ប្រតិមារចនាបថខ្មែរនៅសារមន្ទីរជាតិបាងកក ថៃឡង់ដ៍


ដូចចំណងជើងអត្ថបទបានបញ្ជាក់ ប្រកាសនេះបង្ហាញពីប្រតិមារចនាបថខ្មែរ​​មួយ​ចំនួន​ដែលមានតាំងនៅសារមន្ទីរបាងកក ប្រទេសថៃឡង់ដ៍។ ប្រតិមាទាំងនេះមាន​ប្រភពច្បាស់លាស់ពោលគឺមិនមែនជា​ចម្លាក់ដែលបានមកពី «ជួញដូរវត្ថុបុរាណ» នោះទេ។ បានជាខ្ញុំបញ្ជាក់ដូច្នេះគឺ កុំឱ្យ​អ្នកអាន​មួយចំនួន​បែរ​ជា​គិត​ថា «គេលួចរបស់យើង» ទាំងគ្មានមូលដ្ឋានច្បាស់លាស់។ សេចក្ដីចម្រើននៃប្រទេសមួយគឺមានប្រជាពលរដ្ឋដែលមានចំណេះដឹង មិនមែនមានប្រជាពលរដ្ឋជា «មនុស្សជ្រុលនិយម» នោះទេ។

ហាមយករូប និងអត្ថបទនេះទៅប្រើក្នុងគោលបំណងផ្សេង
ក្រៅពីគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសិល្បៈ។

ផ្ដែររចនាបថព្រៃក្មេង

ផ្ដែរនេះ​មាន​ប្រភពមកពីខេត្តសាកែវ (ស្រះកែវ)។ ផ្ដែរនេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​ព្រៃក្មេង តែមាន​លក្ខណៈ​ខុស​ប្លែក​ពី​ផ្ដែរគម្រូ​ដោយ​នៅ​ចុង​សង​ខាង​ដង​ធ្នូ​​មាន​ជា​រូប​សត្វ​ស្លាប​ទៅ​វិញ។ ជា​ធម្មតា​នៅ​ចុងសង​ខាង​ដង​ធ្នូ​ជា​រូប​ស្លឹក​ឈើ។ យ៉ាងណាក្ដី សិល្បៈ​តែង​តែ​មាន​ការ​វិវឌ្ឍ មិន​អាច​នៅ​នឹង​ថ្កល់​នោះទេ​ ទោះ​បី​ជា​ផ្ដែរ​នៅ​ក្នុង​រចនាបថ​ដូច​គ្នា​ក៏​មិន​ត្រូវ​តែ​មាន​លំនាំ​ដូច​គ្នា​ទាំង​ស្រុង​ដែរ។

ផ្ដែររចនាបថបាពួន ឬដើមអង្គរវត្ត

ផ្ដែរ​បង្ហាញ​ឈុត​​វិស្ណុអនន្តសាយិន (ព្រះនរាយណ៍​ផ្ទំរង់ចាំបង្កើត​លោកថ្មី)។ ផ្ដែរនេះ​មាន​ប្រភព​មកពី​ប្រាសាទ​គូសួនតែង ខេត្តបុរីរម្យ (សូម​មើល​ផែនទី)។ ផ្ដែរនេះ​ត្រូវ​បាន​លួច​យក​ទៅ​នៅឆ្នាំ១៩៦៤ ហើយទាមទារ​ត្រឡប់​មក​វិញ​បាន​នៅ​ឆ្នាំ១៩៧០។

ព្រះពុទ្ធប្រក់នាគ ចុងរចនាបថអង្គរវត្ត ឬបាយ័ន

ព្រះពុទ្ធប្រតិមាប្រក់នាគ ក្នុងកាយវិការ​សមាធិនេះ មានប្រភពមកពី​វត្តណាព្រះមេន (សូមមើល​ផែនទី) នៅ​អតីតរាជធានីអយុធ្យា។ ព្រះពុទ្ធប្រតិមានេះ​​អាច​ឆ្លាក់​ដោយ​ជាង​នៅ​តំបន់​នោះ​តែ​ម្ដង (សូម​បញ្ជាក់ថាមុនសតវត្សទី១៥ តំបន់អយុធ្យាមានជនជាតិខ្មែរ មន និងតៃរស់នៅចម្រុះគ្នា ដោយមានអ្នកដឹកនាំជាខ្មែរ)។ ព្រះភក្ត្រប្រតិមា​នេះ​មាន​ទឹប​​សន្លឹកមាស ដែល​​ប្រហែល​ជា​ត្រូវ​បាន​បន្ថែម​នៅពេល​ក្រោយ​។

ព្រះពោធិសត្វលោកេស្វរ រចនាបថបាយ័ន

ប្រតិមា​ព្រះ​ពោធិសត្វ​លោកេស្វរ​របៀប​នេះ​ជា ប្រតិមាគម្រូ នៃ​រចនាបថ​បាយ័ន។ ​យើង​ឃើញព្រះពោធិសត្វលោកេស្វរដូចគ្នានេះនៅលើ​ហោជាង​ជា​ច្រើននៃប្រាសាទ​ក្នុង​រចនាបថ​បាយ័ន។ ប្រតិមា​​របៀប​​នេះ​​ឆ្លាក់​អំពី​ថ្ម​​ក៏មាន​មិនតិច​ដែរ។ ប្រតិមា​នេះ​មាន​ប្រភព​មកពី​ប្រាសាទ​មឿងសិង្ហ ជា​ប្រាសាទ​ខ្មែរ​នៅ​ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស​ថៃឡង់ដ៏​បច្ចុប្បន្ន (សូម​មើល​ផែន​ទី)។

ខាង​ក្រោម​នេះ​ជា​ប្រតិមា​៣ធ្វើ​ពីសម្រិត។ ប្រតិមា​ទី​​១​ ជា​រូប​ព្រះហេវជ្រ (ព្រះក្នុង​ព្រះពុទ្ធសាសនា​មហាយាន) ទំនងជាក្នុងរចនាបថ​បាពួន។ គេប្រទះឃើញប្រតិមា​ព្រះអង្គ​នេះ​ភាគ​ច្រើន​អំពី​សម្រិត ឯប្រតិមា​អំពីថ្ម​យើងស្គាល់តែមួយ​រូប​ទេ។ ប្រតិមា​ទី២ ទំនងជាព្រះ​ណា​មួយ​ក្នុង​ព្រះពុទ្ធសាសនា​មហា​យាន​ដែរ ហើយអាច​ស្ថិត​នៅ​ក្នុង​រចនាបថ​ជាមួយ​និង​ប្រតិមា​មុន។ ប្រតិមា​ទី៣ ជារូបវិស្ណុអវតារ កុម៌ៈ (អណ្ដើក) ក្នុងរូបជាមនុស្សមួយកំណាត់លើ។ រូបនេះ​ស្លៀកសំពត់បង្ហាញ​លក្ខណៈសិល្បៈក្រោយអង្គរ ទំនងជា​រូប​សិត​​ឡើង​នៅ​សតវត្សទី១៥-១៦ ដែលមានឥទ្ធិពលអយុធ្យាច្រើន។

នៅ​មាន​ប្រតិមា​ និង​ចម្លាក់​មួយ​ចំនួន​ទៀត​ដែល​ខ្ញុំ​មិន​បាន​ឃើញ​។ ខ្ញុំសង្ឃឹម​ថា​នឹង​បាន​ទៅ​ឃើញ​ប្រតិមា​ និង​ចម្លាក់ទាំង​នោះ​ម្ដងទៀត។

***

សូមអាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s