ហាត់រៀនធ្វើកំណាយ (២០១៧)


ខ្ញុំ​ទើប​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញ​បត្រ​បុរាណ​វិទ្យា​ថ្មីៗ (២០១៨)។ មុខវិជ្ជានេះមិនសូវ​មាន​អ្នក​ស្គាល់ទេ ហើយគេ​បើគេ​ស្គាល់​ គេ​គិត​ជា​ទូទៅ​ថា «អ្នកបុរាណ​វិទ្យា​ ជាអ្នកកាយ​ដី»។ រំលឹក​កាល​នៅ​រៀន ខ្ញុំធ្លាប់​ចូល​រួម​កំណាយ​បាន​ពីរ​បី​ដង តែនិយាយ​ដោយ​ត្រង់ ខ្ញុំមិនសូវ​ចូលចិត្ត​កំណាយ​ទេ ព្រោះវា​ក្ដៅ ហាហាហា!

នេះ​កាល​ឆ្នាំ២០១៧ ខ្ញុំបានទៅចូលរួម​កំណាយ​នៅ​​ឯជើងឯក។ ខ្ញុំមិនសូវប៉ិនធ្វើកំណាយ តែខ្ញុំចេះប្រើម៉ាស៊ីនអាចគូសប្លង់ទីតាំង​បាន​​ខ្លះ​ដែរ មិន​អន់ពេកនោះទេ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

កាលនៅរៀនសប្បាយម៉្យាង គ្រាន់តែមុខវិជ្ជាខ្លះរៀនមិនសូវចេះតែប៉ុណ្ណឹង។ ម៉្យាងខ្ញុំចាស់ជាងគេមួយថ្នាក់ផង ក្មេងៗវាមិនសូវហ៊ាននិយាយជាមួយ ឬថា​រាប់​ក៏​មិនសូវ​ស្និត ដល់ឥឡូវបែកគ្នាអស់ មិនដឹងថាមួយៗ​បាន​ការងារ​អ្វី​ធ្វើ​ឬនៅ ក្នុង​អន្តរកាលនេះ (មិនទាន់ទទួល​បាន​សញ្ញាបត្រ​បណ្ដោះអាសន្ន​នៅឡើយ)។ យ៉ាងណា ពួកគេនៅក្មេង នៅសល់ពេល​វេលា​ច្រើនជាង​ខ្ញុំ ហាហាហា។ អាមួយដែលតោងកន្ទុយ​ខ្ញុំនេះ ខ្ញុំស្និតនឹងវាជាង​គេ​ម៉្យាង​បានទៅបារាំង​ពីរនាក់វាផងកាលពី​ឆមាស​ទី១ ឆ្នាំសិក្សា ២០១៧-២០១៨។

ងាក​មក​និយាយ​រឿង​កំណាយ​វិញ ការងារ​កំណាយ​រយៈពេល​២ទៅ៣អាទិត្យ​នៅ​លើ​ទីតាំង​ផ្ទាល់​ជា​ការងារ​លំបាកព្រោះត្រូវ​ហាល​ខ្យល់​ ហាល​ថ្ងៃ ហាលភ្លៀង តែក៏ទទួល​​មក​វិញ​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ទាំង​ចំណេះ​ដឹង​ថ្មី មិត្ត​ភាព ទំនាក់ទំនង​ជា​ដើម។ ទោះ​ជា​យ៉ាងណា​ ការងារ​ក្រោយ​កំណាយ​រឹត​តែ​លំបាក​ និង​ចំណាយ​ពេល​យូរ​ជាង​ការងារ​កំណាយ​ទៅ​ទៀត។ ការ​ទុក​ដាក់​វត្ថុ​ដែល​បាន​មក​ពី​ការ​កំណាយ ការ​ចុះ​បញ្ជី ការ​គូរ​រូប ការ​ពិនិត្យ​​វិនិច្ឆ័យ​ដើម្បី​ទាញ​រក​ការបរិច្ឆេទ​មួយ និង​ចុង​ក្រោយ​ការ​សរសេរ​របាយការណ៍។ សរុប​មក បើធ្វើ​កំណាយ​មួយ​ខែ ខែ​ដទៃ​ទៀត​នៃ​ឆ្នាំ​នេះ ​គឺ​សម្រាប់​ការងារ​ក្រោយ​កំណាយ។

តាម​ពិត​ទៅ​ អត្ថបទ​នេះ​សរសេរ​ដូច​ឥត​សរសេរ​អញ្ចឹង តែដោយ​សារ​ចង់​សារពុម្ព​អក្សរ​បែប ​អង្គុលីលេខ ​នេះ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s