ទំនៀមទម្លាប់​ធ្វើស្រែ និង​កាប់ក្របីរបស់ជនជាតិដើមភាគតិច


ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយ៖ ស៊ិន បូ

ខេត្ត​រតនគីរី ៖ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​អ្នកស្រី​ឈ្មោះ​ង៉ា​ន ណា អាយុ​២៦​ឆ្នាំ ជា​ជាតិ​គ្រឹ​ង មុខរប​កសិករ រស់នៅ​ភូមិ​ការ​តែ ឃុំ​ម៉ា​លិច ស្រុក​អណ្ដូង​មាស បាន​ប្រមុខ​រប​ដំណាំ​ស្រូវ​នៅ​ជើងភ្នំ​បា​ដល់ ក្នុងភូមិ​បា​ដល់ ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ។

បើ​តាម​ការ​រៀបរាប់​ពី​ផលដំណាំ​ស្រូវ​ដែល​អ្នកស្រី​ធ្វើ​នៅ​ក្នុងឆ្នាំនេះ គាត់​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ថា គាត់​មាន​ប្ដី និង​មានកូន​ប្រុស​ម្នាក់​ទើប​មាន​អាយុ​4​ឆ្នាំ ឪពុក​ម្ដាយ​បាន​ចែក​ដី​ចំនួន​កន្លះ​ហិច​តា​ទុក​សម្រាប់​ដាំ​ដំណាំ​ស្រូវ ហើយ​ក្នុង​មួយ​ៗ​ឆ្នាំ​បាន​ផល់​តែ​១០​បាវ និង​មាន​ឆ្នាំ​ខ្លះ​មេឃ​មិន​អំណោយផល ទទួល​បាន​បាន​ផល​ស្រូវ​៥-៦​បាវ។

អ្នកស្រី​បាន​បន្ត​ថា គ្រួសារ​គាត់​បាន​ទទួលផល​ស្រូវ​បាន​ចំនួន​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​នោះ​ទេ ពេល​ច្រូតកាត់​ស្រូវ​ហើយ​នៅ​រដូវ​ប្រាំ​ដើរ​ស៊ីឈ្នួល​ច្រូតស្មៅ​ចំការ​កៅស៊ូ និង​ស៊ីឈ្នួល​ដក​ដំឡូង​មី​អោយ​អ្នក​ភូមិ ដើម្បី​រក​កំរៃ​បន្ថែម​ទៀត​ទើប​អាច​ទ្រទ្រង់​ជីវភាព​បាន។ អ្នកស្រី​បាន​បន្ត​ទៀត​ថា នៅ​ក្នុងស្រុក​អណ្ដូង​មាស សម្បូរ​ព្រៃ​ភ្នំ​ណាស់​មិនសូវ​មាន​ដី​ទំនាប​ធ្វើស្រែ​នោះ​ទេ តាម​ទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​មួយ​នេះ គឺ​គេ​ដាំ​ដំណាំ​ស្រូវ​តែ​លើ​ជើងភ្នំ​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ជា​យួរ​លង់​​មក​ហើយ​។

សូម​បញ្ជាក់​ថា នៅ​ភាគ​ឦសាន​ខេត្ត​រតនគីរី មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចំនួន​៦៥​ភាគរយ​កាន់​សាសនា​ព្រហ្ម​ញ្ញ​​សាសនា មាន​ជំនឿ​លើ​អា​រុក​អារក្ខ​អ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ប្រពៃណី​ដែល​បងប្អូន​ជនជាតិ​ធ្លាប់​ធ្វើ​ក្នុង​មួយ​ឆ្នាំ​ៗ​ដូច​ជា​នៅ​ក្នុង​ខែកុម្ភៈ បិទ​ភូមិ​ហាម​ដាច់ខាត​មិន​អោយ​អ្នក​មក​ពី​ចម្ងាយ ឬ​អ្នក​ភូមិ​ផ្សេង​មក​ចូល​ឡើយ ក្នុង​គោលបំណង​ដេញ​ព្រាយ​បិសាច និង​ខ្មោច និង​ចង្រៃ​ផ្សេង​ៗ​ចេញពី​ភូមិ​របស់​គាត់​អោយ​អស់ ហើយ​មូ​យ​ទៀត​នៅ​ដើមឆ្នាំ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់ បងប្អូន​ជនជាតិ​ដើម​ភាគតិច​រៀបចំ​កម្មវិធី​សែនអ្នកតា​ស្រែ​គោលបំណង​សុំ​អោយ​មាន​ផល​ស្រូវ​ល្អ​។

ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​កាចក់​ បាន​កាប់​ក្របី​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ សុំ​សេចក្ដី សុខ​សប្បាយ​ដល់​អ្នក​ភូមិ​ទាំងមូល។ ជនជាតិភាគតិច​គ្រឹ​ង និង​កាចក់ ដែល​រៀបចំ​ធ្វើ​ពិធី​សែន​ក្របី​នោះ ​ជា​កេរដំណែល​វ័យ​ចំណាស់​ត​ពី​ដូនតា គឺ​បាន​បន្សល់​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ។ ការ​ធ្វើ​ពិធី​នោះ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៩​ព្រឹក ដោយ​ជនជាតិភាគតិច​គ្រឹ​ង និង​ការ​ចក់​បាន​កាប់​ក្របី​ឈ្មោល​មួយ​ក្បាល​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​តាម​ទំនៀមទម្លាប់​របស់​ពួក​គាត់ នៅ​ក្នុងភូមិ​កោះ​ពាក ឃុំ​កោះ​ពាក ស្រុក​វើ​ន​សៃ។ បើ​តាម​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​រៀបចំ​ធ្វើ​កម្មវិធី​ឡើង​ប្រាប់​សារព័ត៌មាន​ថា មានការ​ឯកភាព​គ្នា​រៀប ចំ​ធ្វើ​នៅផ្ទះ​លោកតា​នូ​ល យ៉ាំង អាយុ​៧០​ឆ្នាំ ជា​ជំទប់​ទី​២ ​ឃុំ​កោះ​ពាក ជនជាតិ​គ្រឹ​ង ។

អ្នក​ភូមិ​ម្នាក់​និយាយ​ថា ​«​កម្មវិធី​នេះ​ គឺ​ធ្វើ​ក្នុង​មួយ​ឆ្នាំ​ម្ដង​តាម​ប្រព្រៃ​ណី​ជនជាតិ​គ្រឹ​ង និង​កា​​ចក់ បើ​មិន​រៀប ចំ​សែន​នោះ​ទេ បណ្ដាល​ឱ្យ​អ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​ខឹង ហើយ​នៅ​ក្នុង​កម្មវិធី​នេះ​ ដែល​មានការ​រៀបចំ​សំណែន​សែន ​ដូច​ជា​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល និង​មាន​ភ្លេង​របស់​បងប្អូន​ជនជាតិ​វាយគង​រាំ​ជុំវិញ​សត្វ​ក្របី ​មុន​នឹង​កាប់សម្លាប់ រួម​ទាំង​ស្រា​ពាង​ជា​ច្រើន​ពាង ​រៀបចំ​សែន​នឹក​គុណ​ដល់​ជីដូន​ជីតា​ ដែល​ចែក​ឋាន​ទៅ និង​នឹក​គុណ​ដល់​អា​រុក្ខ​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង​ជា​រៀង​រាល់​ឆ្នាំ »៕

សំណែន​សែន​មាន​ដូច​ជា​កាប់​សត្វ​ក្របី​១​ក្បាល និង​ស្រា​ពាង ដល់​ពេល​ដំណាំ​ស្រូវ​ពេញក្រមុំ​រៀបចំ​សែន​ម្ដងទៀត​រៀបចំ​សំណែន​ដូច​ខាងលើ ហើយ​ម្ហូប​ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចូល​ចិត្ត​បំផុត​រួម​មាន​ទី​១-​គឺ​សម្ល​ប្រូង​ដុត​បំពុង​ឫស្សី ទី​២-​គឺ​​ភី​ភា ទី​៣-​គឺ​ម៉ា​ភា​មាន​រសជាតិ​ល្វីង​ដាក់​ប្រមាត់​សត្វ និង​ទី​៤-​គឺ​ចារ​ណា​ង ម្ហូប​ទាំង​៤​មុខ​ខាងលើ​នេះ​បងប្អូន​ជនជាតិភាគតិច​ចូល​ចិត្ត​បំផុត​នៅ​ភូមិភាគ​ឦសាន៕

ចម្លង​ទាំង​ស្រុង​ពី​វេបសាយ កោះសន្តិភាព៖ បើអត់​ធ្វើ​…​ ​ខ្លាច​អ្នកតា​ខឹង, មក​ដឹង​ទំនៀមទម្លាប់​របស់​បងប្អូន​ជនជាតិភាគតិច, មក​ស្គាល់​ពី​ទំនៀមទម្លាប់​ជនជាតិ​គ្រឹ​ង​ថា បែប​ណា​វិញ​!

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ជាតិពន្ធ-ភាសាវិទ្យា, អត្ថបទ នរវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s