សួន យសសិរីវឌ្ឍន៍


យសសិរីវឌ្ឍន៍ អាយុបាន៦ថ្ងៃ

ថ្ងៃនេះ​ កូនវឌ្ឍន៍ អាយុបានមួយខែពេញហើយ ប៉ាម៉ាក់ ម៉ាកុង ម៉ាទួតទាំង២ អ៊ុំប្រុសស្រីទាំង៤ វួច ចិ និង​ហ៊ាៗ បានធ្វើពិធីសែនមួយតូចល្មម​នៅ​ក្នុង​ផ្ទះដើម្បី​ប្រកាស​ឱ្យ ជីដូនជីតាម៉ាកុង ទទួល​ដឹង​ឮ​ជា​ឱឡាឫកនូវ​វត្ត​មាន​ដ៏​ពិសេស​របស់​កូន​មក​ក្នុង​គ្រួសារ​យើង។ កូនកើតមក សង្គម​ដឹង​ឮជា​សាធារណៈហើយពីព្រោះប៉ា​បានទៅ​ធ្វើ​សំបុត្រ​កំណើតឱ្យកូន តែកូន​ក៏ត្រូវ​ឱ្យ​ធម្មជាតិទទួល​ស្គាល់ដែរថាកូនបានចេញពី «ព្រៃ» មក «ស្រុក» ជាមួយប៉ាម៉ាក់។

កូន​វឌ្ឍន៍ សម្រាលដោយ​បែប​វិទ្យាសាស្ត្រ (ដោយវះកាត់) នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែធ្នូ​ ឆ្នាំ២០១៨ ដោយ​សារ​កូន​វឌ្ឍន៍ជា​កូន​ធំទម្ងន់ដល់ ៣៦៥០ក្រាម និងមាន​ទំហំក្បាលធំ​ផង។ ពេល​កូនកើត​មក​ភ្លាម កូន​មាន​បញ្ហា​ដង្ហើម​រហូត​ដល់​​ប្រែ​ទៅ​ជា​ស្វាយហើយ​ត្រូវ​នាំ​ចូល​ទៅ​សាលសង្គ្រោះ​កុមារ​ទើប​នឹង​កើត​ផង។ កូន​សម្រាកនៅ​សាល​នោះ​អស់​៤យប់ ទម្រាំពេទ្យព្រម​ឱ្យ​យក​កូន​មក​ដាក់​បន្ទប់​ជា​មួយ​ម៉ាក់​ដែល​កំពុង​សម្រាក​ព្យាបាលមុខ​របួស។

យសសិរីវឌ្ឍន៍ អាយុបានមួយខែ

ក្រោយចេញពីសាលសង្គ្រោះកុមារ ស្បែកកូននៅមានពណ៌លឿងខ្លះ ឯនៅលើ​ក្បាល​កូន​ផ្នែក​ខាង​ឆ្វេង​ក៏​មាន​ដុំ​ពក​មួយ​ដែរ។ យ៉ាងណា ប៉ាម៉ាក់ជឿថាវានឹងក្លាយជាធម្មតាវិញ ព្រោះពេទ្យ​ក៏​បាន​ពន្យល់​ក្បោះក្បាយ​ដែរ។ ថ្ងៃនេះ (១២ មករា ២០១៩) ដុំពកនៅលើ​ក្បាល​កូន​ក៏​រាប​បាត់ទៅវិញដោយឯកឯង តែកូន​បែ​ប្រែ​ជា​លឿង​ឡើង​វិញ (ពេទ្យបាន​ពន្យល់ប្រាប់ពីរឿងនេះដែរ ដែលអាចបណ្ដាលមកពីការរលាយបាត់នៃដុំ​ពក​នោះនាំឱ្យជាតិលឿងអាចកើនឡើងវិញ)។ ពេទ្យប្រាប់ឱ្យម៉ាក់ព្យាយាមបំបៅកូនដោយទឹកដោះ ដើម្បី​ឱ្យ​ឆាប់បាត់​ធាតុ​ពណ៌​លឿង​នៅលើ​ស្បែក​តែម៉ាក់មិនសូវសម្បូណ៌ទឹកដោះ ដូច្នេះកូនត្រូវ​​ម៉ឹម​ទឹកដោះម៉្សៅនៅពេលយប់។ កូនវឌ្ឍន៍ មិនរើសទេ ទឹកដោះម៉ាក់ក៏ម៉ឹមបាន ទឹកដោះម៉្សៅ​ក៏ម៉ឹមបាន ហើយ «លោកម្ចាស់កូន» ឃ្លានរហូត។

ម៉ាក់បំបៅកូនវឌ្ឍន៍

ប៉ាម៉ាក់សង្ឈឹមកូនអាចធំធាត់ប្រកបដោយសុខភាពល្អ ប្រាជ្ញាឈ្លាសវៃដូចគេឯង ហើយប៉ាម៉ាក់នឹងព្យាយាមបង្ហាត់បង្រៀនកូនឱ្យក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម។

ឈ្មោះកូនជាខ្មែរគឺ សួន យសសិរីវឌ្ឍន៍ បើសរសេរជាឡាតាំងមានពីរបែប Suon Yossereivadh ឬ Suon Yos-Siri-Vaddhana ដែលប៉ាម៉ាក់មិនទាន់ឯកភាពគ្នា ហេហេហេ!

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

4 Responses to សួន យសសិរីវឌ្ឍន៍

  1. A little late to congratulats កុំអីបានញ៉ាំមាន់ស្ងោរទាខ្វៃ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s