កាយវិការព្រះពុទ្ធ


មុទ្រា ៖ /មុត-ទ្រា/ សំ.; បា. ( ន. ) (មុទ្ទា) ត្រា; ចិញ្ចៀន, ចិញ្ចៀន​ត្រា, ពុម្ព, ការ​បោះពុម្ព; គ្រឿង​សម្គាល់ ។ កាយ​មុទ្រា បែប​បទ​នៃ​រាង​កាយ មាន​លើក​ឬ​វាស​ដៃ​ជើង​ជា​ដើម ។ រាជ​មុទ្រា ព្រះ​លញ្ឆ​ករ គឺ​ត្រា​សម្រាប់​ក្សត្រ​ទ្រង់​រាជ្យ (ត្រា​ផែន​ដី) ។

  • អភ័យមុទ្រា៖ កាយវិការ​ប្រទាន​អភ័យ កម្ចាត់អស់​សេចក្ដីភ័យ​ខ្លាច។ ប្រតិមា​អង្គ​នេះ ជា​​រូបមុន​សម័យ​អង្គរ មក​ពី​ម្ដុំ​អង្គរ​បុរី សព្វ​ថ្ងៃ​ទុក​នៅ​សារមន្ទីរជាតិ។

  • ភូមិស្បស៌មុទ្រា៖ ជាទូទៅរូបព្រះពុទ្ធក្នុងមុទ្រាបែបនេះ គេច្រើនហៅជាទូទៅថា «ព្រះពុទ្ធមារវិជ័យ» ព្រោះលោកកាន់មុទ្រាបែបនេះ ​ពេល​​ស្ដេច​មារ និងទ័ព​មារ​​មកយារយីមុននឹងលោក​បាន​ត្រាស់​ដឹង។ ក្នុងចម្លាក់ខ្មែរ ព្រះពុទ្ធក្នុងមុទ្រាបែប​នេះ​ឃើញ​មាន​ពី​ចុង​សម័យ​អង្គរ​មក។ នេះ​ជា​​ប្រតិមា​​មួយ​នៅ​ថែវ​ព្រះពាន់។

  • ធម្មចក្រមុទ្រា៖ កាយវិការ​សម្ដែង​ធម៌​លើក​ដំបូងនៅ ឥសិបតនៈមិគទាយវ័ន សព្វថ្ងៃហៅ សាន៌ាថ។ ជា​ទូទៅ យើង​ឃើញ​ជា​គំនូរ​លើ​នៅ​លើ​ជញ្ជាំង​វិហារ។ រូប​បង្ហាញ​ខាង​ក្រោម​ ជា​ប្រតិមា​ឥណ្ឌូនេស៊ី​ (ចាំរក​រូប​នៅ​​លើ​ជញ្ជាំងវិហារ​​មក​បង្ហាញ​ពេល​ក្រោយ)។

  • ធ្យានមុទ្រា៖ កាយវិការសមាធិ។ ជាទូទៅ ប្រតិមាព្រះពុទ្ធនៅសម័យអង្គរសម្បូរកាន់​មុទ្រាបែប​នេះ។ គេច្រើន​ហៅជាថា «ព្រះពុទ្ធសមាធិ»។ ប្រតិមា​នេះ​សព្វថ្ងៃ​ទុក​នៅ​សារមន្ទីរ​ហ្គីម៉េត៍ ប្រភព​មក​ពី​ប្រាសាទបាកាន​ (ព្រះខ័ន​កំពង់​ស្វាយ)។

  • វរមុទ្រា/វរទមុទ្រា៖ កាយវិការ​ប្រទានពរ។ តែរូប​ដែល​បង្ហាញ​នេះ​ជារូបព្រះពោធិសត្វ​លោកេសូរនៅ​លើ​ «ចេតិយ» ពុទ្ធសាសនា​​ សព្វ​ថ្ងៃ​ទុក​នៅ​សារមន្ទីរ​ជាតិ។ ព្រះពោធិសត្វ​លោកេសូរ ជាព្រះនៃ​មេត្តា។

  • វិតក៌មុទ្រា៖ កាយវិការ​បង្រៀនធម៌។ ប្រតិមា​នេះ​សព្វថ្ងៃ​ទុក​នៅ​សារមន្ទីរ​ហ្គីម៉េត៍ ប្រភពមក​ពី​ខេត្ត​កំពង់ស្ពឺ។ ឯនៅ​លើ​ខ្នង​ប្រតិមា​នេះ​មាន​សិលាចារឹក «យេ ធម្មា»។

សេចក្ដី​ពន្យល់​អំពី​មុទ្រា​ខាង​លើ​មិន​គ្រប់​ល្មម​នោះ​ទេ ពីព្រោះ​មាន​មុទ្រា​ផ្សេងៗ​ទៀត​ ទៅ​តាម​និកាយ​នានា​នៃ​ពុទ្ធសាសនា។ ក៏ប៉ុន្តែ «មុទ្រា» មិន​មែន​សម្រាប់​តែ​ព្រះពុទ្ធ​ផ្ដាច់​មុខទេ ដូច​និយម​ន័យ​មាន​ពន្យល់​ស្រាប់​នៅ​ខាង​លើ។

អាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទេពកថា, ទេពកថាពុទ្ធសាសនា and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s