អំពីប្រតិមាព្រះលោកេស្វរៈ «Didelot»


ប្រតិមាព្រះលោកេស្វរ, លេខបញ្ជី. 5063, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េត៍

នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៨៨ ក្រសួង​វប្បធម៌ និងគមនាគមន៍ បានចេញ​សេចក្ដីប្រកាស​​ឱ្យ​សារមន្ទីរ​ហ្គីម៉េត៍​ទិញ​ប្រតិមា​ក្នុង​រចនាបថ​មុនសម័យអង្គរ​មួយ​ (លេខបញ្ជី M.A. 5063) ពី Baroness Didelot​(1)​ ដែល​បាន​ទទួល​រូប​នេះ​ពីឪពុក​របស់​នាង Nguyen Hu Hao​(2)​។ ប្រតិមា​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ១៩១៩​(3)​ នៅភូមិ Tân-Long នៅ​ខេត្ត​ក្រមួនស (វៀតណាមហៅ Rach-gia)។ ភូមិ​នេះ​ស្ថិត​នៅ​ជិត​ព្រំប្រទល់ខេត្តឃ្លាំង (វៀតណាមហៅ Soc-trang)។ ដូច្នេះ​ពេល​ខ្លះ គេក៏​ហៅប្រតិមានេះថា «ព្រះអវលោកិតេស្វរៈ Rach-gia» ដែរ។

គេជីកបាន​ប្រតិមា​នេះ​រួម​ជា​មួយ​បំណែក​រូប​បីទៀត (ដងខ្លួនប្រតិមា​មួយ និង​បំណែករូបសត្វ​២) ​នៅជម្រៅ​ដី១ម៉ែត្រ​កន្លះ​នៅ​ទួលមួយ។ ទួល​នោះ​ប្រាកដ​ជា​ទួល​ប្រាសាទ​ពុទ្ធសាសនា​បុរាណ​ ដែលគ្មាននៅសល់សំណល់អ្វីផ្សេងទៀត។ សភាព​ដ៏​ល្អឥតខ្ចោះនៃប្រតិមា​នេះ នាំឱ្យ​យល់​ថា​គេប្រាកដ​ជា​ «កប់» ប្រតិមា​នេះ​​នៅពេល​ដែល​គេ​ឈប់ធ្វើ​សក្ការៈ​នៅ​ទីតាំង​នេះ ប្រហែល​ជា​អាច​​នៅ​សម័យអង្គរ។ ដោយ​សារ​មូលហេតុ​នេះ​ហើយ ទើប​ប្រតិមា​នេះ​មិន​ត្រូវ​បាន​កែកុន ឬ​ប្រើប្រាស់សារជាថ្មី ដូចឃើញ​ជា​ទូទៅ​​នៅ​លើ​ទីតាំង​ និងចម្លាក់ផ្សេងៗ​ដែល​ត្រូវ​បាន​កែកុនដើម្បីប្រើប្រាស់នៅសម័យអង្គរ ក៏ដូច​ជា​សម័យ​ក្រោយ​មក​ទៀត។

ប្រតិមា​នេះ​ស្ថិត​នៅ​​ក្នុង​សភាព​ល្អ​ប្រសើរ​ដោយ​មិនមានបាក់បែក​ឡើយ។ ប្រតិមា​មាន​កម្ពស់១ម៉ែត្រកន្លះ ផ្កាឈូក​នៅ​ទ្រព្រះបាទមាន​កម្ពស់ ០.១៥ម៉ែត្រ ឯកម្ពស់សរុប​គិត​ទាំង​ព្រលួញ​គឺ ១ម៉ែត្រ៨៨។ ដូច​អាច​មើល​ឃើញ​ច្បាស់នៅរូប (ខាងក្រោម) ប្រតិមា​ឈរ​ជា​រាងត្រីភង្គ (Tribhaṅga)​(4)​ (ផ្អៀង​ក​មកស្ដាំ, កាច់ចង្កេះបន្តិច​មក​ឆ្វេង និង​ជុចជង្គង់​​ឆ្វេង​ទៅ​មុខ)។ ប្រតិមា​នេះ​ស្លៀក​សំពត់​មាន​ច្រើន​ផ្នត់ លែង​ខ្លួនទទេ។ មាន​គ្រឿង​អលង្ការ​លម្អ​ដូច​ជា​ ខ្សែ​ក្រវ៉ាត់, កង​ដៃ, សុរង​ក, ក្រវិល និង​ក្បាំង។ នៅ​ក្រោយ​ក្បាំង​​មាន​ជា​ឆពណ្ណរង្សី ឯ​នៅលើភ្នួងសក់មាន​រូប​ព្រះធ្យានិពុទ្ធអាមិតាភៈគង់សមាធិ ដែល​នាំឱ្យ​កំណត់​បាន​ថាប្រតិមា​នេះ​ជា ព្រះអវលោកិតេស្វរៈ។ នៅ​ព្រះហស្ត​ខាង​ឆ្វេង​មាន​កាន់ផ្កាឈូកនាំ​ឱ្យ​នឹក​ដល់​ទម្រង់​មួយ​នៃ​ព្រះ​ពោធិសត្វ​អង្គ​នេះ គឺ «បទ្មបណិ»។

***

Footnote:
1. បងស្រី​នៃមហាក្សត្រីយានីចុងក្រោយនៃរាជវង្សង្ងៀននៃប្រទេសវៀតណាម Nam Phương (born Marie-Thérèse Nguyễn Hữu Thị Lan)
2. ឪពុក​នៃ​មហាក្សត្រីយានីចុងក្រោយនៃរាជវង្សង្ងៀននៃប្រទេសវៀតណាម Nam Phương (born Marie-Thérèse Nguyễn Hữu Thị Lan)
3. Indochine française. In: Bulletin de l’Ecole française d’Extrême-Orient. Tome 19, 1919. pp. 108 សរសេរ​ថារកឃើញ​នៅក្នុង​ប្រឡាយ​ទឹក
4. ត្រីភង្គជា​ក្បាច់រចនានៃប្រតិមា​ដែល​មាន​ប្រភព​មក​ពីឥណ្ឌា Tribhaṅga

ប្រតិមា ព្រះអវលោកិតេស្វរៈ/ព្រះលោកេស្វរៈ/ព្រះលោកេសូរ
វត្ថុធាតុ ថ្មភក់
ប្រភព ប្រលាយទឹក​? ទួល​មួយ? នៅភូមិ​មួយ​នៅខេត្ត​ (កម្ពុជាក្រោម)
ឆ្នាំ​រកឃើញ ១៩១៩
ទំហំ (កម្ពស់​, ទទឹង, កម្រាស់) ?​x?x? ស.ម.
ទម្ងន់ ? គ.ក​.

បកប្រែ​ និង​សង្ខេប​ពីអត្ថបទដើមជាភាសា​បារាំងដោយ​៖ Le Bonheur, Albert. Une statue khmère célèbre entre au musée Guimet: « l’Avalokitesvara Didelot » (VIIe siècle environ). In: Arts asiatiques, tome 44, 1989, pp. 123-125.

រូបលម្អិត ©Albert Le Bonheur

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s