ប្រាសាទតូចមួយនៅខាង​កើត​ប្រាសាទ​ឃ្លាំង​ជើង


តួប្រាសាទ និង «បណ្ណាល័យ»

នៅ​ជាប់​ខាង​កើត​ប្រាសាទ​ឃ្លាំង​ខាង​​ជើង មាន​ក្រុម​ប្រាសាទ​​តូច​មួយ​បែរ​មុខ​មក​ទិស​ខាង​លិច។ តាម​ក្បាច់​ចម្លាក់​ ប្រាសាទ​នេះ​ទំនង​ស្ថិតក្នុង​​រចនា​បថ​បន្ទាយស្រី​ (ពាក់កណ្ដាល​ទី​២​សតវត្ស​ទី១០)។ ប្រាសាទនេះ​មាន​កំពែង​ថ្ម​បាយ​ក្រៀម​​ព័ទ្ធ​ជុំ​វិញ មាន​ «បណ្ណាល័យ» ពីរ​​ មាន​ទ្វារ​ចូល​ពី​​ទិស​ខាង​កើត។ តួ​ប្រាសាទ​​ធ្វើ​ពី​ថ្មភក់​ មិន​មាន​ថ្នាក់​កំពូល ឈរ​លើ​ឃឿន​​រាង​កាក​បាទ​​ធ្វើ​ពី​ថ្មភក់ដូច​គ្នា។ មាន​ជណ្ដើរ​​ឡើង​ពី​គ្រប់​បួន​ទិស តែទ្វារ​ចូល​មាន​តែ​ទិស​ខាង​លិច​ប៉ុណ្ណោះ។ នៅ​លើ​ជញ្ជាំង​ប្រាសាទ​មាន​ជា​រូប​ «អប្សរ» សរុប៨។ ឯ​កូន​ប្រាសាទ​ចម្លង​ដែល​គេ​ទម្លាប់​ដាក់​លើ​ថ្នាក់​កំពូល​នៅ​រាយប៉ាយ​ជិតៗ​ប្រាសាទ។ នៅ​ក្បែរ​ខាង​នោះ​ក៏​មាន​ហោជាង​មួយ​ចំនួន​ដែល​គេ​តម្រៀប​​​​ចេញ​ជា​ទម្រង់​ហោជាង តែ​ទុក​ចោល​នៅ​លើ​ដី (យើង​មិន​ដឹង​ថា គេ​តម្រៀប​តាំង​ពីពេល​ណា​នោះទេ ហើយ​សម្រាប់​ប្រើ​លម្អ​សំណង់​មួយ​ណា​ក៏​ទេ​ដែរ)​។

នៅ​ផ្នែក​ខាង​ក្នុង​ «​បណ្ណាល័យ​ខាង​ត្បូង» គេ​បាន​រក​ឃើញ​លិង្គ​តូច​ៗ​​ កម្ពស់​ប្រមាណ​កន្លះ​ម៉ែត្រ​ចំនួន​ ១១ តម្រៀប​ជា​បី​ជួរ (សៀវភៅ​នេះ​បោះពុម្ពផ្សាយ​ឆ្នាំ​១៩៤៤)​

អត្ថបទ​ជា​ភាសា​អង់គ្លេស Angkor Guide: The small monument to the east of north Khleang

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s