អរោគ្យសាលា


អរោគ្យសាលា ជាសមាសនាមដែលផ្សំមកពីពាក្យ [អ+រោគ្យ+សាលា] ដែលសព្វថ្ងៃត្រូវនឹងពាក្យថា «មន្ទីរពេទ្យ»។ បើយោងតាមសិលាស្តម្ភចារឹកនៅប្រាសាទតាព្រហ្ម រាជការព្រះបាទជ័យវម៌្មទេវ (ទី៧) បានស្ថាបនា «អរោគ្យសាលា» ចំនួន១០២ តាំងនៅពេញប្រទេសកម្ពុជាខ្មែរ។ «អរោគ្យសាលា» ទាំងនោះ ភាគច្រើនស្ថិត​នៅ​ភាគខាងជើង និងភាគពាយ័ព្យ​អង្គរ។ មាន​ការ​សិក្សា​ជា​ច្រើន​ដើម្បី​ស្វែង​រក​ទីតាំង​ «អរោគ្យសាលា» ទាំងនោះដែរ ហើយអ្នកស្រាវជ្រាវគិតថា មាន «អរោគ្យសាលា» នៅភាគខាងត្បូងបំផុត​នៃ​ប្រទេសកម្ពុជាបច្ចុប្បន្ន គឺម្ដុំភ្នំបាយ៉ង់កោរ។

ជាទូទៅ «អរោគ្យសាលា» មួយមាន ប្រាង្គកណ្ដាលមួយធ្វើពីថ្មភក់ ឬថ្មបាយក្រៀម, «បណ្ណាល័យ»មួយធ្វើពីថ្មភក់ ឬថ្មបាយក្រៀមនៅខាងអាគ្នេយ៍, ច្រកចូលតែមួយពីទិសខាង​កើតធ្វើពីថ្មភក់ ឬថ្មបាយក្រៀម, កំពែងថ្មបាយក្រៀម​ជុំវិញ និងស្រះទឹកមួយនៅភាគឦសានខាង​ក្រៅកំពែង។ នៅផ្នែកខាង​ក្នុង​នៃ​កំពែង ក៏សល់ជា​លំហ ដែលប្រហែលពីមុនជាទីតាំងរោង​សម្រាប់អ្នក​ជំងឺធ្វើពីឈើប្រក់ស្លឹកដែលខូចខាតទៅតាមពេលវេលា។

ប្លង់ទូទៅនៃ «អរោគ្យសាលា» © Im Sok Rithy

នៅ​អង្គរ​ធំ គេ​ស្គាល់ «អរោគ្យសាលា​» ចំនួន៤នៅ​មិនឆ្ងាយ​ពី​ខ្លោង​ទ្វារ​ទាំង៤នៃអង្គរធំ និង២ទៀតនៅឆ្ងាយបន្តិច។ ខ្ញុំនឹងរៀបរាប់​ត្រួសៗពីប្រាសាទ​ទាំង៦នោះ៖

  • នៅ​ទិស​ខាង​កើតខ្លោងទ្វារជ័យ ឆ្លង​ស្ពាន​ប្រមាណ១០០ម៉ែត្រ នៅនឹង​ខាង​ស្ដាំ​ដៃ អ្នកស្រុកហៅប្រាសាទលាក់នាង
  • នៅទិសខាង​ត្បូង បញ្ឆិត​បន្តិច​នឹង​ស្ពានហាល​អង្គរវត្ត​ នៅ​នឹង​ខាង​ឆ្វេង​ដៃ អ្នក​ស្រុក​​ហៅ​ប្រាសាទតា​ព្រហ្មកិល
  • នៅទិសខាង​លិចខ្លោងទ្វារ​តាកាវ ក្នុង​ព្រៃស៊ុបទ្រ៊ុប អ្នកស្រុក​ហៅប្រាសាទទ្រមូង​
  • នៅទិសខាង​ជើងខ្លោងទ្វារដីឆ្នាំង អ្នកស្រុកហៅប្រាសាទ​ទន្លេស្ងួត (អាចអានរបាយការណ៍​ពី​កំណាយ​​នៅ​ប្រាសាទ​នេះ​នៅ​តំណ​ភ្ជាប់​ខាង​ក្រោម)
  • នៅខាង​ជើងប្រាសាទ​ព្រះខ័ន អ្នកស្រុកហៅ​ប្រាសាទ​ប្រីយ៍
  • នៅ​ភាគពាយ័ព្យប្រាសាទទន្លេស្ងួត អ្នកស្រុកហៅប្រាសាទព្រៃប្រាសាទ

រូប​ខាង​ក្រោមនេះជា​ប្លង់ប្រាសាទខ្មែរចំនួន៣០នៅប្រទេស​ថៃបច្ចុប្បន្ន​ដែល​គេ​គិត​ថា​ជា​ផ្នែក​នៃ «អរោគ្យសាលា»។ នៅប្រទេសកម្ពុជា មាន​ការ​សិក្សា​ផ្សេងៗ​ ដែល​នាំ​ឱ្យយើងស្គាល់ថាប្រាសាទ​មួយ​ចំនួន​ជា​ផ្នែក​នៃ «អរោគ្យសាលា» តែយើងមិនទាន់ឃើញមាន​ការ​សិក្សា​ក្ដោប​បញ្ចូល (ឬក៏ខ្ញុំមិន​បាន​ដឹង?)

ប្លង់ប្រាសាទខ្មែរ​ចំនួន​៣០នៅប្រទេសថៃបច្ចុប្បន្ន ដែលគេគិតថាជា​ផ្នែក​នៃ​ «អរោគ្យសាលា» © Muang Boran Journal 2004

នេះ​ជា​កម្រង​រូប​ថត​នៃ​ប្រាសាទក្រពុំឈូកនៅខេត្ត​ព្រះវិហារ។ ប្រាសាទ​នេះ​​​ជា​ផ្នែកនៃ «អរោគ្យសាលា»៖

សូមអាន៖

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ​ បុរាណ​វិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s