ប្រាសាទ​បាសាក់


ខេត្ត​ស្វាយ​រៀង​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ចុង​អាគ្នេយ៍​បំផុត​នៃ​ប្រទេស​កម្ពុជា។ ទីតាំង​នេះ​​ជា​ច្រក​ចូល​យ៉ាង​សំខាន់​មួយ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ពេល​បច្ចុប្បន្ន ហើយ​ប្រហែល​ពីអតីតកាល​ក៏​មាន​រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​យួន​ជា​ច្រើន​ដែរ ដែល​ខ្ញុំ​មិន​បាន​ដឹង។ ងាក​មក​មើល​ប្រាសាទ​បុរាណ​វិញ សព្វថ្ងៃនៅ​ខេត្ត​ទាំង​មូល​មាន​នៅ​សេស​សល់​ប្រាសាទ​បុរាណ​ចំនួន​២។ មួយ​គឺ ប្រាសាទបាសាក់ដែលស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​ខ្ញុំ​​​សរសេរ​ក្នុង​ប្រកាស​នេះ។ មួយទៀត​គឺ ប្រាសាទជីហោ ស្ថិត​នៅ​ជាប់ព្រំប្រទល់​ខ្មែរ​យួន​តែម្ដង ក្នុង​ស្រុក​រមាស​ហែក។ ខ្ញុំពុំ​ទាន់​​មាន​វាសនា និងលទ្ធភាព​ទៅ​ឃើញ​ប្រាសាទ​ទី​២​ ដោយ​ផ្ទាល់​នោះទេ។

ប្រាសាទបាសាក់ស្ថិត​នៅ​ប្រមាណ​១០​គីឡូម៉ែត្រ​ខាង​ត្បូង​ក្រុង​ស្វាយ​រៀង។ ពេលមក​ដល់​រង្វង់​មូលនាគព័ន្ធ យើងជិះហួសតុលាការ​ខេត្ត​ហើយ​បត់ស្ដាំ​មក​ត្រង់រហូត បន្ទាប់មក​ឆ្លង​ស្ពាន​មួយ​ហើយបន្ត​ដំណើរ​ចុះ​មក​ទៀត​រហូត​ដល់​ឃើញ​ខ្លោង​ទ្វារ​វត្ត​សិរីសោភា​នៅ​នឹង​ខាង​ឆ្វេង​ដៃ។ បត់ឆ្វេង​ចូល​តាម​ខ្លោងទ្វារ​វត្ត​ យើងត្រូវ​​បន្ត​ដំណើរ​ប្រមាណ​៣,៥គីឡូម៉ែត្រ​ទៀត​ទើប​ដល់ទីតាំង​ប្រាសាទ ដែល​នៅកៀក​នឹង​មាត់​ទឹក​តែម្ដង (តាមពិត​ទៅ​ដូច​ជា​មិន​គួរសរសេរ​អីទេ សម័យឥឡូវបើក​តែ Google Maps យក​ទៅណា​មិនអស់)។

កាលពីឆ្នាំ១៩០២ អ្នកបុរាណវិទ្យាបារាំង ហ្សង់ កូម៉ៃ (Jean Commaille) បាន​ធ្វើ​ការសិក្សា​​​អំពី​ទី​តាំង​ប្រាសាទ​នេះ ព្រម​ទាំង​បាន​យក​ប្រតិមា​មួយ​ចំនួន​មក​រក្សា​ទៅ​នៅ​សារមន្ទីរផង។ អត្ថបទអំពីការសិក្សា​នេះ​មាន​សរសេរ​ជា​ភាសា​បារាំង​ហើយ​មាន​ភ្ជាប់នៅ​តំណ​ភ្ជាប់​ខាង​ក្រោម។ ខាង​ក្រោម​នេះ​ជា​ប្លង់​ប្រាសាទ​បាសាក់​ដែល​ដក​ស្រង់ពីអត្ថបទនោះ។

ខ្ញុំបានទៅដល់​ទីតាំង​ប្រាសាទ​នេះ​យូរ​ក្រែល​ដែល​ហើយ​ (ខែធ្នូ​ ២០១៥) តែ​មិន​បាន​សរសេរ​ជា​អត្ថបទ​អ្វី​សោះពីព្រោះ​ដូច​ជា​គ្មានទិន្នន័យ​អី​ធំដុំ​នៅ​ទីតាំង​ដើម​សម្រាប់​សរសេរ​បាន។ រូប​ខាង​ក្រោយ​ជា​រូប​ដែល​ខ្ញុំ​ថត​កាល​ទៅ​ដល់​ទីប្រាសាទនោះ ក្រៅពីជញ្ជាំង​ឥដ្ឋ​ខាង​ត្បូង​នៃប្រាង្គ​កណ្ដាល ដូចជា​គ្មាន​អ្វី​នៅ​សេស​សល់​ជា​ដុំ​កំភួន​ទេ។ នៅប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពីបញ្ជី​វត្ថុ​បុរាណ​ដែល​រក​ឃើញនៅ​ទីតាំង​ប្រាសាទ​នោះ ក៏​ដូច​ជា​រូបភាព និង​ព្យាយាម​ស្វែង​រក​ទីតាំង​បច្ចុប្បន្ន​របស់វត្ថុ​បុរាណ​​ទាំង​នោះ។ សរុប​សេចក្ដី​មក អត្ថបទ​នេះ​សរសេរ​ដើម្បី​ឱ្យ​តែ​អ្នក​អាន​បាន​ដឹង​ថាខ្ញុំទៅដល់ប្រាសាទ​នេះតែប៉ុណ្ណោះ។

អាន​បន្ថែម៖

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s