លំនៅក្រោយអាពាហ៍ពិពាហ៍


ការរៀបអាពាហ៍ពិពាហ៍ជា​ការ​បង្កើត​គ្រួសារថ្មី។ កូនប្រុសស្រីនៃគ្រួសារពីរ រួមគ្នាបង្កើតគ្រួសារមួយទៀត។ គ្រួសារថ្មីអាចរស់នៅជាមួយឪពុកម្ដាយ ឬក៏​រស់​នៅ​លំនៅ​​ថ្មី​ណា​មួយ។ គេ​ចែក​លំនៅ​ក្រោយអាពាហ៍ពិពាហ៍​ជា​ ៩ ប្រភេទ៖

1. Patrilocal៖ ប្ដីប្រពន្ធ​រស់​នៅ​​ក្បែរ​សាច់​ខាង​ប្ដី។
2. Virilocal៖ ប្ដីប្រពន្ធ​រស់​នៅ​ផ្ទះ​មួយ​ដាច់​ដោយ​ឡែក​ នៅក្បែរសាច់ខាង​ប្ដី។
3. Matrilocal៖ ប្ដីប្រពន្ធ​រស់​នៅ​​ក្បែរ​សាច់​ខាងប្រពន្ធ។
4. Uxorilocal៖ ប្ដីប្រពន្ធ​រស់​នៅ​ផ្ទះ​មួយ​ដាច់​ដោយ​ឡែក​ នៅក្បែរសាច់ខាងប្រពន្ធ។
5. Bilocal៖ ជា​ការ​សម្រេចចិត្ត​រវាង​ប្ដី​ប្រពន្ធ​តើ​ត្រូវ​ទៅរស់​នៅ​ខាង​ណា​ក្រោយ​រៀបការ។
6. Alternated៖ ជាបម្លាស់ប្ដូរ​លំនៅ ម្ដង​នៅ​ខាងប្ដី ម្ដង​នៅ​ខាង​ប្រពន្ធ។
7. Duolocal (Natalocal)៖ ក្រោយ​រៀបការ ប្ដីបន្ត​រស់​នៅ​ខាង​ប្ដី ប្រពន្ធ​បន្ត​រស់​នៅ​ខាង​ប្រពន្ធ។ របៀបនេះ​អាច​មាន​ពេល​មួយ​រយៈ​ខ្លី តែពេល​ខ្លះ​ជា​អចិន្ត្រៃយ៍។
8. Avunculocal៖ ប្ដីប្រពន្ធ​រស់​នៅ​ជា​មួយពូខាងម្ដាយរបស់ប្ដី (បង ឬប្អូន​ប្រុស​ម្ដាយ​របស់​ប្ដី)។
9. Neolocal៖ លំនៅថ្មី។

គ្រួសារ​លំនៅ​ថ្មីនេះកើនឡើង​ជា​ច្រើន​នៅពេល​បច្ចុប្បន្ន​ដោយ​សារ​តែ​បម្លាស់​ប្ដូរ​របៀបរបប​រស់​នៅ​ក្នុង​សង្គម។ ជាក់ស្ដែង នៅសង្គមខ្មែរបច្ចុប្បន្ន នៅទីប្រជុំជន ប្ដីប្រពន្ធ​ដែល​រៀប​ការ​ថ្មីថ្មោងដែល​ចេញ​មក​រស់​តែ​ពីរនាក់ បង្កើត​ជា​គ្រួសារ​ថ្មី រស់នៅក្នុងលំនៅដ្ឋាន​ថ្មី​មួយ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ នរវិទ្យា and tagged , , , , . Bookmark the permalink.

2 Responses to លំនៅក្រោយអាពាហ៍ពិពាហ៍

  1. ទើបតែដឹងទេថា មានការបែងចែង​ ដល់ម្លឹង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s