ភ្នំក្ងោកមាស (២)


ចម្លងទាំងស្រុងពីវេបសាយព័ត៌មាន កោះសន្តិភាព ចេញផ្សាយ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣

ជីក​បាន​ព្រះ​បដិមា​66អង្គ​នៅ​ភ្នំក្ងោក​មាស​តាម​ការ​សុបិននិមិត្ត

ខេត្ដស្ទឹង​ត្រែង៖ ព្រះបដិមា​ចំនួន​៦៦អង្ គ​ត្រូវ​បាន​ប្រ​គល់​ទៅ​ឱ្យ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ដ​ថែ​រក្សា​ បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ជីក​រក​ឃើញ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ មេសា​ តាម​ការ​យល់​សប្ដិ​។​ អ្នក​ភូមិ​ឆ្វាំង​ ឃុំ​សំ​អាង​ ប្រាប់​ថា​ ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​យល់​សប្ដិ​ឃើញ​មាន​សំឡេង​ស្រែក​ប្រាប់​រូប​គេ​ថា​ «ក្ដៅ​ណាស់​ជួយ​យក​ខ្ញុំ​ចេញ​ផង​»​ រួច​ក្មេង​ម្នាក់​នោះ​ដើរ​ឆ្ពោះ​ទៅ​ភ្នំ​ក្ងោក​មាស​ទាំង​មិន​ដឹង​ខ្លួន​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​​របស់​ខ្លួន​ជិត​៣​គីឡូម៉ែត្រ​ ស្ថិត​​ក្នុង​ភូមិ​ឆ្វាំង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិវ៉ាត់​។​ នៅ​ទី​នោះ​ក្មេង​ប្រុស​បាន​ជីក​កាយ​បាន​ព្រះ​ពុទ្ធ​បដិមា​ជាង​១០អង្គ​ ដាក់​លើ​ជើង​ពាន​មួយ​រួច​យក​ទៅ​ផ្ទះ​ និង​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​។​

ក្មេង​ប្រុស​ជំទង់​ឈ្មោះ​ វង្ស​ សុខ​ជា​ អាយុ​១៤ឆ្នាំ​ ជា​អ្នក​ជីក​បាន​ព្រះ​បដិមា​នោះ​និយាយ​ថា​ «រូប​គេ​មិន​ដឹង​ខ្លួន​ថា​ដើ​រ​ទៅ​ដល់​ភ្នំ​ក្ងោក​មាស​ ហើយ​ជីក​បាន​ព្រះ​បដិមា​ទាំង​នោះ​ឡើយ​»។​ ពេល​ដើរ​ដល់​ផ្ទះ​វិញ​​ គេ​យក​ព្រះ​បដិមា​ឱ្យ​ឪពុក​ម្ដាយ​មើល​ហើយ​ប្រាប់​ពី​ដំណើរ​រឿង​។​ បន្ទាប់​មក​គេ​នាំ​ឪពុក​ទៅ​មើល​ ស្រាប់​តែ​ប្រ​មូល​បាន​ព្រះ​បដិមា​មួយ​ចំនួន​ទៀត​ មាន​ទាំង​ស្រោប​មាស​ និង​ស្រោប​ប្រាក់​សរុប​៦៦អង្គ​។​

លោក​ វង្ស​ មច្ឆា​ ជា​ឪពុក​ក្មេង​ប្រុស​នោះ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ «នៅ​វេលា​ទៀប​ភ្លឺ​កូន​ប្រុ​ស​របស់​គាត់​ក្រោក​ពី​ដំណេក​ គាត់​នឹក​ស្មាន​ថា​ទៅបត់​ជើង​ ស្រាប់​តែ​បាត់​រហូត​ដល់​ថ្ងៃ​រសៀល​ទើប​ឃើញ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ដោយ​កាន់​ជើង​ពាន​ដាក់​ព្រះ​បដិមា​ជា​ច្រើន​អង្គ​»។​ លោក​បាន​សួរកូន​ប្រុស​ថា​ «បាន​ព្រះ​ពុទ្ធ​រូប​មក​ពី​ណា​ច្រើន​ម៉្លេះ​ គេ​ក៏​ប្រាប់​តាម​ដំ​ណើរ​រឿង​»។​ ពេល​លោក​នាំ​កូន​ទៅ​មើល​ម្ដង​ទៀត​ និង​ជីក​កាយ​បន្ថែម​ ក៏​ប្រ​ទះ​ឃើញ​ព្រះ​បដិមា​ជា​ច្រើន​អង្គ​ទៀត​។​ ប្រ​ភព​ដដែល​បញ្ជាក់​ថា​ «ព្រះ​បដិមា​ទាំង​នោះ​លោក​បាន​ប្រ​គល់​ទៅ​មន្ទីរ​វប្បធម៌​ខេត្ដ​ថែ​រក្សា​ទុក​»។​

ព្រះបដិមា​ទាំង​៦៦អង្គ​នោះ​ ធ្វើ​អំ​ពី​ឈើ​ស្រោប​មាស​ និង​ប្រាក់​។​ លោក​ ផេង​ ណា​ឡៃ​ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ដ​ស្ទឹង​ត្រែង​ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​​ ព្រះ​បដិមា​ទាំង​៦៦អង្គមាន ​ស្រោប​មាស​១០អង្គ​ ស្រោប​ប្រាក់​ចំនួន​៥៥អង្គ​ និប​ព្រះ​បដិមា​ប្រក់​នាគ​ស្រោប​មាស​១អង្គ​។​ ព្រះបដិមា​ទាំង​នោះ​ លោក​នឹង​ធ្វើ​បែប​បទ​ប្រ​គល់​ទៅ​ឱ្យ​សារមន្ទីរ​ជាតិ​នៅ​ពេល​ខាង​មុខ​៕​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s