ប្រាសាទបុរាណនៅស្រុកកំពង់លែង


ស្រុក​កំពង់​លែង ជាស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ពីរ​នៃ​ខេត្ត​កំពង់​ឆ្នាំង​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្ល។ ស្រុក​ឯ​ទៀត​ៗ​ គឺ​ស្ថិត​នៅ​ត្រើយ​ខាង​លិច​។ ស្រុក​នេះ​មាន​ផ្ទៃ​ដី​ធំ តែមិនសូវ​មាន​ប្រជាជន​រស់​នៅ​ច្រើន​ដោយ​ជា​ស្រុក​លិច​ទឹក​នៅ​រដូវ​វស្សា។ សព្វថ្ងៃ​ ស្រុក​នេះ​មាន​ផ្លូវ​ធំ​ ២ ខ្សែ។ មួយ​ខ្សែ​រត់​ជា​រង្វង់​​​មួយ​ជុំ​​ ឯ​មួយ​ទៀត​ជា​ផ្លូវ​ (លេខ 50C) ដែល​​ត​ភ្ជាប់​ទៅ​​ ឃុំ​ស្រយ៉ូវ ខេត្ត​កំពង់ធំ។ ខ្ញុំ​ទៅ​បាន​ទៅ​ដល់​ស្រុក​នេះ ៣ ដង, លើក​ទី១ បាន​ឡើង​ភ្នំ​នាង​កង្រី លើក​ទី​២ ទៅពីរនាក់​ដើរ​មើល​ប្រាសាទ​ និង​បន្ត​ទៅ​ខេត្ត​ពោធិ៍សាត់ និង​លើក​ទី៣ ទៅ​បីនាក់​ដើរ​មើល​ប្រាសាទ​ម្ដង​ទៀត ហើយ​​វិល​ល្ងាច​មក​ភ្នំពេញ។

ភ្នំនាងកង្រីថតពីកណ្ដាលទន្លេ

ពេលឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង គឺ​កំពង់ហាវ​ (សព្វថ្ងៃ​គេសរសេរ​ កំពង់ហៅ) យើង​បន្ត​ដំណើរ​លើ​ផ្លូវ​ដី​មុន​នឹង​ទៅ​ដល់​សាលា​ស្រុក​កំពង់​លែង​។ បន្ទាប់​មក​យើង​បន្ត​ដំណើរ​តាម​ផ្លូវ​កៅស៊ូខ្លី​មួយ បន្ត​ដោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​​រហូត​​​ប្រមាណ​ជា ១៦ គ.ម. បត់​ឆ្វេង​តាម​ខ្លោង​ទ្វារ​សាលា​បឋម​សិក្សា​ជ្រលង​ យើង​នឹង​ទៅ​ដល់​ប្រាសាទ​ថ្នម​ប្ដី។ ប្រាសាទ​នេះ​មាន​តួ​ពីរ​ធ្វើ​ពី​ឥដ្ឋ​ខូចខាត​ខ្លាំង។ កាល​ពី​ដើម​ប្រាសាទ​នេះ​មាន​​ផ្ដែរ​ព្រះ​នរាយណ៍​ផ្ទុំ ទើប​អ្នក​ស្រុក​ហៅ​ថា​ ប្រាសាទ​ថ្មម​ប្ដី។ បច្ចុប្បន្ន​ផ្ដែរ​នេះ​រក្សា​ទុក​នៅ​សារមន្ទីរជាតិ។

ប្រាសាទថ្នមប្ដី

បន្ត​ពី​ប្រាសាទ​នេះ​ប្រមាណ​ជា ៤ គ.ម. យើង​នឹង​ទៅ​ដល់​វត្ត​គីរី​សោភ័ណ​នៅ​ខាង​ស្ដាំ​ដៃ​។ នៅ​ក្នុង​ទី​តាំង​វត្ត​សព្វ​ថ្ងៃ​នេះ​មាន​ប្រាសាទ​មួយ​ដែល​គេ​ហៅ​ថា ​ប្រាសាទ​ស្រី ​ដែល​ធ្វើ​ពី​ឥដ្ឋ។ ប្រាសាទ​នេះ​នៅ​សល់​​ទម្រង់​ល្អ​ស្អាត​ច្រើន គ្រាន់​តែ​ផ្ដែរ​​លម្អ​មាន​ខូច​ខាត​ និង​មាន​សំនឹក​ច្រើន។ នៅ​ក្នុង​ទីតាំង​វត្ត​ក៏​មាន​បន្សល់​ទុក​នូវ​​បំណែក​ផ្ដែរ និង​សសរ​ពេជ្រ​ ក៏​ដូច​ជា​គ្រឹះ​ប្រាសាទ​មួយ​ទៀត​ដែរ។

ប្រាសាទស្រី

នៅ​ខាង​ក្រោយ​វត្ត​មាន​​ភ្នំ​​មួយ​ធំ​ល្មម​ដែរ នៅ​​ជំរាក់​ភ្នំ​ម្ដុំ​ជិត​ផ្ទះ​ប្រជា​ជន​មាន​ប្រាសាទ​ឥដ្ឋ​តូច​មួយ​ដែល​សព្វ​ថ្ងៃ​នៅ​សល់​តែ​គ្រឹះ។ ប្រាសាទ​នេះ​អ្នក​ស្រុក​ហៅ​ថា​ ប្រាសាទប្រុស។ ឯ​រឿង​ព្រេង​អំពីប្រាសាទ​ស្រី​ប្រាសាទ​​ប្រុស​នេះ មិន​ខុស​ពី​រឿង​ភ្នំ​ស្រី​ភ្នំ​ប្រុស​នៅ​ខេត្ត​កំពង់​ចាម​នោះទេ គ្រាន់​តែ​គេ​ប្ដូរ​ពី​ការ​លើក​ភ្នំ​មក​សង់​ប្រាសាទ។

ប្រាសាទប្រុស

យើង​បន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ ៥ គ.ម. ដោយ​ជិះ​ព័ទ្ធ​ភ្នំ​ពីរ​ យើង​នឹង​ទៅ​ដល់​ប្រាសាទ​សក្ល។ ប្រាសាទ​នេះ​ក៏​ធ្វើ​អំពី​ឥដ្ឋ​ដែរ។ ប្រាសាទ​នេះ​មាន​ផ្ដែរ​​រចនាបថ​ព្រៃក្មេង បាក់​ជា​ពីរ​​​ធ្លាក់​នៅ​មុខ​ប្រាសាទ។

ប្រាសាទសក្ល

ចេញពីប្រាសាទ​សក្ល​មក​ប្រមាណ​ ៧ គ.ម. យើង​នឹង​ទៅ​ដល់​ភ្នំ​មួយ​នៅ​ខាង​ស្ដាំ​ដៃ ហៅ​ថា​ ភ្នំពណ្ណរាយ ឬ​ភ្នំ​ធ្វើ​បុណ្យ។ នៅលើ​កំពូល​ភ្នំ​មាន​​តួ​ប្រាសាទ​ពីរ​ធ្វើ​អំពី​ឥដ្ឋ។ ទីតាំង​នេះមាន​សំណល់​ផ្ដែរ​សម័យ​អង្គរ​ចំនួន​ ២ និង​កំណាត់​សសរ​ពេជ្រ​រាង​មូល​​មួយ​ចំនួន។

ប្រាសាទភ្នំពណ្ណរាយ

ក្រៅ​ពី​ទីតាំងខាង​លើ​ដែល​មាន​បន្សល់​ទុក​នៅ​ប្រាសាទ​ដែល​មាន​រូប​រាង ឬ​ជា​គ្រឹះ​ ក៏​មាន​ទីតាំង​មួយ​ចំនួន​ដែល​នៅ​សល់​តែ​សំណល់​ឥដ្ឋ​រ៉ាយ​ប៉ាយ​ និង​សិលាចារឹក​សំស្ក្រឹត​មួយ​ផ្ទាំង​ដែល​គេ​រក្សា​ទុក​នៅ​វត្ត​ច្រណូក។

អាន​បន្ថែម៖

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s