សិលាចារឹកប្រាសាទគោកចក K. 521


នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​សរសេរ​អំពី​ប្រាសាទ​គោកចក (សូម​អាន​តំណ​ភ្ជាប់​ប្រកាស​ពីរ​មុននៅ​ខាង​ក្រោម)។ នេះ​ជា​ស្ថាន​ភាព​ប្រាសាទ​គោក​ចក​ក្រោយ​ការ​ជួស​ជុល​រួច​នៅ​ឆ្នាំ​២០១៨ (អាច​ប្រៀប​ធៀប​ជា​មួយ​រូប​នៅ​ប្រកាស​ទី​២​បាន)។

ប្រកាស​នេះ​ខ្ញុំ​នឹង​ចម្លង​អត្ថបទ​សិលាចារឹក​ប្រាសាទ​គោក​ចក K. 521 យក​មក​បង្ហាញ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​ពីរ​ផ្ទាំង​ ចុះ​លេខ​ដូច​គ្នា​នៅ​លើ​មេទ្វារ​ខាង​ត្បូង​​ទាំង​ពីរ​ នៃ​តួ​ប្រាសាទ​ទាំង​ពីរ​។ គួរបញ្ជាក់​ថា​សិលាចារឹក​នេះ​ចារ​ប្រមាណ​ជា​២សតវត្ស​ ក្រោយ​​ការ​កសាង​ប្រាសាទ​នេះ។ នេះ​ជា​សិលាចារឹក​នៅ​លើ​មេទ្វារ​ខាង​ត្បូង​នៃ​តួ​ប្រាសាទ​ខាង​ត្បូង (តួ​ធំ)៖

(១) ៧៧២ ឝក​ គិ នុ វ្រះ បាទ ឝ្រីជៃវម្ម៌ទេវ ស្តាច៑ ទៅ វិឞ្ណុលោក ត រាជបុត្រ
(២) វ្រះ បាទ បរមេឝ្វរ វ្រះ – ិ – វ្រៃ ស្លា អ្និន ស្វេ[យ] រាជ ឆ្នាំ តប៑ ប្រ-
(៣) ម្វាយ ចាប៑ តំម្រ្យ ទុក —- លាង៑ មន្ន តំម្រ្យ រត៑ ច្វល ត វ្រៃ
(៤) នេះ ត ឈ្មះ វិឞ្ណុគ្រាំម យប៑ ផ្ទំ ត គិ ស្វំ ប្រត្យាទេឝ យោល៑ កំ-
(៥) ម្រតេង៑ អញ៑ វៃឞ្ណ​វ ម្វាយ បន្ទ្វល៑ ត វ្រះ បាទ វិឞ្ណុលោក ថា ទ-
(៦) ហ ញ្យាង៑ វិ —- បិ ស្ថាប រូប អញ៑ ភក្តិយ៑ អញ៑ ឱយ៑ តំម្រ្យ
(៧) នោះ វិង៑ ឧទៃយ គុះ អំបាន៑ តំម្រ្យ នោះ ត វ្រៃ នេះ បន្ទ្វល៑
(៨) ប្រ ឆ្គា ត នេះ ស្ថាបនា​ រូប្ប កំម្រតេង៑ អញ៑ ឝកវ្រាហ្មណ ទិ-
(៩) ក្ឞា ជ្មះ វិឞ្ណុគ្រាំម ជ្វន៑ ភូមិ ត្រេយ៑ ជ្នង៑ ប្រាង៑ អ្ជិ អញ៑ ខ្ញុំ បំច្យាំ
(១០) ម្វាយ៑ ជ្មះ តេង៑ ហ្យង៑ ជា ស្វាមិយ៑ លោញ៑ លស៑ ជា វ្រះ ខ្លៃយ៑ តោ-
(១១) យ៑ វ្រះ ទ្នាយ៑ មោក៑ ជ្វន៑ ត វ្រះ នេះ ប្រេ បំម្រេ បន្លស៑ វ្រះ សរិរ
(១២) តេង៑ ហ្យង៑ នុ លោញ៑ លស៑ បង្គំ ថ្ប្វង៑ និវេទន ស្វំ ភូមិ នុ យេង៑ ខ្ញុំ
(១៣) បំច្យម បំម្រេ ត ជា ចំម្រ្យេង៑ — វ្រះ បាទ កម្រតេង៑ អញ៑ ករុណា ប្រ-
(១៤) សាទ ភូមិ សោត៑ អាយ៑ — អ្មោឃបូរ ចំន[ត] វ្យរ៑ ណ្និវាស ចំន-
(១៥) ត ទុក៑ ឆ្លោង៑

នេះ​ជា​សិលាចារឹក​នៅ​លើ​មេទ្វារ​ខាង​ត្បូង​នៃ​តួ​ប្រាសាទ​ខាង​ជើង (តួ​តូច)៖

(១) ល្វះ ត រាជ វ្រះ បាទ បរមនិវ៌្វានបទ មន៑ នេះ ភូម្យ រាជទ្រាវ្យ យោក៑ ប្រសា-
(២) ទ ទៅ ត កំម្រតេង៑ អញ៑ ឝ្រីវីរលក្ឞ្មី អ្ជិ អញ៑ ម្វាយ៑ តោយ៑ មាត្ឫ​បក្ឞ ជ្មះ
(៣) លោញ៑ ជុន៑ ជា តំម្រ្វ​ច កំម្រតេង៑ អញ ឝ្រីវីរលក្ឞ្មី រំលិក៑ ត កំម្រតេ-
(៤) ង៑ អញ៑ ឝ្រីវីរលក្ឞ្មី លេង៑ មាន៑ គោល៑ អំវិ អាយ៑ ល្វះ ភូម្យ ជ្នង៑ ប្រាង៑
(៥) លេង៑ កំបិ មាន៑ ឧប្បវាទ ចំន្យរ កំម្រតេង៑ អញ៑ ឝ្រីវីរលក្ឞ្មី បង្គំ
(៦) ថ្ប្វង៑ និវេទ ស្វំ សភា បន្ទ្វល៑ ប្រេ សភាបតិ ត ប្វន៑ ត ជ្មះ វ្រះ យនប[តិ]
(៧) ចាស៑ វ្រះ កុតិ រុង៑ ចាស៑ វ្រះ មោក៑ ចាស៑ វ្រះ វ្នុរ៑ ចាស៑ រង្វាង៑ ត ប្វន៑ វ្រះ មទ-
(៨) ឝិង្ហ វ្រះ ស្រៅ វ្រះ បញ្ចោម៑ រាង្គបុរ សេ[នា]បតិ ត ប្វន វ្រះ ឥឝ្វរនិវាស វ្រះ
(៩) ថ្បល៑ ខ្វស៑ ចាស៑ វ្រះ នា ទោ វ្រះ ស្វាយ៑ នុ សវ្វ៌ាទិការិ ត ជ្មះ វ្រះ បុកណក ចាស៑ ស្យ-
(១០) ង៑ ត ចុះ មោក៑ សង៑ គោល៑ ត ភូម្យ អាយ៑ វិឞ្ណុគ្រាំម នុិ ស្រុក៑ ត ច្វល៑ ត កំម្រតេង៑ អញ៑
(១១) ឝ្រីវីរលក្ឞ្មី ផោង៑ ត បូវ្វ៌ ប្រសប៑ ត អ្វ — ទក្ឞិណ — បឝ្ចិម ប្រស-
(១២) ប៑ សារ ឧត្តរ ប្រសប៑ វ្នំ កន្តាល៑ ភូម្យ ជ្នង៑ —— គ្រម បឝ្ចិ-
(១៣) ម ប្រសប៑ ផ្ទេង៑ បន្ហេំ ឧត្តរ វីរគ្រាម —— បូវ្វ៌ ប្រសប៑
(១៤) ភូម្យ វ្រះ រូប បឝ្ចិម ប្រសប —— ត វ្យរ៑
(១៥) ភយ៑ បិយ៑ តប៑ ប្រាម តិ បូវ្វ៌ ១០ —— គោល៑ ថ្មោ ១
(១៦) គោល៑ ឈេ ១

នេះ​ជា​សេចក្ដី​ប្រែ​សង្ខេប​សិលាចារឹក​ទាំង​ពី​រ​ផ្ទាំង៖

តួ​ខាងត្បូង ​អ្នកចារសិលាចារឹកនេះនិយាយដល់​​ការ​ក​សាង​ប្រាសាទ​នេះ​ពី​​ដំបូង​​ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យវម្ម៌​ទី៣ (វិស្ណុលោក) ​នៅ​ឆ្នាំ៨៥០​នៃគ.ស.។ ព្រះអង្គ​បាន​បាត់​ដំរី​មួយ​ក្បាល​​ដែល​ទើប​ទាក់​បាន​។ ពេល​យប់​ ព្រះ​អង្គ​ចូល​ក្រឡាបន្ទំ​ក៏​យល់​សុបិន្ត​ឃើញ​​ទេព​មក​ពន្យល់​សប្តិ​ ឱ្យព្រម​សង់​ប្រាសាទ​ថ្វាយ​នឹង​រក​ដំ​រីឃើញ។ លុះ​ព្រឹក​ឡើង​ ដំរី​ក៏​រក​ឃើញ​មែន ព្រះអង្គ​ក៏​ចាត់​ចែង​ឱ្យ​គេ​សង់​ប្រាសាទ​ដល់​ទេព​មួយ​អង្គ​នាម​ថា សកព្រាហ្មណ នៅ​​ក្នុង​ទឹក​ដី​តំបន់វិស្ណុគ្រាម​នោះ ព្រម​ទាំង​ថ្វាយ​ដី​នៅ ជ្នងប្រាង។ គាត់និយាយ​ដល់​បុព្វបុរស​គាត់ ដែល​ទទួល​បាន​​ខ្ញុំ​ និង​ដី​ពីរ​កន្លែង​នេះ​ពីព្រះរាជ​ប្រទាន។
តួ​ខាង​ជើង និយាយ​ទៅ​ដល់​រឿង​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ​សូយ៌្យ​វម្ម៌ទី១ ថា​ដីនេះ (វិស្ណុគ្រាម) ត្រូវ​បាន​គេ​ប្រគល់​ថ្វាយ​ព្រះនាង​វិរលក្ស្មី​​ ដែល​ជា​​បុព្វបុរស​នៃ​អ្នក​ចារ​សិលាចារឹក​នេះ។ ព្រះនាង​បាន​បោះ​បង្គោល​​ព្រំ​ដី​ និង​ដីនៅ ជ្នងប្រាង។ សិលាចារឹក​ក៏​​និយាយ​ពី​ក្រុម​ការងារ​ចុះ​បោះ​បង្គោល​ព្រំ​ដី និង​ដែនកំណត់​នៃ​ដី​ដែល​ត្រូវ​បាន​បោះ​បង្គោល​នោះ។​​​

អាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អំពី​សិលាចារឹក​ខ្មែរ, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s