អ្វី​ទៅ​ជា​បុរាណវិទ្យា?


តារា​សម្ដែង Harrison Ford ជា​តួអង្គ​ Indiana Jones ក្នុង​រឿង​ Indiana Jones and Raiders of the Lost Ark (1981)

បើ​ទោះ​ជា​គេ​និយាយ​ថា តួអង្គ Indiana Jones ជា​តួ​អង្គ​ដែល​កើត​ពី​ការ​ប្រឌិត​ច្របាច់​បញ្ចូល​​​គ្នា​ពី «​បុគ្គលិក​លក្ខណៈ​» នៃ​អ្នក​ធ្វើ​កំណាយ​នានា​នៅ​ដើម​សតវត្ស​ទី​២០​ក្ដី ក៏​យើង​មិន​ដែល​​ជួប​អ្នក​បុរាណ​វិទ្យា​អាជីព​​​មួយ​រូប​​ណា​ដែល​ស្រដៀង​​ទៅ​នឹង​តួ​អង្គ​នោះ​ឡើយ​​ ហើយ​មាន​តែ​អ្នក​បុរាណវិទ្យា​​​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ពាក់​មួក​ pith helmet។ កាល​វេលា​នៃ «វីរបុរាណវិទូ» ដែល​រក​ឃើញ​អារ្យធម៌បុរាណ​ណាមួយ ឬ​ក៏​រក​ឃើញ​សំណល់​ព្រះរាជ​វាំង​បុរាណ​ ផុត​រលត់​ហើយ។ បុរាណវិទ្យា​បច្ចុប្បន្ន ​ជា​វិទ្យាសាស្ត្រ​​​ពហុ​វិស័យ​​​​ដ៏​ស្មុគស្មាញ​មួយ​​​​ ដែល​មាន​ដើម​កំណើត​ពី «នរវិទ្យា» និង «ប្រវត្តិវិទ្យា»។

Pith Helmet

«​បុរាណវិទ្យា» ជា​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​​អំពី​​អតីតកាល​របស់​មនុស្ស​តាម​រយៈ​​កំណត់​ត្រា​សម្ភារៈ​ដែល​​បន្សល់​ទុក​តាំង​ពី​ដើម​សម័យ​ដំបូង​ដែល​មាន​មនុស្ស​រស់​នៅ​រហូត​មក​ដល់​បច្ចុប្បន្ន។ ដូច្នេះ មួយផ្នែក​ធំ​នៃ «បុរាណវិទ្យា» គឺ​ជា​ផ្នែក​នៃ​វិជ្ជា​ដ៏​ទូលំទូលាយ​មួយ «នរវិទ្យា» ដែល​សិក្សា​រាល់​​ទិដ្ឋភាព​នៃ​មនុស្ស​​ទាំង​បុរាណ និង​ទំនើប។ យ៉ាង​ណាក្ដី «អ្នក​បុរាណវិទ្យា» ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​បែប​​យ៉ាង​ឯក ពីព្រោះ​ពួកគេ​សិក្សា​បម្លាស់​ប្ដូរ​ក្នុង​វប្បធម៌​មនុស្ស​​លើ​សន្ធឹង​ពេលវេលា​​ដ៏​យូរ​អង្វែង។

បុរាណវិទ្យា​​ជា​​វិជ្ជា​​សិក្សា​ស្រាវ​ជ្រាវ​ និង​ជា​មុខ​របរ​​យ៉ាង​ឯក​ដែល​មាន​កំណើត​ចេញពី «ក្រុមរកកំណប់»។ បុរាណ​វិទ្យា​នៅ​សតវត្ស​ទី១៩ តែង​តែ​ពាក់​ព័ន្ធ​​ជាមួយ​ការ​រុក​រក​យ៉ាង​តក់​ក្រហល់​នូវ​ទីក្រុង​បុរាណ​ដែល​គេ​បោះបង់ ឬ​ក៏​ផ្នូរ​សព​ដែល​​មាន​សំណែន​ជា​វត្ថុ​មាន​តម្លៃ​​ដូច​ជា​មាស​ជា​ដើម។ កាល​សម័យ​នោះ​ជា​យុគ​​សម័យ​នៃ​ការ​ផ្សង​ព្រេង ហើយ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា កាល​នោះ​វាជា​ការ​លួច​ជីកកកាយ​​​ដើម្បី​ប្រមូល​ទ្រព្យ​សំណែន។ មហន្តរាយ​នៃ​ការ​ជីក​បំផ្លាញ​អតីតកាល​នោះ​មិន​អាច​គណនា​បាន​ទេ គេ​បំផ្លាញ​ផ្នូរ​សព បំផ្លាញ​សំណង់​សាសនា​ បំផ្លាញ​ភស្តុតាង​នៃ​ទីក្រុង​បុរាណ​ទៅ​ជា​ផង់​ធូលី​ដើម្បី​រក​កំណប់។ ទោះ​ជាយ៉ាង​ណាក្ដី «ក្រុម​រក​កំណប់​» នេះ​​បែរ​ជា​​អាច​បើក​ផ្លូវ​​បន្តិ​ច​ម្ដងៗ​ ដល់​កំណាយ​បែប​វិទ្យាសាស្ត្រ និង​ក្រោយ​មក​ទៀត​ក្លាយ​ជា​មុខវិជ្ជា​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​​ដ៏​ស្មុគ​ស្មាញ​​មួយ​ដែល​យើង​បាន​ស្គាល់​នៅ​ពេល​សព្វ​ថ្ងៃ​នេះ។ មុខ​វិជ្ជា​បុរាណ​វិទ្យា​​​នា​ពេល​បច្ចុប្បន្ន​​មិនមែន​ជា​ផលិត​ផល​នៃ​នវានុវត្តន៍​វិទ្យាសាស្ត្រ​ទំនើប​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ជា​ការ​ងារ​នៃ «អ្នក​គាស់​កាយ​ត្រួស​ត្រាយ​ផ្លូវ​ដំបូងៗ​» ​ដែល​បាន​រក​ឃើញ​​អារ្យធម៌​ចំណាស់​នៅ​ដែន​ដី​ឆ្ងាយៗ​ ដាច់​ស្រយាល។

ដូច្នេះ​តើ​បុរាណវិទ្យា​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច? សូម​រង់​ចាំ​អាន​នៅ​ប្រកាស​ក្រោយៗ។

បកប្រែក្រៅផ្លូវ​ការ​ពី៖
Fagan, B. M. & Durrani, N. (2016) Fossils, Cities, and Civilizations: The Birth of a Science. In: Archaeology: A Brief Introduction (12th ed.) (pp. 6). New York: Routledge.

អត្ថបទ​បកប្រែ​ផ្សេង​ទៀត​នៅ​ក្នុង​សៀវភៅ​ដដែល៖

អត្ថបទ​ដើម​​ជា​ភាសា​អង់គ្លេស៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ បកប្រែ, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , . Bookmark the permalink.

1 Response to អ្វី​ទៅ​ជា​បុរាណវិទ្យា?

  1. Pingback: តើ​នរណា​ត្រូវ​ការ និងជាម្ចាស់​នៃ​អតីតកាល? | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s