វត្តព្រែកសំរោង


វត្ត​ព្រែក​សំរោង មាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ វត្ត​នេះ​ស្ថិត​នៅ​ស្រប​មាត់​ទន្ល ចម្ងាយ​ប្រមាណ​២គីឡូ​ម៉ែត្រ​​​ខាង​ត្បូង​ សួន​ច្បារ​មាត់​ទន្លេ​ក្រុង​តា​ខ្មៅ​ ឬ​ប្រមាណ​​កន្លះគីឡូម៉ែត្រ​ខាងត្បូង ​វត្ត​កណ្ឋារាម ឬ​វត្ត​តាខ្មៅ

បើ​តាម​ផ្ទាំង​ចារិក​ផ្អែក​ទុក​នៅជញ្ជាំង​ខាង​លិចនៃ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា៖

ព្រះវិហារចាប់កសាង
នៅឆ្នាំច ចត្វាស័ក​ ពស២៤៦៤
ចស១២៨៤ គស១៩២២
ក្នុងនាម​លោក​គ្រូ​ចៅ​អធិការ
ម៉ារ័ត្ន គ្រូសូត្រស្ដាំព្រះនាម តូចយឹន
គ្រូសូត្រឆ្វេងព្រះនាម កាន់ព្រំ
លោកអាចារ្យ នងកឹម ទាំងឧបា
សកឧបាសិកាចំណុះជើងវត្ត
ព្រមទាំងអ្នកឧកញ៉ាវិឆៃវ៉ារី
លិអេក-អ៊ិងបេតឹក-នឹង
ឧកញ៉ាផលាសម្បត្តិ បាន
ជួយ​កសាង​ព្រះ​វិហារនេះ
និព្វាន បច្ចយោ ហោន្តុ
***
មកដល់ឆ្នាំ​មមីគ.ស.១៩៦៦ក្នុងនាម
ចៅអធិការ កាន់ព្រំ ជាបាឡាត់មេទី
វង្សា ផ្ដើមជួសជុលព្រះវិហារ​ជា​ថ្មី នឹង
លិមឃុនអ៊ី-លីមូកាក់-លីគីសិញ
ជា​អ្នក​ផ្ដើម​គំនិត ព្រម​ទាំង​ឧបា
សក ឧបាសិកាចំណុះជើងវត្ត
នឹងអាចារ្យ ស្វាយឡោ
***

នៅ​ខាង​លិច​ព្រះ​វិហារ​មាន​សាលា​ឆាន់ និង​កុដិចំណាស់​មួយ​ដែល​មាន​គំនូរ​ពុទ្ធ​ប្រវត្តិ​​នៅ​លើ​​ជញ្ជាំង​ខាង​ក្នុង​នៃ​យ៉​ខាង​មុខ​។ គំនូរ​នោះ​ពិបាកក្នុង​ការ​ថត ដូច្នេះ​មិន​មាន​រូប​ច្រើន​យក​មក​បង្ហាញ​នោះទេ។ នៅ​ជាប់​ខាង​ត្បូង​កុដិ​ បច្ចុប្បន្ន​កំពុង​មាន​ការ​សាង​សង់​ឧបដ្ឋាន​សាលា​ដ៏​ស្កឹមស្កែ​មួយ។ បរិវេណ​វត្ត​ព្រែក​សំរោង​ក៏​នៅ​ទូលាយ​ដែរ ឃើញមាន​អគារពុទ្ធិកអនុវិទ្យាល័យមួយ កុដិធំៗ​មួយចំនួន និងចេតិយតូចធំ​ជា​ច្រើន។

អានបន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Phnom Penh and tagged , , . Bookmark the permalink.

1 Response to វត្តព្រែកសំរោង

  1. ភទ្រា ថា:

    ព្រែកសំរោងជាអតីតព្រំប្រទល់រាជធានីភ្នំពេញនៅឆ្នាំ១៩១៩នោះឬ? ខ្ញុំចង់ដឹង អតីតព្រំប្រទល់ភ្នំពេញសម័យនោះ និងឈ្មោះភូមិនានារបស់ក្រុងភ្នំពេញកាលនោះ តែឯកសារភាគច្រើននៅបារាំង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s