រូប​អំពីកិច្ចថ្វាយព្រះភ្លើងហ្លួងសុវណ្ណកោដ្ឋ


រូបព្រះបាទនរោត្តម ថតឆ្នាំ១៩០៤

ព្រះបាទ ​នរោត្ដម ទ្រង់​ប្រសូត​​នៅ​ ខែ​កុម្ភៈ​ ឆ្នាំ ១៨៣៤ ហើយ​​​ទ្រង់សោយ​ទិវង្គត​នៅ​ ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ វេលា​ម៉ោង ១៥:០០ ក្នុង​ព្រះជន្មាយុ​ ៧០​ព្រះ​វស្សា។ ព្រះមរណនាម​របស់​ព្រះអង្គ​គឺ ព្រះសុវណ្ណកោដ្ឋ។ ព្រះអង្គ​សោយរាជ្យ​​បន្ត​ពី​ព្រះ​បិតា​ ព្រះ​បរម​កោដ្ឋ (អង្គដួង) តាំងពី​ឆ្នាំ១៨៦០ គម្រប់​បាន ៤៤​ព្រះ​វស្សា។

​ក្រោយ​ព្រះ​អង្គ​សោយ​ទិវង្គត ​ព្រះសព​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាល​ព្រះ​មេរុ (ខ្មែរ​សព្វ​ថ្ងៃ​និយាយ​ថា មេន តាម​សៀម) អស់​កាល​ ២ឆ្នាំ និង​ថ្វាយ​ព្រះ​ភ្លើង​នៅ​ខែ​មករា ឆ្នាំ​១៩០៦។ នៅ​ឯ​ស្រុក​បារាំង​វិញ កាសែត Le Petit Journal ចេញ​ថ្ងៃ​អាទិត្យ​ ​ទី១៤ ខែ​មករា ឆ្នាំ​១៩០៦ មាន​រូប​គំនូរ​ពី កិច្ចថ្វាយព្រះភ្លើងក្នុង​មេរុ​ព្រះ​សុវណ្ណកោដ្ឋ (ព្រះនរោត្តម)។ យ៉ាងណាក្ដី រូប​នេះ​ប្រហែល​ជា​ជាង​គំនូរ​ស្រមៃ​តែប៉ុណ្ណោះ ឬអាច​ថា​គូរ​តាម​ការ​ប្រាប់របស់នរណា​ម្នាក់​ផ្សេង ពីព្រោះកិច្ច​ថ្វាយ​ព្រះ​ភ្លើង​មិន​មែន​​មនុស្ស​គ្រប់គ្នា​អាច​ចូល​ទៅ​បាន​ដល់​ក្នុង​មេរុ​នោះទេ។

ដូចយើង​ឃើញ​នៅ​លើ​រូប​ខាង​ក្រោម​នោះស្រាប់ យើងឃើញ​អាចារ្យ(?)ម្នាក់​ដៃ​ម្ខាង​​កាន់​គម្ពីរ ដៃ​​ម្ខាង​ទៀត​អុជ​ភ្លើង​លើ​គំនរឈើ។ ​ឯ​នៅលើគំនរឈើនោះ​បែរ​ជា​ព្រះពុទ្ធ​រូប​ទៅ​វិញ។ នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រូប​ យើង​ឃើញ​មាន​មនុស្ស​ម្នាក់​អង្គុយ​ គ្រង​សម្លៀក​បំពាក់​ដូច​មហាក្សត្រ បើ​នោះ​ពិតជា​រូប​ហ្លួង​រាជានុកោដ្ឋ (​ព្រះ​ស៊ី​សុវត្ថិ)​ មែន វា​ជា​​ការ​បង្ហាញ​ខុស​ទាំង​ស្រុង។ ហ្លួង​រាជានុកោដ្ឋ​មាន​ព្រះ​ជន្ម​ ៦៤ ព្រះ​វស្សា​ទៅ​ហើយ​ពេល​ឡើង​ស្វោយ​រាជ្យ​ស្នង​ព្រះ​សុវណ្ណ​កោដ្ឋ ជា​ព្រះ​ជេដ្ឋា។ ឯ​ការ​ស្លៀក​ពាក់​ ក្រៅពី​បារាំង​ម្នាក់​នៅ​ខាង​ស្ដាំ​រូប ជន​ជាតិ​ខ្មែរ​ទាំង​អស់​បែរ​ជា​ស្លៀក​ពាក់​មើល​ទៅ​ទំនង​ជា​ចិន​វិញ។

ក្រៅពី​រូប​ កាសែត​ក៏​សរសេរ​អត្ថបទ​អម​ជា​មួយ​​ដូច​ខាង​ក្រោម៖

Norodom Ier, roi de Cambodge, décédé le 23 Avril 1904, aura attendu plus de vingt mois son incinération solennelle. C’est la tradition, sur les rives du Mékong, de laisser passer une longue période avant de livrer les restes des souverains à l’anéantissement final.
Au Cambodge, les riches ont la coutume de garder leurs morts dans leur demeure pendant plusieurs mois, avant de les brûler ; il en est qui enterrent provisoirement les cadavres de leurs parents décédés, pour en brûler les ossements quelques années après ; quant aux pauvres, ils brûlent leurs morts tout de suite après le décès. Le temps de conservation des cadavres se mesure donc à la richesse des familles, et le bûcher sur lequel on les brûle est d’autant plus beau que la condition sociale de la famille du défunt était plus élevée.
On ne s’étonnera donc pas si, depuis si longtemps, le corps de Norodom attend son incinération.
On l’a placé, ce corps royal, accroupi dans une énorme urne de métal, ornée de ciselures d’or ; à l’intérieur de cette urne, le roi défunt macère dans un bain de mercure. L’urne, sans avoir été ouverte, a été portée en grande pompe dans le monument qui lui est destiné et que l’on vient de construire ; ce monument est constitué par de grandes pièces de bois ouvragées de bois d’espèces odoriférantes, que relient de solides nattes rehaussées d’ornements et de dessins dorés.
L’urne, une fois placée au milieu de ce palais, on met le feu à l’édifice, et le roi est incinéré en-même temps que sa dernière demeure, tout s’envolant en fumées légères, son corps, l’urne et le palais. Car le bûcher d’un roi défunt doit être, selon les traditions kmères, un palais construit tout exprès pour le feu.
Ce palais porte le nom de “Men” ; il a été construit solidement, comme s’il devait être habité pendant de longues années. Les ossements que le feu n’aura pas consumés seront enfermés dans une nouvelle urne en or et déposés dans une tour construite tout exprès à quelque distance du palais. Les cérémonies qui suivront l’incinération de Norodom seront très brillantes ; à cette occasion, le roi Sisowath doit faire quantité de largesses à son peuple et accorder des grâces aux prisonniers.

Source: Gallica: Le petit journal N°791/ Bibliothèque nationale de France

អានបន្ថែម៖​

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

3 Responses to រូប​អំពីកិច្ចថ្វាយព្រះភ្លើងហ្លួងសុវណ្ណកោដ្ឋ

  1. Pingback: រូបអំពី​មេរុ​ថ្វាយ​ព្រះ​ភ្លើងហ្លួង​​សុវណ្ណកោដ្ឋ | តាម៉ាប់ យាយម៉ាប់

  2. Pingback: Le Petit Journal N°791 | តាម៉ាប់ យាយម៉ាប់

  3. ហែម​ សុខជា ថា:

    អាចារ្យបែរជាស្លៀកពាក់ដូចជាជនជាតិចិនទៅវិញ។ មើលរូបហ្នឹងមិនទំនងសោះ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s