សិលាចារឹកប្រាសាទឯកភ្នំ K. 211


ប្រាសាទ​ឯកភ្នំ មាន​ទី​តាំង​ស្ថិត​នៅ​ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចម្ងាយ​ប្រមាណ​៨គីឡូ​ម៉ែត្រ​​ខាង​ជើង​ក្រុងបាត់ដំបង​។ ខ្ញុំនឹងរៀបរាប់​អំពី​ប្រាសាទ​នៅ​ប្រកាស​ក្រោយ ក្នុង​ប្រកាស​នេះ​ខ្ញុំ​និយាយ​អំពី​សិលាចារឹក​មួយ​នៅ​លើ​មេទ្វារ​ខាង​ជើង​នៃ​មណ្ឌប​ដែល​មាន​ចុះ​លេខ K. 211។ សេចក្ដីលើសិលាចារឹក សេចក្ដីសង្ខេប និង​ប្រែ ខ្ញុំ​បក​ប្រែ​ពី​សៀវភៅ Inscriptions du Cambodge ភាគទី២​ ទំព័រ​ទី២៦-២៨ សរសេរ​ដោយ​លោក George Cœdès

សិលាចារឹក K. 211

(១) // ៩៥៩ ឝក នុ វ្រះកម្រតេង៑ អញ៑ ឝ្រីយោគីឝ្វរបន្ទិត ស្រុក៑វ្នុរ៑កំទ្វាត៑ វិឞយវ្យាធបុរ អាចាយ៌្យ​ ស្ថាបក វ្រះកម្រ
(២) តេង៑ អញ៑ ឝិវលិង្គ អាយ៑ វ្រះ ឝ្រីនរេន្ទ្រគ្រាម យ្វន៑ វ្រះកលឝ ម្វយ៑ ហនិរ ចំទោង៑ មុខ វស៑ បិ វ៌្វត វកម៑ នង៑ ជ្យ
(៣) ង៑ ៧ រូប្យករង្ក ម្វាយ នង៑ ជ្យង៑ វ្យរ៑ លិង៑​១៣ ចំនាំំ កល្បណា ស្រុក៑ ជាគ្រាម ប្រមាន៑ អ្មោឃបុរ ឝ្វេតតន្ទុល ថ្ល្វ
(៤) ង៑​ ៤ បយ៌្យង៑ មាស៑ ម្វាយ សិតច្ឆត្រ ម្វាយ ទោង៑ ម្វាយ មិ ម្វាយ ឝក នៅ រុ កុល នុ ឝិឞ្យ នុ អ្នក៑ សញ្ជក៑ ត ឝ្រា
(៥) ទ្ធា វធ៌្ធេ បរិបាលន ធម៌្ម នេះ ស្វេយ៑ ផល សមភាគ នុ វ្រះ កម្រតេង៑​ អញ៑ ឝ្រីយោគីឝ្វរបន្ទិត វ្វំ អាច៑ តិ ប្រេ អ្ន
(៦) ក៑ ជាគ្រាម ថ្វេ ងារ វ្វុំ អាច៑ តិ ទារ៑ វ្នាស៑ ចញ្ចូល ផោង លេង៑ ឱ្យ ចំនាំ កល្បណា នេះ គុះ លេង៑ រោះហ៑ កល្បណា វ្រះ
(៧) កម្រតេង៑ អញ ឝ្រីយោគីឝ្វរបន្ទិត ស្រុក៑ ជាគ្រាម មន៑ វ្រះ បាទ កម្រតេង៑ កំត្វន៑​ អញ៑ ឝ្រីសូយ៌្យវម៌​ទេ
(៨) វ ប្រេ វាត៑ សង៑ គោល៑ បិ ឱ្យ​ នុ ខ្ញុំ នោះ ផោង៑ ជា ព្រះ ទក្ឞិណា ស្ថាបក តរាប៑ ភូមិ តោយ៑ បូវ៌្វ ច្វល ស្តុក៑ -ណ-
(៩) តោយ៑ ទក្ឞិណា ប្រសប៑ ឝង្ករបវ៌្វត តោយ៑ បឞ្ចិម ច្វល កូប តោយ ឧត្តរ ប្រសប៑ ត្រវាង៑ ស្វាយ //o//
(I) សូរិវន្ទ្យឥទន្ទេវ ឝ្រីយោគីឝ្វរបន្ទិតះ
ភ្ឬង្គារំស្វណ៌រចិតំ សូយ៌្យវម៌្មេឝ្វរេទិឝត៑ //
(II) សវ៌ឝាស្ត្រោវិធិជ្ញោយ ស្តបស្វីស្វីក្ឫតាគមះ
ឝ្រីសូយ៌្យវម៌្មណាចាយ៌្យ ស្ថាបកោតិមតោមហាន៑ //

សេចក្ដីប្រែ (ខ្ញុំប្រែសេចក្ដីនេះមកពីភាសាបារាំងដែលលោក George Cœdès បានប្រែនៅក្នុងសៀវភៅខាងលើ)៖

(១-៤) ឆ្នាំ៩៥៩ឝក (ត្រូវនឹងឆ្នាំ១០៣៧គ.ស.) ព្រះកម្រតេងអញឝ្រីយោគីឝ្វបណ្ឌិតនៃវ្នុរកំទ្វាត​(១)​ នៅវិស័យវ្យាធបុរ លោក​ជាអាចារ្យស្ថាបក​(២)​នៃព្រះកម្រតេងអញឝិវលិង្គ (សិវលិង្គ) នៅព្រះឝ្រីនរេន្ទ្រគ្រាម។ លោក​បាន​​ជូន​ …។
(៤-៧) សូមឱ្យគ្រួសារ សិស្ស និងអ្នកសញ្ជកដែល​ធ្វើ​ឱ្យ​រីកចម្រើន និងនៅថែរក្សា ធម៌​(៣)​ នេះទទួលបានផលស្មើ​ភាគ​​នឹងព្រះកម្រតេងអញ​ឝ្រីយោគីឝ្វបណ្ឌិត​។ បន្ថែមពីនេះ ពុំអាចយកអ្នកស្រុក​ជាគ្រាមទៅធ្វើការ ពុំអាច​​​ទារ​វាស់ ចញ្ចូល​(៣)​ និងឱ្យចំណាំទាន​…
(៧-៩) ស្រុកជាគ្រាម​នេះ ព្រះបាទកម្រតេងកំត្វនអញ​ឝ្រី​សូរ្យវម៌្មទេព (ទី១) ប្រើឱ្យវាត​ដី សង់គោល ឱ្យ​ខ្ញុំ​ជា​ ទក្សិណ​(៤)​ ដល់អាចារ្យស្ថាបក។ គោលនេះខាង​កើត​ដរាប​ចូលដល់ស្តុក… ខាងត្បូង​ប្រសព្វ​នឹង​ឝង្ករបវ៌ត​(៥)​ ខាង​លិច​ចូល​​ដល់​កូប និង​ខាង​ជើង​ប្រសព្វ​ត្រពាំង​ស្វាយ។
(I) ដោយក្ដីគោរពជារបៀបអ្នកមានចំណេះ ទេវឝ្រីយោគីឝ្វបណ្ឌិត ថ្វាយដល់ព្រះសូរ្យវម៌េឝ្វរ​ នូវកន្ថោរទឹបមាសមួយ។
(II) ចេះសព្វគ្រប់ឝាស្ត្រ​(៦)​ ដឹងគ្រប់ពិធី ជា​ឥសី រៀនសព្វធម៌ បណ្ឌិតរូបនេះត្រូវបានព្រះមហាក្សត្រប្រទានងារជា អាចារ្យស្ថាបក។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អំពី​សិលាចារឹក​ខ្មែរ and tagged , , , , . Bookmark the permalink.

1 Response to សិលាចារឹកប្រាសាទឯកភ្នំ K. 211

  1. Pingback: ប្រាសាទឯកភ្នំ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s