ប្រាសាទឯកភ្នំ


ប្លង់ប្រាសាទ កែពីប្លង់គូរដោយ Goloubew V.

ប្រាសាទ​ឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ស្រុក​ឯកភ្នំ ចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងក្រុង​បាត់ដំបង។ ទីតាំង​ប្រាសាទ​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោយ​វិហារ​​ដែល​ទើប​នឹង​ធ្វើ​ថ្មី។ ប្រាសាទ​នេះ​សង់លើ​ឃឿន​ថ្ម​បាយ​ក្រៀម​បីថ្នាក់ កម្ពស់ប្រមាណ៣ម៉ែត្រ និង​មាន​គូទឹកព័ទ្ធជុំវិញ​ដោយ​កាត់ដោយ​ផ្លូវ​ចូល​ពីខាង​កើត​ និង​លិច។ ឡើង​តាម​ជណ្ដើរថ្មបាយក្រៀម​នៅ​ទិស​ខាង​កើតទៅ​ដល់​ច្រកទ្វារ​ចូល​ធ្វើពីថ្ម​ភក់ យើង​នឹង​ឃើញ​តួ​ចម្បង​នៃ​ប្រាសាទ​សង់​លើ​ឃឿន​ថ្មភក់​​នៅ​ទីតាំង​កណ្ដាល។ តួ​ចម្បង​​នេះ​ព័ទ្ធជុំវិញ​ដោយ​ថែវធ្វើពីថ្មបាយក្រៀម ដែលភ្ជាប់​ដោយ​​ច្រក​ចេញចូលពីរធ្វើពីថ្មភក់នៅទិសខាង​កើត​ និង​ខាង​លិច។ តួកណ្ដាល​នៃ​ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​ពីគ្រប់បួនទិស នៅទិសខាង​កើត​នៃតួ​កណ្ដាល​មាន​មណ្ឌប​ (ជា​បន្ទប់ទ្រវែង​ដែល​រត់​ភ្ជាប់នឹង​តួ​កណ្ដាល) មួយ​ដែល​មាន​ទ្វារ​ចូល​ពីគ្រប់​បួនទិស (ទ្វារខាង​លិច​នៃ​មណ្ឌប​រត់​ត្រង់ទៅ​កាន់​ទ្វារ​ខាង​កើត​នៃ​តួ​កណ្ដាល)។ ផ្នែកនេះ​ធ្វើ​ពី​ថ្មភក់​នៅ​លើ​ខឿន​ថ្ម​បាយ​ក្រៀម​ដែល​ស្រោប​ដោយ​ថ្ម​ភក់នៃផ្នែក​ខាង​ក្រៅ។ នៅទិសអាគ្នេយ៍មាន​នៃមណ្ឌប មានអគារមួយដែលអ្នកស្រុកហៅថា «បន្ទប់កូនក្រមុំ» ក៏ប៉ុន្តែ​ជាទូទៅ គេហៅតាមសៀវភៅថា «បណ្ណាល័យ» ឡើងរត់មាត់ បើទោះជាការពិតមុខងារ​នៃអគារនេះមិនទាន់ត្រូវបានដឹងឱ្យច្បាស់យ៉ាងណាក្ដី។

ខាង​ក្រោម​នេះ​ ជា​រូប​តួ​កណ្ដាល និង​មណ្ឌប ក៏​ដូច​ជា​ចម្លាក់នៅ​ផ្នែក​និមួយៗ៖

តួប្រាសាទធំមើលពីខាងត្បូង

ចម្លាក់នៅលើ​តួកណ្ដាល​មាន​សេចក្ដីរៀបរាប់​ដូច​នៅ​លើ​រូប​និមួយ​ៗនៅខាង​ក្រោម៖

ផ្ដែរផ្នែក​ខាង​ត្បូង​​​នៃ​មណ្ឌប

នៅ​ផ្នែក​មណ្ឌប មាន​តែ​ចម្លាក់​នៃទ្វារ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់​ ឯនៅ​ទិស​ផ្សេង​ទៀតធ្លាក់​​ទៅ​លើ​ដី​បាក់បែក​រក​មើល​មិន​យល់​នោះទេ។ រូប​នៅ​ខាង​ឆ្វេង​ដៃ​នេះ ផ្ដែរ​​ប្រហែល​ជា​បង្ហាញ​ឈុតរឿងត្រីវិក្រម ដែល​យើង​ឧស្សាហ៍​ប្រទះ​ឃើញ​ជា​រឿយៗ​ នៅ​តាម​ប្រាសាទ​នានា។ មូលហេតុ​ដែល​នាំ​ឱ្យគិត​ថា​រូប​នេះ​ជា​​ឈុត​រឿង​ត្រី​វិក្រម ពីព្រោះហោជាង​នៅ​លើ​ផ្ដែរ​នេះ​បង្ហាញ​ឈុត​រឿង​វិស្ណុអានន្តសាយិន ឬ​និយាយឱ្យ​ស្រួល​ថា ព្រះនារាយណ៍ផ្ទុំ។​

ហោជាង​ផ្នែក​ខាង​ត្បូង​នៃ​មណ្ឌប

អានប្រកាសផ្សេងទៀត៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s