ចម្លាក់ទេពកថា​​​៖ វរាហៈ


ព្រះនរាយណ៍​មាន​អវតារ​រាប់​មិនអស់ តែមាន​​អវតារចំនួន ១០ ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ។ ប្រកាស​នេះ​និយាយ​អំពី​អវតារ​ទី៣ របស់ព្រះនរាយណ៍ឈ្មោះ វរាហៈ (Varaha)។ វរាហៈ ប្រែចំថា សត្វ​ជ្រូកព្រៃ។ នៅក្នុង​សិល្បៈ​ខ្មែរ គេប្រទះឃើញបំណែក​​ព្រះកេស​ជាក្បាល​សត្វ​ជ្រូក​ព្រៃ​​មួយ​ចំនួន​ដែរ ​ឯ​បដិមា​ពេញ​រូប​រាង​មិន​ឃើញ​មាន​នោះទេ តែ​មាន​ជា​ចម្លាក់​មួយ​យ៉ាង​ស្អាត​ (រូប​ខាង​ក្រោម) នៅ​លើ​ថ្មគោល (?) ដែល​យក​មក​ពី​ប្រាសាទ​ត្រពាំង​ផុង (រលួស សៀមរាប)។ រូប​នេះ​ទំនង​ជា​ស្ថិត​ក្នុង​រចនាបថ​បាពួន។ ចម្លាក់នេះបង្ហាញ​រូប​មនុស្ស​ប្រុស​​ឈរ​ត្រង់ មាន​ដៃ​បួន ឯ​ព្រះកេស​ជា​ជ្រូក​ព្រៃ ហើយ​មាន​មនុស្ស​ស្រី​ម្នាក់​តោង​ចែ​ជ្រូក​ព្រៃ​នោះផង។ ទេព​កថា​នៃ​វរាហៈ​មាន​ដូច​ខាង​ក្រោម៖

ជាចម្លាក់លើកញ្ចាំង?

​ព្រះនារាយណ៍ ក្នង​រូប​រាង​ជា​អវតារ​វរាហៈ បាន​សម្លាប់​យក្ស​មួយឈ្មោះ ហិរណ្យក្ស (Hiraṇyaksha)។ តាមអត្ថបទ វាយុបុរាណ និងវិស្ណុបុរាណ បានបរិយាយថា៖ ហិរណ្យក្ស ជាយក្សមួយដែលមានភ្នែកមាស ហើយបានរក្សាគុកមួយនៅក្នុងដី ដែល​នៅ​ក្រោម​ដី ដែលនៅក្រោមទឹក។ រឿងរ៉ាវនេះ​ទាក់ទងនិងការរាវរកអំពី​ឬស​គល់​នៃ​សសរ​ដែល​ផុស​ឡើង​នៅ​ចន្លោះ​​ព្រះនារាយណ៍ និងព្រះព្រហ្ម។ ព្រះនារាយណ៍-វរាហៈ ​ចុះ​ទៅ​រកឫសគល់​​នៃសសរ ក៏បានជួបនាង ភូមិទេវី ដែលត្រូវអសុរៈ ហិរណ្យក្ស ឃុំឃាំង។ ឆាក​ប្រយុទ្ធ​ក៏កើតមានឡើងរវាង វរាហៈ និងហរិណ្យក្ស ចុងបញ្ចប់នៃការប្រយុទ្ធ វរាហៈ បាន​សម្លាប់ ហរិណ្យក្ស រួចយកនាងភូមិទេវី​ឡើង​មក​វិញ និង​អភិសេក​ជាមហេសី​។ ក្នុង​អត្ថប​ទ​ផ្សេង​ទៀត​មិន​បាន​និយាយ​ដល់​ការ​ចុះ​ទៅ​រក​ឫសគស់​សសរ​នោះទេ តែនិយាយ​អំពីអសុរៈនេះ​ដែល​ចាប់​ពង្រត់​យក​នាងភូមិ​ទេវី​តែ​ម្ដង។ ឯ​ចុង​បញ្ចប់​នៃ​សាច់រឿង មិនមានខុសគ្នាទេ។

ក្នុង​ចម្លាក់​ឥណ្ឌា​​ធ្វើ​ពី​ថ្ម​​​ គេ​តំណាង​នាងភូមិទេវីជាមនុស្ស​ស្រី ឯ​នៅ​ក្នុង​គំនូរ​នៅ​ពេល​ក្រោយៗ គេ​ច្រើនតែ​គូរ​ជា​រូប​ទីក្រុង ឬ​ផែនដី​តែម្ដង ដែល​វរាហៈយក​ចែ​ឆ្កះ​ឡើង​មក។

អត្ថបទ​ដើម​ចម្លង​ទាំង​ស្រុង​ពី ភូមិខ្ញុំ៖ បដិមាសាស្ត្រ​ សិល្បៈ​ខ្មែរ

អាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទេពកថា, ទេពកថាព្រហ្មញ្ញសាសនា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s