ប្រាសាទ​ព្រះលាន


ប្រាសាទ​​ព្រះ​លាន​ស្ថិត​នៅ​​លើ​​​ភ្នំ​មួយ​ដែល​មាន​កំពូលរាបស្មើ​ដូច​គេ​រំលីង នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា២៥គីឡូម៉ែត្រ​ខាង​ត្បូង​ក្រុង​​ព្រះវិហារ។ បើ​យើង​ធ្វើ​ដំណើរពី​ក្រុង​ព្រះ​វិហារ​ទៅតាម​ផ្លូវ​ជាតិ​លេខ៦២ យើង​នឹង​ឃើញ​ផ្លាក​ធំ​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ប្រាប់​ថា​ដល់ទីតាំង​នេះ​។ យ៉ាង​ណា​ក្ដី​ ប្រសិន​បើ​ជាប្រើប្រាស់​រថយន្ត​គួរ​កុំ​ចត​នៅជិត​ផ្លាក​នោះ ព្រោះនៅ​ជិត​កន្លែង​កែង គួរ​​រក​កន្លែង​ផ្សេង​ចត​ឱ្យ​សម​គួរ (មិនមាន​ផ្លូវ​សម្រាប់​យាន​យន្ត​ឡើង​នោះទេ)។

ប្រាសាទ​នេះ​មាន​សំណង់​ពីរ​ប្រភេទ​ផ្សេងគ្នា។ សំណង់ជាតួប៉មធ្វើពីឥដ្ឋលើ​ឃឿន​ថ្មភក់ចំនួន​មួយ​ ខូច​ខាតច្រើន បាត់បង់​អស់​ផ្នែក​ខាង​លើ​និងមាន​ស្លាក​ស្នាម​ជីក​គាស់​កកាយ​។ សំណង់នេះ​បែរ​ទៅ​ទិស​ខាង​កើត និង​មាន​ធ្វើ​បញ្ឆោត​​ធ្វើ​ពី​ថ្ម​ភក់​​​នៅ​​គ្រប់​បី​ទិស​ផ្សេង​ទៀត។ តាម​រូប​រាង​​តួប៉ម​នេះ​ទំនង​ជា​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​សតវត្ស​ទី​១១។ សំណង់​មួយ​ទៀត​ជាខ្លោងទ្វារនៅ​ទិស​ខាង​កើត​តួប៉ម​ប្រមាណ២០ម៉ែត្រ ធ្វើ​ថ្មភក់សុទ្ធ​មាន​ច្រក​ចូល​ចំនួន​បី ដោយ​ច្រកកណ្ដាល​ធំ​ជាង​គេ រលំ​បាក់​អស់​ផ្នែក​ខាង​លើ​ដែរ។ ខ្លោងទ្វារ​នេះ​ទំនង​ជា​សាង​សង់​នៅពេល​​ក្រោយ​មកទៀត​។

នៅ​ប្រមាណ​៣គីឡូម៉ែត្រ​ខាង​កើត​ភ្នំ​នេះ មាន​ប្រាសាទ​មុន​សម័យ​អង្គរ​មួយ​ធ្វើ​ពី​​ផ្ទាំង​ថ្ម​ភក់​ធំ​ៗ​ ដូច​ប្រាសាទ​គុក​ នៅ​សម្បូណ៌ព្រៃគុក និងហាន់ជ័យដែរ។ គេ​ហៅ​ថា​ «ប្រាសាទ​ត្រពាំង​គុក»។ បើ​យើង​បន្ត​ដំណើរ​ពី​ភ្នំ​នេះ​តាម​ផ្លូវ​ដដែល​ទៅ​ភ្នំពេញ​ បាន​ចម្ងាយ​ប្រមាណ​ជា​១៥គីឡូម៉ែត្រ​យើង​នឹង​ឃើញ​ប្រាសាទ​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ហៅថា​ «ប្រាសាទ​ក្រពុំឈូក»។ ប្រាសាទ​នេះ​ខ្ញុំ​ធ្លាប់​សរសេរ​បង្ហាញ​ខ្លី​បន្តិច​ដែរ​ ក្នុង​អត្ថបទ​នេះ «អរោគ្យ​សាលា»។

ទេសភាពមើលពីជណ្ដើរ​ឡើង​ភ្នំព្រះលាន៖

ភ្នំត្បែង

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s