ​​ដែល​គេ​ប្រើបច្ចេកពាក្យ​តែ​មួយ​ ហៅ​ម្ដាយ និង​បងប្អូន​ស្រី​នៃម្ដាយ និង​ឪពុក, ហៅឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក និង​ម្ដាយ, ហៅបងប្អូនបង្កើត និង​បងប្អូន​ជីដូនមួយ​ទាំង​ខាង​ម្ដាយ​ និងឪពុក។

3. Iroquois៖ ជាប្រព័ន្ធ​ដែល​​ដែល​គេ​ប្រើបច្ចេកពាក្យតែមួយ ហៅម្ដាយ និង​បងប្អូន​ស្រីនៃ​ម្ដាយ, ហៅ​ឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក, ហៅ​បងប្អូន​បង្កើត និង​បង​ប្អូន​ជី​ដូន​មួយ​ខ្សែ​ស្រប។

4. Sudanese៖ ជាប្រព័ន្ធ​ដែល​គេ​ប្រើបច្ចេកពាក្យ​ពិពណ៌នា ហៅម្ដាយ និង​បងប្អូន​ស្រីនៃ​ម្ដាយ, ហៅ​ឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក, ហៅ​បងប្អូន​បង្កើត និង​បង​ប្អូន​ជី​ដូន​មួយ (បងប្អូនជីដូនមួយខ្សែស្រប និងខ្សែខ្វែង ខាង​ឪពុក និង​ម្ដាយ)។

5. Crow៖ ជា​ប្រព័ន្ធ​ដែល​គេ​ប្រើ​បច្ចេកពាក្យ​តែ​មួយ ហៅម្ដាយ និង​បងប្អូន​ស្រីនៃ​ម្ដាយ, ហៅ​ឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក, ហៅ​បងប្អូន​បង្កើត និង​បង​ប្អូន​ជី​ដូន​មួយស្រប។ គេប្រើបច្ចេកពាក្យ​តែ​មួយ​ ហៅ​បងប្អូន​ស្រី​នៃ​ឪពុក និង​បងប្អូន​ជី​ដូន​មួយខ្វែង​​ស្រី ឯ​បងប្អូន​ជីដូន​មួយ​ខ្វែង​ប្រុស​ គេប្រើបច្ចេកពាក្យ​តែ​មួយ​នឹង​ ឪពុក ​និង​បងប្អូន​ប្រុស​នៃ​ឪពុក។

6. Omaha៖ ជា​ប្រព័ន្ធ​ដែល​គេ​ប្រើ​បច្ចេកពាក្យ​តែ​មួយ ហៅម្ដាយ និង​បងប្អូន​ស្រីនៃ​ម្ដាយ, ហៅ​ឪពុក និង​បងប្អូន​ប្រុស​នៃ​ឪពុក, ហៅ​បងប្អូន​បង្កើត និង​បង​ប្អូន​ជី​ដូន​មួយស្រប។ គេប្រើបច្ចេកពាក្យ​តែ​មួយ​ ហៅ​បងប្អូន​ប្រុស​នៃម្ដាយ និង​បងប្អូន​ជី​ដូន​មួយខ្វែងប្រុស ឯ​បងប្អូន​ជីដូន​មួយ​ខ្វែងស្រី​ គេប្រើបច្ចេកពាក្យ​តែ​មួយ​នឹង​ ម្ដាយ និង​បងប្អូន​ស្រីនៃ​ម្ដាយ។

បច្ចកពាក្យប្រព័ន្ធសាច់សារលោហិត​ខ្មែរ​ ស្ថិត​ក្នុងប្រព័ន្ធ Eskimos និង Hawaiian៖

  • Eskimos៖ ខ្មែរមានពាក្យ​ផ្សេង​គ្នាសម្ដៅ ឪពុក ម្ដាយ និងបងប្អូនប្រុស​ស្រី​ម្ដាយ, បងប្អូនបង្កើត​ និង​​បងប្អូន​ជីដូន​មួយ។
  • Hawaiian៖ ​បងប្អូន ​មាន​គំនិត​សម្ដៅលើអាយុ បង និង ប្អូន នៅក្នុងនោះ​​​ហៅ​បាន​ទាំង បងប្អូនបង្កើត​ និង​​បងប្អូន​ជីដូន​មួយ។

ពន្យល់ពាក្យ៖

  • ​បងប្អូន​ជីដូន​មួយខ្សែ​​ស្រប៖ បងប្អូន​ជីដូន​មួយ​ដែល​ម្ដាយ​ និង​ម្ដាយ​ជា​បង​ប្អូន​គ្នា ឬដែល​ឪពុក និងឪពុក​ជា​បង​ប្អូន​គ្នា។​
  • បងប្អូន​ជីដូន​មួយ​ខ្សែ​ខ្វែង៖ បងប្អូន​ជីដូន​មួយ​ដែលម្ដាយ និង​ឪពុកជាបងប្អូន​គ្នា។​
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ នរវិទ្យា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s