ចារឹកលើចេតិយព្រះនរាយរាជា


ព្រះចេតិយព្រះនរាយរាជា

បើតាមពង្សាវតារ​ខ្មែរដែលយើងបានរៀនសូត្រចាំមាត់នៅវិទ្យាល័យ ព្រះបាទពញាយ៉ាតមានបុត្រា៣ព្រះអង្គដែលបានឡើងសោយរាជ្យ​បន្ត​បន្ទាប់​គ្នា​តាម​លំដាប់ ដំបូងគឺព្រះនរាយរាជា បន្ទាប់មកគឺ​ព្រះស្រីរាជា និងចុងក្រោយគឺព្រះធម្មរាជា។ តាមសេចក្ដី​​នៃ​ពង្សារតារ​បន្ត​ទៀត យើងដឹង​ថា​ព្រះនរាយរាជា​សោយទិវង្គតនៅរាជធានី​ចតុមុខ (ភ្នំពេញ) ឯព្រះស្រីរាជា លោកសោយទិវង្គតឯស្រុកសៀមឯណោះ។ ព្រះធម្មរាជា ដែល​ឡើង​សោយរាជ្យ​បន្ត​លោក​ក៏​សោយទិវង្គត​នៅ​រាជធានីចតុ​មុខ​ (ភ្នំពេញ) ដែរ តែអ្នក​ស្រាវជ្រាវ​សង្ស័យ​ថាព្រះចេតិយ​លោក​ត្រូវ​នឹង​ប្រាសាទ​ព្រះ​ធាតុ​ខ្វាវ (ស្រុកជីក្រែង សៀមរាប) សព្វថ្ងៃ។

ថ្ងៃនេះ​ខ្ញុំ​សូម​លើក​យក​បង្ហាញ​នូវ​ចេតិយ​តូច​ល្មម​មួយ​នៅ​វត្ត​ភ្នំ​ដែល​មាន​ចារឹក​នៅពីខាង​មុខ តាម​ចារឹក​នោះអះអាង​ថា​នេះ​ជា​ចេតិយ​នៃព្រះនរាយរាជា។ សេចក្ដី​​លើស​ពី​នេះ​ ពិបាក​ឱ្យ​យល់​ដឹង​បាន​ពីព្រោះ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​នៅ​សតវត្ស​ទី១៤និង១៥​មាន​លក្ខណៈ​ស្រពិច​ស្រពិល​ច្រើន ឯចារឹក​នេះ​គឺធ្វើ​ថ្មី​ប្រមាណ​តែ​ជាង​១០០​ឆ្នាំ​មុន​​នេះ​ឯង។

ចារឹកលើចេតិយព្រះនរាយរាជា

ព្រះពុ. ២០១៤ ម. ១៣៩៣ ចុ. ៨៣៣ ឆ្នាំថោះត្រី
សក្ខ់ ឆ្នាំបារាំង (*) ១៤៧១ ព្រះបាទសំម្ដេច់ព្រះសី្ររា
ជាធីរាជព្រះចៅក្រុងក័ម្ពុជាធិប្តីទ្រង់សាងព្រះចែ
ត្តីនែះលើចង្កេះភ្នំពេញក្រុំមឿងខាងឯជើង
ឈៀងឥសានធ្វើបុន្យបន្ចុះព្រះបរំមអដ្ឋិៈ ​ព្រះ
បាទសំម្ដេច់ព្រះន្រា្យរាជាធីរាជព្រះចៅក្រុងក័ម្ពូ
ជាធិប្ដីជាព្រះជេដ្ឋាប្រសូតឆ្នាំកូរត្រីសក្ខ់​ឆ្នាំបារាំង
១៤៣១ស្វោ្យយ​រាជ៦​ឆ្នាំសុវណគត់ឆ្នាំជូត សំរិទ្ធ
សក្ខ់ ឆ្នាំបារាំង (*) ១៤៦៨ព្រះជន្ស៣៨ឆ្នាំ
ចារិក់​ថ្មនែះព្រះបាទសំម្ដេច់ព្រះសិសុវត្តិ​ព្រះចៅវ
ក្រុងក័ម្ពូជាធីប្តីត្រា្ស់ (**) បង្គាប់ឱ្យធ្វើក្នុងឆ្នាំម្សា់ញ
នព្វសក្ខ់ ឆ្នាំបារាំង (*) ១៩១៧៕:៚
***

*. ក្នុង​សំណេរ​លើចារឹកនោះ គេប្រើមូ​សិកទន្ត ៉ នៅពីក្រោមអក្សរ រ ក្នុងពាក្យ បារាំង។
**. ក្នុងសំណេរលើចារឹកនោះ គេ​ប្រើរស្សសញ្ញា ់ នៅលើជើង ្ស តែម្ដង តែនៅក្នុងសំណេរចម្លងនេះមិនអាចសរសេរ​ចេញ​បែបនោះទេ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ស្ដេច, អត្ថបទ ប្រវត្តិវិទ្យា, អំពី​សិលាចារឹក​ខ្មែរ, Exploring Phnom Penh and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s