ចារឹក​លើចេតិយបព៌ត


ឃើញខ្ញុំសរសេរចេតិយបព៌តហ្នឹង គឺ​មិនមែននៅឆ្ងាយឯណា​ទេ គឺចេតិយនៅវត្តភ្នំ ឬវត្តភ្នំដូនពេញហ្នឹងឯង (តែខ្ញុំមិនប្រាកដថាគេធ្លាប់ហៅ ចេតិយហ្នឹងថា «ចេតិយបព៌ត» ឬឥតផង គ្រាន់តែចង់និយាយរឿងពាក្យកម្ចីសំស្ក្រឹត និងបាលីមួយចំនួន)។ «បព៌ត» ជាពាក្យសំស្ក្រឹតប្រែថា «ភ្នំ» សំណេរដើម «បវ៌ត» តែមាន​ការ​ប្រែពីសំណេរ វ ទៅ ព ឬ ភ ជាធម្មតាដូចពាក្យ «ភ្នំ» នេះ​ក៏ប្រែ​មក​ពី​ពាក្យ​ខ្មែរ​បុរាណ «វ្នំ» ដែរ។ «បព្វត/បព្វតា» ជាពាក្យបាលី​ដែល​មាន​ឫស​ចេញពីពាក្យ «បព៌ត» ហ្នឹង​ដែរ តែខ្មែរ​សព្វថ្ងៃចូលចិត្ត​ប្រើពាក្យ​នេះ​ជាង​ ហើយពេល​ខ្លះ​ប្រើផ្ទួនទៀតផងដូចជា​និយាយថា «គិរីបព្វតា»។ ខ្មែរ​ដែល​ចេះ​ប្រើបាលីនេះ​ គឺ​ចេះ​ក្រោយ​សំស្ក្រឹតទេ តែ​ដោយ​សព្វថ្ងៃ​ពុទ្ធសាសនា​ថេរវាទ​នៅ​ស្រុក​ខ្មែរ​យក​ភាសាបាលីធ្វើជាគោល ធ្វើឱ្យគេយល់ថាភាសាបាលីនេះមានយូរមកហើយ ដែលតាមពិតទៅមានពាក្យសំស្ក្រឹតជា​ច្រើននៅ​សេសសល់​ក្នុង​​ភាសា​ខ្មែរ​​រហូត​​ដល់ក្លាយ​ជា​ពាក្យ​ខ្មែរ​ផង តួយ៉ាងពាក្យ «គោ» (សត្វពាហណៈ) និង «ទ្វារ» ជាដើម។

ចារឹកលើខឿនចេតិយបព៌ត

សេចក្ដីចារឹកលើខឿនចេតិយបព៌ត (អក្សរក្នុងវង់ក្រចកជាអក្សរបន្ថែម​ដោយ​ស្មេរ ដោយនៅលើចារឹក​ដើម​មានរលុះរលុបបាក់បែក តែអាចកាត់ន័យយល់សេចក្ដីបានខ្លះ ដោយជាពាក្យដែលឧស្សាហ៍ជួបប្រទះ)៖

ព្រះពុ. ២០១០ ម. ១៣៨៩ ចុ. (៨២៩)
ស័ក្ខ ឆ្នាំបារាំង (*) ១៤៦៧ ព្រះបាទសំ(ម្ដេច់ន)
រា្យរាជាធីរាជព្រះចៅក្រុងក័ម្ពុជាធិ(ប្តី)
សាងព្រះចែត្តីនែះលើភ្នំពេញធ្វើបុន្យបន្ចុះព្រះ
បរមអដ្ឋិៈ​ព្រះបាទសំម្ដេចព្រះបរមរាជាធីរាជ
ពញាយាត (*) ព្រះចៅក្រុងក័ម្ពុជាធិប្ដី(ជា)ព្រះវរាជ
បីតាប្រសូតឆ្នាំឆ្លូវឯក (ស័ក្ខ) ឆ្នាំបារាំង១៣៩៨
សោ្យ​រាជ៤៧ឆ្នាំសុវណគត់ឆ្នាំចអដ្ឋសក់្ខ ឆ្នាំ
បារាំង (*) ១៤៦៦ព្រះជន្ស៧០ឆ្នាំ
ចារិកថ្មនែះព្រះបាទសំម្ដេច់ព្រះសិសុវត្តិ​ព្រះចៅ
ក្រុងក័ម្ពូជាធីប្តីត្រា្ស់ (**) បង្គាប់ឱ្យធ្វើក្នុងឆ្នាំម្សា
ញនព្វស័ក្ខ ឆ្នាំបារាំង (*) ១៩១៧៕:៚

***

*. ក្នុង​សំណេរ​លើចារឹកនោះ គេប្រើមូ​សិកទន្ត ៉ នៅពីក្រោមអក្សរ រ ក្នុងពាក្យ បារាំង និងអក្សរ យ ក្នុងពាក្យ យាត។
**. ក្នុងសំណេរលើចារឹកនោះ គេ​ប្រើរស្សសញ្ញា ់ នៅលើជើង ្ស តែម្ដង តែនៅក្នុងសំណេរចម្លងនេះមិនអាចសរសេរ​ចេញ​បែបនោះទេ។

សូមអរគុណលោកគ្រូ ហ៊ុន ឈុនតេង ចំពោះកំណែ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ស្ដេច, អត្ថបទ ប្រវត្តិវិទ្យា, អំពី​សិលាចារឹក​ខ្មែរ, Exploring Phnom Penh and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s