ប្រាសាទបន្ទាយសៀម


កាលពី​ខែ​ឧសភា​នេះ (២០១៨) ខ្ញុំបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​ (ត្រើយខាងលិច) នៃខេត្តក្រចេះ ជា​មួយ​នឹង​ក្រុម​ការងារ​ខេមរវិទ្យា​។ ប្រាសាទនេះអ្នកស្រុកហៅថា «ប្រាសាទបន្ទាយ​សៀម» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃឡង់​។ ពេល​ទៅដល់ក្រចេះ យើងត្រូវ​ឆ្លងដទៅ​ត្រើយ​ខាង​លិច​នៅកំពង់ចម្លងមុខភ្នំសម្បុក បន្ទាប់មកត្រូវ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ដង​ទន្លេឡើង​ទៅជើងរហូត​ដល់ភូមិ​មួយ​​​ ដែល​យើង​ត្រូវ​សម្រាក​មួយ​យប់ មុននឹង​ចេញ​ដំណើរ​ទៅ​ប្រាសាទ​នៅ​​ព្រលឹម​ថ្ងៃបន្ទាប់។ ខាង​ក្រោម​នេះ​ជា​កម្រងរូប​រួម​នៃ​​សភាព​ផ្លូវ​ទៅ​កាន់​ទីប្រាសាទ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រាសាទបន្ទាយសៀម​ខូច​ខាត​ជា​ទម្ងន់ ពិបាក​ក្នុង​ការ​​កំណត់​ប្លង់​រួម​។ យ៉ាង​ណា​ក្ដីយើង​ប្រទះឃើញ​ផ្ដែរ​មួយ​ក្នុង​រចនា​បថ​កំពង់​ព្រះ​ដែល​នៅ​ល្អ និង​គល់​សសរ​ចំនួន​៣ ទំនង​ក្នុង​រចនា​បថ​ជា​មួយ​គ្នា (សសរពេជ្រ​ត្រូវ​គេលួច​ដោយ​កាត់​ជា​កំណាត់ សព្វថ្ងៃគេរក្សា​ទុក​នៅ​កន្លែង​ផ្សេង)។ ប្រាសាទប្រហែល​ជា​មាន​ប៉មចំនួន៣ ព្រោះ​ឃើញ​មាន​ទួល​ឥដ្ឋ​គ្រឹះថ្មបាយក្រៀម​ចំនួន៣ រត់ស្របគ្នាលើអ័ក្ស? (វង្វេងទិស មិនដឹងថាបែរ​មុខ​ទៅ​ណា​នោះទេ តែប្រហែលទំនង​ជា​ខាង​កើត)។

ផ្ដែរក្នុងរចនាបថកំពង់ព្រះ

ខាង​ក្រោម​នេះ​ជា​កម្រង​រូប​​រួម​នៃ​ទីតាំង​ប្រាសាទ អ្វី​ដែល​នៅ​សេសសល់​គឺកំពែង​ថ្មបាយ​ក្រៀម​ទាំង​៤ជ្រុងដែល​មាន​ខូច​ខាត​ខ្លះ ស៊ុមទ្វារ​មួយ​ចំនួនធ្វើ​ពី​ថ្មភក់ ក្នុង​នោះ​ស៊ុមទ្វារ​មួយ​​មាន​សិលាចារឹក​មួយ​បន្ទាត់ (មិនទាន់ចុះបញ្ជី និងសិក្សា?) និង​គំនរ​ឥដ្ឋ​ដែល​ជា​ស្លាក​ស្នាម​នៃ​ការ​ជីកកកាយ​ខុស​ច្បាប់។ ឥដ្ឋ​នៅ​ទីប្រាសាទ​នោះ​ក៏​មាន​ទំហំ​ធំដែរ ស្របគ្នាទៅនឹង​រចនាបថ​នៃ​ផ្ដែរ​ដែល​ជា​រចនាបថ​មុន​សម័យ​អង្គរ ពីព្រោះឥដ្ឋ​សម័យនោះ​មាន​ទំហំ​ធំ​ជាងឥដ្ឋ​នៅសម័យ​អង្គរ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

អានអត្ថបទលម្អិតអំពើដំណើរទៅកាន់ប្រាសាទបន្ទាយសៀម​​៖ ខេមរវិទ្យា. ប្រាសាទបន្ទាយសៀម

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ​ បុរាណ​វិទ្យា, អំពី​សិលាចារឹក​ខ្មែរ and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s