ទៅ ខ្នងផ្សារ-ខ្នងសំពៅ


ខ្នង​ផ្សារ និង​ខ្នង​សំពៅ ជាឈ្មោះពយ និង​ខ្នង​ភ្នំ​ ស្ថិត​នៅ​ជួរ​ភ្នំក្រវ៉ាញ​ប៉ែក​ខាង​ត្បូង។ ត្បិតតែជួរភ្នំនេះយើងចូលពី ភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំ​តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏ពិតមែន តែតាមមើលផែនទីរដ្ឋបាលវាស្ថិតនៅក្នុង​រដ្ឋបាល​ស្រុកថ្មបាំង ខេត្តកោះកុង (ភូមិ​ចំណា ឃុំ​ប្រឡាយ)។ គេ​ផ្ដល់​ព័ត៌មាន​មក​ថា យើង​អាច​ដើរ​ពី​តំបន់​អារ៉ែង​មក​តំបន់​នេះ​បាន​ដែរ តែ​​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​នេះ​​។

ទីដែលយើងឡើងទៅដល់ជាវាលរាប មានតែដើមស្រស់សម្រាប់ចងអង្រឹង និងវាលស្មៅតែម្ដង ទើបអំណោយផលដល់ការមើលកម្សាន្តទេសភាពដ៏ស្អាតនៅរយៈកម្ពស់ ១០០០ម.។ នៅ​លើ​នោះ មានទីពីរកន្លែង​ដែល​មានរយៈ​កម្ពស់​ខ្ពស់ មួយនៅក្រោយកន្លែងបោះតង់ ហៅថា «ខ្នងសំពៅ» ដែល​ជា​ទូទៅ​ជា​កន្លែង​មើល​ថ្ងៃលិច និងមួយទៀតជាពយដែលដែលត្រូវដើរប្រមាណ៤​គ.ម. ពី​កន្លែងបោះតង់ ហៅថា «ខ្នងផ្សារ» ជាកន្លែងមើលថ្ងៃរះ។

ខ្ញុំ​បាន​ទីដល់​ទី​នោះ​​នៅ​ថ្ងៃ​សុក្រ​ទី​៨ ដោយ​​ចេញ​ដំណើរ​ពីភ្នំពេញ​នៅម៉ោង​៥ព្រឹក។ ការធ្វើដំណើរ​ប្រមាណ​ជា១៤០គ.ម.​ដោយ​ឆ្លង​កាត់​ «តេ​ទឹក​ពុះ» ចំណាយ​ពេល​អស់​ប្រមាណ​៥​ម៉ោង។ បន្ទាប់​មក​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​កន្លះ​ដើម្បី​ជិះ​គោយន្ត​ពី​ភូមិ​តាំង​បំពង់​ទៅ​ជើង​ភ្នំ។ ក្រុម​ខ្ញុំ​ឡើង​ភ្នំ​នៅម៉ោង​១និង​៣០នាទី ហើយឡើង​ទៅ​ដល់​មាន​មុន​មាន​ក្រោយ​បន្ត​បន្ទាប់ ឯខ្ញុំ​ឡើង​ដល់​នៅ​ម៉ោង៦និង៣០​នាទី (៥​ម៉ោងឲ្យគត់ អស់ជើង​រលីង)។ ចំណុច​នេះ បើ​អ្នក​មិនធ្លាប់មាន​បទ​ពិសោធន៍​ឡើង​ភ្នំសោះ គួរ​យក​អ្នក​ភូមិ​ម្នាក់​ឲ្យ​ជួយ​ស្ពាយ​ឥវ៉ាន់ ឯសាមីខ្លួន​គួរ​កាន់តែ​ទឹក​និង​សម្ភារៈតិច​តួច​បាន​ហើយ ម៉្យាងទៀត​គួរ​រៀប​ចំឡើង​ពីព្រលឹម​ កុំ​ឡើង​ពេល​ថ្ងៃ។ បន្ទាប់​ពីឡើង​ដល់​លើ​​ខ្នង​ភ្នំហើយ គឺ​ចាត់​ចែង​រៀប​រយ​ម្ហូបអាហារ ងូត​ទឹក (មាន​ទឹក​អូរ) និង​រៀប​ចំកន្លែង​សម្រាក (បើ​យក​អ្នក​ភូមិ​ទៅ​ជា​មួយ​ គាត់នឹង​ជួយរៀបចំ​មួយស្រេច ដាំបាយ ធ្វើម្ហូប ដាំទឹក)។

ថ្ងៃទី២ គឺត្រូវ​ងើប​​ពីម៉ោង​៤ព្រឹក​ ដើម្បី​ដើរ​ទៅមើល​ថ្ងៃ​រះ​នៅ​ ខ្នងផ្សារ។ ពេល​រសៀល​ឡើង​ «ខ្នង​សំពៅ» ម្ដង។ ថ្ងៃទី៣ អ្នកមាន​កម្លាំង​អាច​ដើរ​ទៅ​មើល​ថ្ងៃ​រះ​ម្ដង​ទៀត (ពេល​ខ្លះ​ចៃ​ដន្យ​មិន​ល្អ អ័ព្ទ​ច្រើន​យើង​មិន​អាច​មើល​ឃើញ​ថ្ងៃ​រះ និងពពក​ទេ) បន្ទាប់​មក​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក និង​ចុះ​​មក​វិញ​នៅប្រហែល​ម៉ោង៩។ ជាទូទៅ ការចុះស៊ី​ពេល​ប្រមាណ​៣ទៅ៤ម៉ោង។

គួរបញ្ជាក់ថាតំបន់ម្ដុំភ្នំក្រវ៉ាញនេះ ជនជាតិដើមដែលរស់នៅច្រើនជាងគេ គឺជនជាតិជង និងជនជាតិសួយ។

មើល​វីដេអូ​ថ្ងៃលិច៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, Exploring Cambodia and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s