រូបព្រះនាងលីវយី ទើបរកឃើញ?


កាល​ពីពេល​ថ្មីៗ កន្លង​មក​នេះ (៣០ សីហា ២០១៨) មាន​ការ​ភ្ញាក់ផ្អើល​មួយ​នៅ​ភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមកាសែតក្នុងស្រុក លោក ង៉ែត អូន ប្រទះឃើញរូប​​នេះនៅពេលដែលលោកកាយទួល (អង្គ) មួយនៅក្រោយផ្ទះ។ ក្រោយ​ពី​ព័ត៌មាន​​នៃ​ការ​រក​ឃើញ​នេះ​ អ្នកភូមិ​និយាយ​ពីមាត់​មួយ​ទៅ​មាត់​មួយ​ថា​ជា​រូប​ព្រះនាង​លីវយី ស្ដេចស្រី​ទីមួយ​នៃ​នគរ​​ហ្វូណន (?) បើ​តាម​កំណត់​ហេតុ​ចិន។ ឯមន្ត្រីវប្បធម៌​​ខេត្ត​និយាយ​ថាជា​រូប​ព្រះវិស្ណុ (ព្រះនរាយណ៍)។

រូបដែលអ្នកស្រុកអះអាងថាជាព្រះនាងលីវយី

ការ​និយាយ​ត​គ្នា​របស់​អ្នក​ស្រុក​​ ជា​រឿង​ធម្មតា​ទៅហើយ បើទោះ​ជា​ខុស​ក្ដី​ត្រូវ​ក្ដី ព្រោះពេលខ្លះអ្នកស្រុកយករូបទេពប្រុស​ទៅស្នង​អ្នកតា​ភេទ​ជា​ស្រីផង​។ ម្យ៉ាងគ្មាន​អក្សរ​នៅ​លើ​រូប​នេះ​សម្គាល់ថា​នរណា ហើយ​ក៏មិនដែល​មាន​សិលាចារឹកឯណា​ចារឈ្មោះ (លីវយី) នេះ​ដែរ។ ឈ្មោះនេះ ​គឺដឹង​មក​តាម​កំណត់ត្រា​ចិន​តែ​ប៉ុណ្ណោះ។ ឯ​ការ​បកស្រាយ​ថាជារូប​ព្រះវិស្ណុ (ដោយសារ​ឃើញ​រូប​ខ្យង​ស័ង្ខ) នោះ​ហាក់​មិន​ទំនង​ទេ​ ពីព្រោះ​រូប​នោះ​ជា​រូប​ទេព​​ស្រី (សូម​មើល​ដើម​ទ្រូង)។ បើ​ជា​ទេព​ស្រី តើ​មាន​ទេព​ណា​ដែល​កាន់​ខ្យង​ស័ង្ខ? ពេល​ខ្លះ ទេព​ស្រីជា​សក្តិអាច​កាន់កេតភណ្ឌ​នៃ​ទេព​ប្រុស​ដែល​ជា​បតី​ដែរ។ កាល​ឃើញ​រូប​នេះ​ដំបូង ខ្ញុំ​គិត​ថា​រូប​នេះ​ជា​នាង​លក្ស្មី ក៏ប៉ុន្តែ​មាន​ការ​ពន្យល់ពី​លោក​ប្រធាន​សារមន្ទីរជាតិ និង​អ្នកគ្រូ​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា នាំ​ឱ្យ​ខ្ញុំ​យល់​ស្រប​ថា​ រូប​នេះ​ជា​នាង​ទុគ៌ា​ទៅវិញ។

បំណែកថ្មភក់មួយផ្ទាំងទៀត​ អាច​ជា​ផ្ដែរ (?)

រូបនាងទុគ៌ានៅសារមន្ទីរជាតិភ្នំពេញ

គួរ​បញ្ជាក់​​​ជា​មុនថា​ រូប​នេះ​ជា​រូប​ដែល​កសាង​ឡើង​នៅ​មុន​សម័យ​អង្គរ​ ប្រហែល​នៅ​ក្នុង​សតវត្ស​ទី៦-៧ ក្នុង​រចនាបថ​ភ្នំដា។ នៅ​សម័យ​មុន​អង្គរ គេ​និយម​ឆ្លាក់​រូប​ទេព​ស្រី​មួយ​អង្គ​មាន​ដៃ​៤ កាន់កេតភណ្ឌ​ផ្សេង​ៗ​ នៃទេពនានា ឯ​នៅ​ជើង​ទម្រ​គេ​ឆ្លាក់​រូប​ក្បាល​ក្របី បញ្ជាក់​ថា​រូប​នេះ​ជា​ នាង​ទុគ៌ា ព្រោះ​មាន​ឈុត​មួយ​ដែល​គេ​ស្គាល់ គឺ ទុគ៌ាមហិសាសុរមាទ៌ិនិ (Durga Mahishasuramardini)។ ត្បិត​ថា​រូប​នេះ​​ដាច់​ត្រឹម​កែង​ជើង​មិន​ឃើញ​មាន​ជើងទម្រ បើ​ប្រៀបធៀប​នឹង​រូប​មួយចំនួន​នៅ​សារមន្ទីរជាតិ​ភ្នំពេញ គឺ​ស្រដៀង​គ្នា​ (រូបខាងស្ដាំ)។ រូបនេះ​ពាក់​ម្កុដ​រាង​ស៊ីឡាំង សុដន់​​មូល ចង្កេះ​ស្តួច មាន​ជាកញ្ចុំ​មួយ​​ញ៉ុក​ចំ​កណ្ដាល​សំពត់ ឯ​សំពត់មាន​ជា​ផ្នត់ៗ នៅផ្នែក​កណ្ដាល ទម្លាក់មក​ដល់​ក្រោម។ រូប​នេះ​ទំនង​ជាមាន​ទម្រខ្នង​​រាង​ក្រចក​ជើង​សេះទល់​ (សូម​មើល​ដៃ​ខាង​ឆ្វេង)។ លោក ជា សុជាតិ អ្នកអភិរក្ស​នៅ​រោង​ជាង​ជួលជុល​ថ្មនៃសារមន្ទីរជាតិ គិត​ថា​រូប​នេះ​ទំនង​ធ្វើ​មិន​ទាន់​ហើយ​នោះទេ។

ឯកសារពិគ្រោះ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទេពកថាព្រហ្មញ្ញសាសនា, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , . Bookmark the permalink.

2 Responses to រូបព្រះនាងលីវយី ទើបរកឃើញ?

  1. Chhunteng ថា:

    ពូកែណាស់! សូមទទួលការគោរពអំពីខ្ញុំ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s