លក្ខណៈ​កំណត់​បច្ចេកពាក្យសាច់សារលោហិត


ដើម្បីហៅសាច់ញាតិ មនុស្ស​ប្រើបច្ចេកពាក្យផ្សេងៗគ្នា។ អ្នកស្រាវជ្រាវបាន​រក​ឃើញ​លក្ខណៈ​វិនិច្ឆ័យ​រួម ៧ យ៉ាង​ដែល​សង្គម​មនុស្ស​ទាំង​មូល​ប្រើប្រាស់​ក្នុង​ការ​កំណត់​បច្ចេកពាក្យ​នានាដើម្បី​ប្រើប្រាស់ហៅ និងសម្គាល់សាច់ញាតិ។

1. Generation ជំនាន់៖ ជាការកំណត់ជំនាន់ដូច​ជា ជំនាន់ជីដូនជីតា ជំនាន់ឪពុកម្ដាយ ជំនាន់កូន ជំនាន់ចៅ ជាដើម។ សង្គមខ្មែរគេរាប់ត្រឹមប៉ុណ្ណេះឯង ហៅថា ញាតិការទាំង ៧ សណ្ដាន។

G-3 ជីដូនជីតាទួត តាយាយទួត
G-2 ជីដូនជីតា តាយាយ
G-1 ឪពុកម្ដាយ ធំអ៊ំ ពូមា មីង
G0 Ego បងប្អូនបង្កើត បងប្អូនជីដូនមួយ
G+1 កូន ក្មួយ
G+2 ចៅបង្កើត ចៅក្មួយ
G+3 ចៅទួតបង្កើត ចៅទួត

2. Sex៖ ភេទ ឧ. Brother/Sister ក្នុងសង្គមអឺរ៉ុប ពាក្យ «Brother/Sister» កំណត់​ថាសាច់ញាតិ គឺសម្គាល់ដោយភេទ។
3. Sex of Ego៖ ភេទ​នៃខ្លួនឯង។ ក្នុង​សង្គមមួយចំនួន កូនប្រុសប្រើ​ពាក្យមួយបែបសម្រាប់ហៅឪពុកម្ដាយ ដែលពាក្យទាំងនោះខុសពីពាក្យដែល​កូនស្រីប្រើសម្រាប់ហៅឪពុកម្ដាយ។
4. Alliance៖ សម្ព័ន្ធ​ គឺ​ជា​អាពាហ៍ពិពាហ៍។ គេ​ប្រើបច្ចេកពាក្យ​កម្លាយ​ដើម្បី​ហៅ​សាច់ញាតិ​ដែល​ភ្ជាប់​ដោយ​សម្ព័ន្ធ ឧ. សាច់ថ្លៃ, ឪពុកម្ដាយក្មេក, កូនប្រសារ​ ជាដើម។
5. Collateral (ខ្សែ​ស្រឡាយ​ស្រប)៖ គេ​ចែក​ខ្សែ​ស្រឡាយជាពីរ គឺត្រង់ (direct) និង​ស្រប។ ស្ដាប់ទៅអាចច្រឡំ តែខ្សែស្រឡាយ​ត្រង់​គឺ ជីដូនជីតា ឪពុកម្ដាយ កូនប្រុសស្រី ចៅប្រុសស្រី។ ខ្សែស្រឡាយស្របគឺ បងប្អូនឪពុកម្ដាយ បងប្អូនជីដូនមួយ ក្មួយប្រុសស្រី។ ក្នុង​វចនានុក្រម​ខ្មែរឱ្យ​ហៅថា សាខាញាតិ ដែលផ្ទុយពី ញាតិ​ជួរ​ខ្សែត្រង់។

6. Bifurcation៖ ខ្សែខាង​ឪពុក ខ្សែខាងម្ដាយ ឧ. ខ្មែរ​ដែល​ជាប់ខ្សែចិន​ គេហៅប្អូនឪពុកថា «ចឹក», ប្អូនម្ដាយថា «គូ/គ៊្រូ»។
7. Age៖ អាយុ ឧ. បងប្អូន ក្នុងសង្គមខ្មែរ ខុសពី Brother/Sister ក្នុងសង្គមអឺរ៉ុប។ ពាក្យ «បង/ប្អូន» កំណត់ថាសាច់ញាតិ គឺសម្គាល់​ដោយអាយុ ឯពាក្យ «Brother/Sister» កំណត់​ថាសាច់ញាតិ គឺសម្គាល់ដោយភេទ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ នរវិទ្យា and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s