Le Petit Journal N°791


​កាល​ពី​ម្សិល​ ខ្ញុំ​បាន​សរសេរ​ប្រកាស​មួយ​ស្ដី​អំពី រូប​អំពីកិច្ចថ្វាយព្រះភ្លើងហ្លួងសុវណ្ណកោដ្ឋ។ ក្នុង​ប្រកាស​នោះ ខ្ញុំ​បាន​ចម្លង​អត្ថបទ​ដើម​ចេញ​ពី​កាសែត​ដោយ​ដាក់​ភ្ជាប់​នៅ​ក្រោម​រូប​ភាព។ សម្រាប់​ប្រកាស​នេះ ខ្ញុំ​សាក​ល្បង​បក​ប្រែ​អត្ថបទ​ដើម​នៃ​កាសែត​នោះ មក​ជា​ភាសា​ខ្មែរ ដោយ​កែ​កុន​ពាក្យ​ពេជន៍​ខ្លះ​ផង។ យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជា​ការ​បក​ប្រែ​​ដោយ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ សូមអរគុណ។

Source: gallica.bnf.fr / Bibliothèque nationale de France

ប្រទេស​កម្ពុជា៖​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះសព​ព្រះ​បាទ​នរោត្តម

ព្រះបាទនរោត្តមនៃព្រះរាជអាណាចក្រកម្ពុជា បានសោយទិវង្គតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩០៤​។ រយៈពេលជិតពីរឆ្នាំក្រោយមក ទើបព្រះរាជពិធីថ្វាយព្រះភ្លើងត្រូវបានរៀបចំ។ តាមទំនៀម គេរក្សាព្រះសពក្នុងរយៈពេលយូរទម្រាំដល់វេលាដែលត្រូវថ្វាយព្រះភ្លើង។
ជាទួទៅ នៅព្រះរាជាអាណាចក្រកម្ពុជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមានទំនៀមរក្សាសពទុករយៈពេលយូរណាមួយមុននឹងយកទៅបូជា។ ក្រៅពីនេះក៏មានគ្រួសារខ្លះយកសាកសពទៅកប់ទុកប៉ុន្មានឆ្នាំសិន មុននឹងគាស់យកឆ្អឹងមកបូជានៅពេលក្រោយ។ យ៉ាងណាក្ដី ចំពោះអ្នកខ្សត់ខ្សោយទ្រព្យធន គេច្រើនបូជាសពភ្លាមៗ។ ដូច្នេះ ទ្រព្យធននៃគ្រួសារនិមួយៗជាកត្តាកំណត់ថាគេអាចទុកសពនោះបានរយៈពេលយូរប៉ុណ្ណា។ បន្ថែមពីនេះ ទំហំ និងលម្អនឋសមេនបូជាសពក៏អាចបញ្ជាក់ពីទ្រព្យធននៃគ្រួសារនិមួយៗដែរ។
ដូច្នេះមិនចម្លែកទេ ដែលព្រះរាជសពត្រូវបានតម្កល់ទុករយៈពេលយូរយ៉ាងនេះ។
ព្រះរាជសពត្រូវដាក់ឱ្យអង្គុយច្រហោងក្នុងកោដ្ឋលោហៈមហិមាមួយដែលមានស្រោបដោយបន្ទះមាសមានក្បាច់រចនាយ៉ាងវិចិត្រ។ ក្នុង​ព្រះ​កោដ្ឋនោះគេបានចាក់បារ៉តជាមួយព្រះសព។
បន្ទាប់មក គេក៏ដង្ហែរ​ព្រះ​កោដ្ឋនោះដាក់ទៅលើព្រះមេរុដែលគេរៀបចំរួចជាសម្រេចសម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើង។ ព្រះមេរុនេះធ្វើពីឈើធំៗ មានក្បាច់រចនាយ៉ាងល្អផង ព្រមទាំងមានទឹបមាស។ គេក៏ចង់ក្រណាស់ពាសលើព្រះមេរុនេះដែរ។
ពេលគេបានដាក់​ព្រះ​កោដ្ឋនៅលើព្រះមេរុរួចរាល់ហើយ គេនឹងថ្វាយព្រះភ្លើងព្រះសពព្រះសុវណ្ណកោដ្ឋ។
តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ព្រះមេរុនេះប្រដូចទៅនឹងព្រះរាជវាំងនៃព្រះរាជាដែលសួគ៌គតទៅដូច្នេះដែរ។
ព្រះមេរុត្រូវបានកសាងឡើងយ៉ាងរឹងមាំ បើគេទុកនឹងទុកបានរាប់ឆ្នាំ។
ក្រោយព្រះរាជពិធីថ្វាយព្រះភ្លើងរួច ព្រះរាជអដ្ឋិដែលព្រះអគ្គីមិនបាន​រំលាយ​ទេនឹងត្រូវយកទៅដាក់ក្នុងព្រះកោដ្ឋមាសតូចមួយហើយតម្កល់ទុកក្នុងព្រះចេតិយនៅក្នុងបរិវេណព្រះបរមរាជវាំង។
បន្ទាប់ពីព្រះរាជពិធីបុណ្យសព ព្រះរាជាអង្គថ្មី គឺព្រះបាទស៊ីសុវត្ថិ ព្រះអង្គបានប្រទាន់រង្វាន់ខាន់ខៅ​យ៉ាង​ច្រើន​ដល់អាណាប្រជានុរាស្ត្រព្រមទាំងបានដោះលែងអ្នកទោសមួយចំនួនផង។

Source: Gallica: Le petit journal N°791/ Bibliothèque nationale de France

អានបន្ថែម៖​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s